ដាក់ដេញថ្លៃផ្លូវ៣៥០០ម៉ែត្រ ស្ពានឈើ៣៦ម៉ែត្រមូលនិធិឃុំសង្កាត់អាណ័ត្តិទី៤
ដាក់ដេញថ្លៃផ្លូវ៣៥០០ម៉ែត្រ ស្ពានឈើ៣៦ម៉ែត្រមូលនិធិឃុំសង្កាត់អាណ័ត្តិទី៤ ក្នុងស្រុក វើនសៃ...!
ខេត្តរតនគិរី ..!
គម្រោងមូលនិធិឃុំសង្កាត់អាណ័តិ្តទី៤ សាងសង់ផ្លូវក្រួសក្រហមប្រវែង៣៥០០ម៉ែត្រទទឹង៦ម៉ែត្រកម្រាស់០.១៥ស.ម និងស្ពានចំនួន១ប្រវែង៣៦ម៉ែត្រ ទទឹង៣.៥ម៉ែត្រ តម្លៃប៉ាន់ស្មានសរុប ២៨២.៦៨៧.៦៨៩រៀល។
ដែលប្រព្រិត្តិទៅនៅព្រឹកថ្ងៃទី១៤ខែវិច្ចិកាឆ្នាំ២០២៥ នៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។
ក្រុមហ៊ុនចំនួនបួន(៤)ចូលរួមដេញថ្លៃ ក្នុងនោះរួមមាន:
១.ឈ្មោ: គុជ តុងផេង ក្រុមហ៊ុន ឃន់ជេននី ដែលមានតម្លៃដាក់ដេញថ្លៃ ១៣៦.៦១៤.២០០ រៀល។
២.ឈ្មោ: សុខពៅ ប៉ូលីន ក្រុមហ៊ុនហុងស្រីរ័ត្ន ខនស្ត្រាក់សិន ដែលមានតម្លៃដាក់ដេញថ្លៃ ២៤៩.០០០.០០០ រៀល។
៣.ឈ្មោ: ប៉េង បញ្ញា ក្រុមហ៊ុនម៉ៅសុខទាំង ដែលមានតម្លៃដាក់ដេញថ្លៃ ១២៣.៥០០.០០០ រៀល។
៤.ឈ្មោ: លឹម មួយលីម ដែលមានតម្លៃដាក់ដេញថ្លៃ ២៧៩.០០០.០០០ រៀល។
ក្នុងចំណោមក្រុមហ៊ុនទាំង៤ដែលចូលដេញថ្លៃ នៅពេលបើកសំណើរ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ម៉ៅ សុខទាង ក្នុងតម្លៃដាក់ដេញថ្លៃចំនួន១២៣.៥០០.០០០ រៀល។
អ្នកវិភាគលើកឡើងថា តម្លៃដែលក្រុមហ៊ុនទទួលយកមកសាងសង់ទាំងផ្លូវនិងស្ពានខាងលើនេះ ពិតជាផាត់ផើយល្ហើយគូទខ្លាំងណាស់ ជាពិសេសបញ្ហាឈើសាងសង់ស្ពាននោះជាដើម ថាតើកាប់យកឈើនិងអារជ្រៀកចេញពីតំបន់ណាដើម្បីមកផ្គត់ផ្គង់សាងសង់ស្ពានប្រវែង៣៦ម៉ែត្រនោះ?។
សូមរំលឹកផងដែរថា ឃុំពាក្យមានភូមិចំនួនបីរួមមានភូមិ.
១.ភូមិកោះពាក្យ
២.ភូមិផាក់ណាម
៣.ភូមិ ឃួន
ចំនួនស្ថិតិប្រជាពលរដ្ធទាំងអស់សរុបចំនួន៤៤៦៨នាក់ ស្មើនិង១៤០៩គ្រួសារ ស្រី២២០៧នាក់។
លោក គ្វិនពិន មេឃុំកោះពាក្យ គ្រប់គ្រងឃុំមានរយ:ពេលពីរអាណ័តិ្ត មកដល់ឆ្នាំ២០២៥នេះ។ សមទ្ធិផលរបស់លោក សម្រេចបានធំៗ មានដូចជា.សាងសង់ផ្លូវបេតុងប្រវែងជិត១ពាន់ម៉ែត្រ និងផ្លូវក្រួសក្រហមប្រវែង៧គីឡូម៉ែត្រចំនួនបីខ្សែជូនពលរដ្ឋរបស់លោកធ្វើដំណើរក្នុងភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃខេត្តរតនគិរី៕
រាយការណ៍ពីឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ដោយខ្ញុំបាទ លីវណ្ណ: WCV…
