ព័ត៌មានជាតិ
-
ក្រសួងសុខាភិបាល ប្រកាសពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោកលើកទី៧៨
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ ក្រសួងសុខាភិបាលបានបញ្ជាក់ថាតបតាមការអញ្ជើញរបស់អគ្គនាយកអង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានសិទ្ធិប្រទានដ៏ ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួម ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ ក្រសួងសុខាភិបាលបន្តទៀតថា សម័យប្រជុំពេញអង្គ នៃមហា សន្និបាតសុខភាពពិភពលោក គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក ១៩៤ និងមាន១៨១…
-
ខេត្តកំពង់ស្ពឺក៏មានកុមារាម្នាក់អាយុ ១១ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី !
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើកុមារាអាយុ ១១ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ(H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីលំនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមការសាកសួរបង្ហាញថា ហេតុការណ៍ខាងលើដែលបង្កអោយកុមារាម្នាក់អាយុ ១១ឆ្នាំ បានបាត់បង់ជិវិត នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ផ្តើមឈឺនៅក្នុងភូមិស្រីសំពោង ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រសួងសុខាភិបាលក៏បានឱ្យដឹងថា ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយ សង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានស្លាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយសារមូលហេតុ មកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។ តាមការ សាកសួរបង្ហាញថា…
-
ក្រសួងសុខាភិបាលប្រកាសពីការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis)
ក្រសួងសុខាភិបាល បានបញ្ជាក់ថាជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ទ័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ នៅក្នុងសេចក្តីប្រកាសនោះ ក្រសួងសុខាភិបាល ក៏បានបន្ថែមទៀតផងដែរជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល…
-
តើគ្រោះរញ្ជួយដីក្នុងកម្រិត៧,៧មាត្រដ្ឋានរិចទ័រនៅក្នុងប្រទេសភូមាបានទៅអង្រួនរង្គើដល់ប្រទេសជិតខាងរបស់ភូមា ដូចជាថៃ ចិន ឥណ្ឌា បង់ក្លាដែស ឡាវ អាចនឹងបង្កអោយមាន«ស៊ូណាមិ» ដែលសំដៅលើរលកយក្សដែលឬទេ?
តើការប្រើពាក្យ «ស៊ូណាមិ» ដែលសំដៅលើរលកយក្សក្រោយមានហេតុការណ៍អ្វី? (ភ្នំពេញ)៖ «Tsunami (ស៊ូណាមិ)» ត្រូវគេស្គាល់ជាទូទៅថាជារលកយក្សធំៗសម្បើម ដែលអាចបង្កឡើងពីហេតុការណ៍រញ្ជួយដីក្រោមបាតសមុទ្រ ពីបន្ទុះភ្នំភ្លើង និងពីបំណាក់ដីជាដើម។ ពាក្យនេះមានប្រភពចេញមកពីភាសាជប៉ុនគឺ «Tsu» ដែលមានន័យថា «កំពង់ផែ» និង «Nami» ដែលមានន័យថា «រលក»។ ពាក្យ «Tsunami» នេះត្រូវគេអះអាងថា បានចាប់ផ្តើមប្រើប្រាស់ក្នុងភាសាអង់គ្លេស ជាលើកដំបូងកាលពីជាង១០០ឆ្នាំមុន នៅពេលដែល មានសេចក្តីរាយការណ៍ព័ត៌មានអំពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានរុញច្រានរលកទឹកសមុទ្រឲ្យទៅបោកសង្រ្គប់លើប្រទេសជប៉ុន កាលពីឆ្នាំ១៨៩៦។ ចាប់តាំងពីពេលនោះមក ពាក្យ «Tsunami» ត្រូវបានគេចាប់ផ្តើមប្រើប្រាស់កាន់តែទូលំទូលាយឡើង ជាពិសេសក្រោយគ្រោះមហន្តរាយ រលកយក្សនៅមហាសមុទ្រឥណ្ឌា កាលពីឆ្នាំ២០០៤។ បន្ទាប់មកទៀតក្រោយគ្រោះមហន្តរាយនៅជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ពាក្យ «Tsunami» មានវត្តមាននៅពាសពេញបណ្តាញព័ត៌មានទាំងអស់។…
-
អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានរៀបចំកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ លោកស្រី ញ្ញាណ ភួងម៉ាលី នាយិកាប្រតិបត្តិអង្គការរចនាស្រ្តី(RS)លើកឡើងថាវត្តមានអង្គការក្នុងការចូលរួមអភិរក្សធនធានជលផលគឺពិតជាមានសារៈសំខាន់,លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលថាកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)គឺកិច្ចការសំខាន់ដើម្បីបង្កើនវត្តមានស្រ្តីនិងយុវជនក្នុងការអភិរក្សធនធានជលផល! លោកស្រី ញ្ញាណ ភួងម៉ាលី នាយិកាប្រតិបត្តិអង្គការរចនាស្រ្តី(RS) និងជាប្រធានបណ្តាញអង្គការសង្គមស៊ីវិលខេត្តសៀមរាបបានសម្តែងមតិស្វាគមន៍ដល់អ្នកចូលរួម និងសង្កត់ធ្ងន់លើកឡើងថាវត្តមានអង្គការក្នុងការចូលរួមអភិរក្សធនធានជលផលគឺពិតជាមានសារៈសំខាន់៖ លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល Fisheries Action Coalition Team ហៅកាត់ថា ហ្វេក (FACT) បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំបណ្តាញស្តីពីជលផល លើកទី១ ប្រចាំឆ្នាំ២០២៥នោះគឺ ដើម្បីពង្រឹងការងារបណ្តាញ និងផ្តោតលើក្រុមស្រ្តី យុវជនក្នុងការចូលរួមគ្រប់គ្រងធនធានជលផលប្រកបដោយមាននិរន្តរភាព ៖៖ នៅក្នុងកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF) លោក មិញ ប៊ុនលី ប្រធានសម្រប សម្រួលកម្មវិធីអភិរក្សបានធ្វើបទបង្ហាញកិច្ចប្រជុំក្នុងនោះលោកបានលើកឡើងថា ត្រូវមានបញ្ចូលវត្តមានស្រ្តីនិងយុវជនដើម្បីទទួលបាននិរន្តាំភាពផ្នែកធនធានជលផល ៖…
-
ក្រសួងសុខាភិបាល ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម។ ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងការចែករំលែកព៏ត៌មានតាមប្រព័ន្ធតេលាក្រាមអោយដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ការិយាល័យស្រុកប្រតិបត្តិឱ្យបន្តអនុវត្តជាប់ជាប្រចាំ នូវការអប់រំណែនាំ ដើម្បីបំបាត់ជម្រកមូសខ្លា និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានីភ័យខ្ពស់ ក្នុងរាជធានីភ្នំពេញ និងតាមទីកន្លែងសាធារណ: ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ ក្រសួងសុខាភិបាល បានបន្ថែមដូច្នេះថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវអន្តរាគមន៍ទាំងឡាយ ក្នុងការកាត់បន្ថយការឆ្លង និងករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម ជាលទ្ធផលយើងសង្កេតឃើញថាករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤នេះ មានថយចុះគួរឱ្យកត់សំគាល់…
-
បុរសអាយុ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី
ខេត្តកំពងចាម៖ ប្រជាពលរដ្ឋម្នាក់មានអាយុ២៨ឆ្នាំ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីគឺដោយសារមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដែលមាន ទីលំនៅក្នុងភូមិលេខ២២ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ជំងឺផ្ដាសាយបក្សី (Avian Influenza) គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសផ្ដាសាយ។ វាជាទំរង់មួយនៃជំងឺកំណត់ដែលអាចឆ្លងឆ្លៀតពីបក្សីទៅមនុស្ស។ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ពីទាក់ទងទៅនឹងករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ បុរសម្នាក់ មានអាយុ ២៨ឆ្នាំ រស់ភូមិ២២ ឃុំចំការអណ្តូង នៅស្រុកចំការលើ មានជម្ងឺបន្ទាប់មកគាត់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ…