-
រឿងក្តៅ! នាយប៉ុស្តិ៍ឃុំក្បាលរមាស (ស្ទឹងត្រែង) ត្រូវពលរដ្ឋចោទថា «មិនទទួលពាក្យបណ្តឹង» (ខេត្តស្ទឹងត្រែង):
ចោទនាយនគរបាលប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំក្បាលរមាស ថា មិនទទួលពាក្យបណ្តឹង ជូនពលរដ្ឋរងគ្រោះ…! ខេត្តស្ទឹងត្រែង! នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស លោក វរះសេនីយ៍ត្រី វ៉ាន់ ណុច កាលពីរសៀលថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥ ត្រូវបានពលរដ្ឋមួយគ្រួសារ ចោទថា មិនទទួលពាក្យបណ្តឹងរបស់គាត់ ករណីជនឆបោកខ្ចីយកម៉ូតូគាត់ជិះទៅលក់ទូរស័ព្ទដៃមួយភ្លែត ស្រាប់តែជិះយកទៅបាត់បីបួនថ្ងៃ មិនឃើញយកមកប្រគល់ឲ្យគាត់វិញ។ គ្រួសារជនរងគ្រោះនោះ ឈ្មោះ កែវ សុភឿង ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នចំណុច អូរលាងក្រួស ស្ថិតក្នុងភូមិ ច្រប់ ឃុំ ក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ តាមប្រភពដំណើរដើមទង របស់ជនរងគ្រោះ ឈ្មោះ កែង សុភឿង ទាំងប្អូនថ្លៃស្រីឈ្មោះ ច័ន្ទ ឡក់…
-
សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០៨ ម៉ែត្រ រួចរាល់ ក្នុងក្រុងបានលុង …..! ខេត្តរតនគិរី…គម្រោងមូនិធិក្រុងបានលុងឆ្នាំ២០២៥ ដាក់ដេញថ្លៃផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្របានទៅលើក្រុមហ៊ុន ជុំចន្ទមរកត ទទួលម៉ៅការសាងសង់និងរួចរាល់ស្ថាពរនាល្ងាចថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥នេះ។ ផ្លូវមួយខ្សែនោះជាប្រភេទផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្រ ទទឹង ប្រវែង ៦ម៉ែត្រ កម្រាស់ ០.១៥ស.ម ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកស្រី សរ សុគន្ធា ប្រធានការិយាល័យអង្គភាព លទ្ធកម្ម ក្រុងបានលុង នៅព្រឹកថ្ងៃទី២២ខែវិច្ចិកានេះបានឲ្យWCVដឹងថា..
ខេត្តរតនគិរី…គម្រោងមូនិធិក្រុងបានលុងឆ្នាំ២០២៥ ដាក់ដេញថ្លៃផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្របានទៅលើក្រុមហ៊ុន ជុំចន្ទមរកត ទទួលម៉ៅការសាងសង់និងរួចរាល់ស្ថាពរនាល្ងាចថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥នេះ។ ផ្លូវមួយខ្សែនោះជាប្រភេទផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្រ ទទឹង ប្រវែង ៦ម៉ែត្រ កម្រាស់ ០.១៥ស.ម ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកស្រី សរ សុគន្ធា ប្រធានការិយាល័យអង្គភាព លទ្ធកម្ម ក្រុងបានលុង នៅព្រឹកថ្ងៃទី២២ខែវិច្ចិកានេះបានឲ្យWCVដឹងថា.. .លក្ខខណ្ឌរដ្ឋបាលក្រុងស្រុក និងមូនិធិឃុំសង្កាត់ មានលក្ខណ:ខុសគ្នា .លក្ខខណ្ឌរបស់មូនិធិឃុំសង្កាត់ គឺមានក្នុងប្រព័ន្ធ .លក្ខខណ្ឌក្រុងស្រុក គឺពុំមានក្នុងប្រព័ន្ធនោះទេ។ លោកស្រីបន្តថា ផ្លូវបេតុងមូនិធិអភិវឌ្ឈន៍របស់ក្រុង សម្រាប់ឆ្នាំ២០២៥នេះមាន(បួនខ្សែ)៤ខ្សែ ស្តិតក្នុងសង្កាត់ទាំង៤ក្នុងក្រុងបានលុង ខេត្តរតនគិរី។ បើយោងតាមឯកសាររបស់គណ:កម្មាធិការអង្គភាព លទ្ធកម្មលេខ១៨៣/២៥ ចុះថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥…
-
ដាក់ដេញថ្លៃផ្លូវ៣៥០០ម៉ែត្រ ស្ពានឈើ៣៦ម៉ែត្រមូលនិធិឃុំសង្កាត់អាណ័ត្តិទី៤
ខេត្តរតនគិរី ..! គម្រោងមូលនិធិឃុំសង្កាត់អាណ័តិ្តទី៤ សាងសង់ផ្លូវក្រួសក្រហមប្រវែង៣៥០០ម៉ែត្រទទឹង៦ម៉ែត្រកម្រាស់០.១៥ស.ម និងស្ពានចំនួន១ប្រវែង៣៦ម៉ែត្រ ទទឹង៣.៥ម៉ែត្រ តម្លៃប៉ាន់ស្មានសរុប ២៨២.៦៨៧.៦៨៩រៀល។ ដែលប្រព្រិត្តិទៅនៅព្រឹកថ្ងៃទី១៤ខែវិច្ចិកាឆ្នាំ២០២៥ នៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។ ក្រុមហ៊ុនចំនួនបួន(៤)ចូលរួមដេញថ្លៃ ក្នុងនោះរួមមាន: ១.ឈ្មោ: គុជ តុងផេង ក្រុមហ៊ុន ឃន់ជេននី ដែលមានតម្លៃដាក់ដេញថ្លៃ ១៣៦.៦១៤.២០០ រៀល។ ២.ឈ្មោ: សុខពៅ ប៉ូលីន ក្រុមហ៊ុនហុងស្រីរ័ត្ន ខនស្ត្រាក់សិន ដែលមានតម្លៃដាក់ដេញថ្លៃ ២៤៩.០០០.០០០ រៀល។ ៣.ឈ្មោ: ប៉េង បញ្ញា ក្រុមហ៊ុនម៉ៅសុខទាំង ដែលមានតម្លៃដាក់ដេញថ្លៃ ១២៣.៥០០.០០០ រៀល។ ៤.ឈ្មោ: លឹម…
-
នាទីសុខភាព
រឿងអាស្រូវជ័រកៅស៊ូ៖ ផ្លូវ៧៨ ក្លិនស្អុយ អាជ្ញាធរបង្ក្រាបរោងចក្រ២
ខេត្តរតនគិរី! បន្ទាប់ពីអង្គភាពWCVបានចុះផ្សព្វផ្សាយពាក់ព័ន្ធទីតាំងស្តុកជ័រកៅស៊ូស្អុយចំនួនពីរនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ សម្ងំសប្បាយ ធ្វើអាជីវកម្មទិញលក់ ដោយអនាធិបតេយ្យគ្មានច្បាប់អនុញាតិ និងបង្កឲ្យមានផលប៉:ពាល់សុខភាពផ្លូវដង្ហើមដល់ពលរដ្ឋធ្ងន់ធ្ងរជាប្រចាំថ្ងៃថែមទៀតនោះរួចមក អាជ្ញាធរស្រុកអូរជុំនៅព្រឹកថ្ងៃអាទិត្យទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រាយការណ៍ពីក្រុងបានលុង ខេត្តរតនគិរី ដោយខ្ញុំបាទ លី វណ្ណ: WCV
-
ក្រសួងសុខាភិបាលរកឃើញករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីចំនួន ០១ករណីទៀតលើបុរសអាយុ៥២ឆ្នាំម្នាក់ នៅខេត្តស្វាយរៀង
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រកាសរកឃើញ ករណីស្លាប់ដោយជំងឺផ្តាសាយបក្សីចំនួន ០១ករណី ដែលបានកើតលើបុរសអាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ បុរសរូបនេះ ត្រូវបានបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ ទោះជាមានការយកចិត្តទុកដាក់ ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីព្រឹក ដោយសារមានស្ថានភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ តាមការសាកសួរបង្ហាញថាអ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់ ២ថ្ងៃមុនថ្ងៃដែលអ្នកជំងឺចាប់ផ្តើមឈឺ៕
-
ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវបានប្រកាសព័ត៌មាន ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន (ឯកតោភាគី)
ខេត្តស្រះកែវ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន (ឯកតោភាគី)។ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានបញ្ជាក់ថាការបិតច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ជាបណ្តោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុ ជាបានបដិសេធមិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវបន្តទៀតថា ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥…
-
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បញ្ជាក់ថា ពុំមានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនណាមួយ ដូចការចុះផ្សាយរបស់កាសែតថៃនោះទេ។
យោងតាមសេចក្តីប្រកាសរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវកាលពីថ្ងៃទី 31 ខែឧសភាឆ្នាំ 2025 ស្តីពីករណីបិទច្រកព្រំដែនកម្ពុជា-ថៃចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្ន ចំនួន ១០ច្រក។ នៅក្នុងសេក្តីប្រកាសរបស់ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានបញ្ជាក់ចំៗថា កាលព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័ររបស់ Facebook ថៃ (កាសែត Khaosod English) បានចុះផ្សាយថា រាជរដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្នចំនួន ១០កន្លែង រួមមាន÷ 1. ច្រកព្រំដែនអន្តរជាតិចំនួន ៦ 1. ចុងសាង៉ាម ស្រុកភូស៊ីង ខេត្តស៊ីសាកេត 2.…
-
ក្រសួងសុខាភិបាល ប្រកាសពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោកលើកទី៧៨
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ ក្រសួងសុខាភិបាលបានបញ្ជាក់ថាតបតាមការអញ្ជើញរបស់អគ្គនាយកអង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានសិទ្ធិប្រទានដ៏ ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួម ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ ក្រសួងសុខាភិបាលបន្តទៀតថា សម័យប្រជុំពេញអង្គ នៃមហា សន្និបាតសុខភាពពិភពលោក គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក ១៩៤ និងមាន១៨១…
-
ខេត្តកំពង់ស្ពឺក៏មានកុមារាម្នាក់អាយុ ១១ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី !
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើកុមារាអាយុ ១១ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ(H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីលំនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមការសាកសួរបង្ហាញថា ហេតុការណ៍ខាងលើដែលបង្កអោយកុមារាម្នាក់អាយុ ១១ឆ្នាំ បានបាត់បង់ជិវិត នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ផ្តើមឈឺនៅក្នុងភូមិស្រីសំពោង ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រសួងសុខាភិបាលក៏បានឱ្យដឹងថា ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយ សង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានស្លាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយសារមូលហេតុ មកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។ តាមការ សាកសួរបង្ហាញថា…
-
ព័ត៌មាន
សម្តេច ម៉ែន សំអន គាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន
#ខេត្តកំពង់ចាម ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មារ។ នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានធ្វើការសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារ ជុំគ្នាស្ថិតក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។ រដ្ឋបាលខេត្តកំពង់ចាមក៏បានបញ្ជាក់បន្ថែមថា តាមរយៈ ឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤…