Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មាន

សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០៨ ម៉ែត្រ រួចរាល់ ក្នុងក្រុងបានលុង …..! ខេត្តរតនគិរី…គម្រោងមូនិធិក្រុងបានលុងឆ្នាំ២០២៥ ដាក់ដេញថ្លៃផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្របានទៅលើក្រុមហ៊ុន ជុំចន្ទមរកត ទទួលម៉ៅការសាងសង់និងរួចរាល់ស្ថាពរនាល្ងាចថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥នេះ។ ផ្លូវមួយខ្សែនោះជាប្រភេទផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្រ ទទឹង ប្រវែង ៦ម៉ែត្រ កម្រាស់ ០.១៥ស.ម ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកស្រី សរ សុគន្ធា ប្រធានការិយាល័យអង្គភាព លទ្ធកម្ម ក្រុងបានលុង នៅព្រឹកថ្ងៃទី២២ខែវិច្ចិកានេះបានឲ្យWCVដឹងថា..

សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០៨ ម៉ែត្រ រួចរាល់ ក្នុងក្រុងបានលុង .....! ខេត្តរតនគិរី...គម្រោងមូនិធិក្រុងបានលុងឆ្នាំ២០២៥ ដាក់ដេញថ្លៃផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្របានទៅលើក្រុមហ៊ុន ជុំចន្ទមរកត ទទួលម៉ៅការសាងសង់និងរួចរាល់ស្ថាពរនាល្ងាចថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥នេះ។ ផ្លូវមួយខ្សែនោះជាប្រភេទផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្រ ទទឹង ប្រវែង ៦ម៉ែត្រ កម្រាស់ ០.១៥ស.ម ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកស្រី សរ សុគន្ធា ប្រធានការិយាល័យអង្គភាព លទ្ធកម្ម ក្រុងបានលុង នៅព្រឹកថ្ងៃទី២២ខែវិច្ចិកានេះបានឲ្យWCVដឹងថា..

 

ខេត្តរតនគិរី…គម្រោងមូនិធិក្រុងបានលុងឆ្នាំ២០២៥ ដាក់ដេញថ្លៃផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្របានទៅលើក្រុមហ៊ុន ជុំចន្ទមរកត ទទួលម៉ៅការសាងសង់និងរួចរាល់ស្ថាពរនាល្ងាចថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥នេះ។ ផ្លូវមួយខ្សែនោះជាប្រភេទផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្រ ទទឹង ប្រវែង ៦ម៉ែត្រ កម្រាស់ ០.១៥ស.ម ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

លោកស្រី សរ សុគន្ធា ប្រធានការិយាល័យអង្គភាព លទ្ធកម្ម ក្រុងបានលុង នៅព្រឹកថ្ងៃទី២២ខែវិច្ចិកានេះបានឲ្យWCVដឹងថា..

.លក្ខខណ្ឌរដ្ឋបាលក្រុងស្រុក និងមូនិធិឃុំសង្កាត់ មានលក្ខណ:ខុសគ្នា
.លក្ខខណ្ឌរបស់មូនិធិឃុំសង្កាត់ គឺមានក្នុងប្រព័ន្ធ
.លក្ខខណ្ឌក្រុងស្រុក គឺពុំមានក្នុងប្រព័ន្ធនោះទេ។ លោកស្រីបន្តថា ផ្លូវបេតុងមូនិធិអភិវឌ្ឈន៍របស់ក្រុង សម្រាប់ឆ្នាំ២០២៥នេះមាន(បួនខ្សែ)៤ខ្សែ ស្តិតក្នុងសង្កាត់ទាំង៤ក្នុងក្រុងបានលុង ខេត្តរតនគិរី។

បើយោងតាមឯកសាររបស់គណ:កម្មាធិការអង្គភាព លទ្ធកម្មលេខ១៨៣/២៥ ចុះថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥ ស្តីពីការអញ្ចើញចូលរួមដេញថ្លៃការងារជួសជុលផ្លូវបេតុងអាមេ០២ខ្សែរួមមាន:
ខ្សែទី១. ប្រវែង២១០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.១៥ស.មនិង ប្រឡាយបេតុងត្រង់មុខកាត់ចតុកោណព្នាយប្រវែង៤២០ម៉ែត្រនៅភូមិអូររមៀត សង្កាត់ ឡាបានសៀកក្រុងបានលុង។ ខ្សែទី២ .ប្រវែង៣០៨ម៉ែត្រ ទទឹង៦ម៉ែត្រកម្រាស់០.១៥ស.ម នៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង។
សាលាក្រុងបានលុង ជូនដំណឹងដល់បណ្ដាក្រុមហ៊ុន សហគ្រាស គិតទាំងសហគ្រាសឯកត្តបុគ្គល ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ។
សាលាក្រុងបានលុង បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុនសហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ។
ឯកសារដេញថ្លៃមានដាក់លក់នៅអង្គភាពលទ្ធកម្មក្រុងបានលុង ដែលមានអាសយដ្ឋានភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរីចាប់ពីថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2025 តទៅរៀងរាល់ម៉ោង ធ្វើការ   ទូរស័ព្ទទំនាក់ទំនង លេខ ០១២ ៥៩ ៦០ /០៩៧ ៦៣៩៦៦០៨។
ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពផលិតកម្មយ៉ាងយូរបំផុតត្រឹមថ្ងៃទី 19 ខែតុលាឆ្នាំ 2025 វេលាម៉ោង 5:00  នាទីរសៀល។
ការបើកសំណើរដេញថ្លៃ និងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអសយដ្ឋានខាងលើវេលាម៉ោង 9:00 នាទីព្រឹកថ្ងៃទី 17 ខែតុលាឆ្នាំ 2005។
ក្រុមហ៊ុនសហគ្រាសដែលមានបំណងចូលរួមដេញថ្លៃសូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្មដើម្បីទិញឯកសារដេញថ្លៃ។និងសាកសួរព័ត៌មានដែលទាក់ទងនឹងការដេញថ្លៃនេះ៕
រាយការណ៍ពីសង្កាត់យក្សឡោមក្រុងបានលុង ខេត្តរតនគិរី ដោយខ្ញុំបាទ លីវណ្ណ: wcv

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button