មានអ្នកចូលរួមចំនួន ៥២នាក់ ស្រី១០នាក់ យុវជន៤ នាក់ យុវតី២ក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំនួន២ គឺ គម្រោងនៅខេត្តសៀមរាប
អង្គការសម្ព័ន្ធភាពអភិរក្សធនធានជលផល(ហ្វេក/FACT) បានចែករំលែកព៏ត៌មានពីរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំនួន២ គឺ គម្រោង “ពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយនិរន្ដរភាព” និង គម្រោង “ពង្រឹងសមត្ថភាពដឹកនាំដល់សហគមន៍ដើម្បីនិរន្តរភាពធនធានជលផល នៅបឹងទន្លេសាប ប្រទេសកម្ពុជា” នៅខេត្តសៀមរាប

(ភ្នំពេញ)៖ អង្គការ (ហ្វេក/FACT) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានចែករំលែកព៏ត៌មានពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំនួន២ គឺ គម្រោង “ពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយនិរន្ដរភាព” និង គម្រោង “ពង្រឹងសមត្ថភាពដឹកនាំដល់សហគមន៍ដើម្បីនិរន្តរភាពធនធានជលផល នៅបឹងទន្លេសាប ប្រទេសកម្ពុជា”សាលប្រជុំ ផ្សារសហគមន៍កសិកម្មបៃតងជោគជ័យស ង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានអ្នកចូលរួមចំនួន ៥២នាក់ ស្រី១០នាក់ យុវជន៤ នាក់ យុវតី២ ។
អង្គការ (ហ្វេក/FACT) បានបញ្ជាក់ក្នុងការចែករំលែកព៏ត៌មានតាមប្រព័ន្ធតេលាក្រាមអោយដឹងថាការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំនួន២គឺក្នុងគោលបំណងធំៗចំនួន៣រួមមាន៖ (ទី១នោះគឺ ព្វផ្សាយអំពីព័ត៌មានគម្រោង“ពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយនិរន្ដរភាព”EU-CSOនិងគម្រោង”ពង្រឹងសមត្ថភាពដឹកនាំដល់សហគមន៍ដើម្បីនិរន្តរភាពធនធានជលផល នៅបឹងទន្លេសាប ប្រទេសកម្ពុជា”(CEPF),ទី២ឯនោះវិញគឺ ស្វែងរកការគាំទ្រពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរនិងសហគមន៍។ អង្គការ (ហ្វេក/FACT) បានបន្ថែមដូច្នេះថាចំពោះគោលបំណងទី៣គឺការបង្កើនកិច្ចសហប្រតិបត្តិរវាងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីជម្រុញសកម្មភាពអនុវត្តឲ្យដំណើការប្រកបដោយប្រសិទ្ធភាព។
ទាក់ទងទៅនឹងសកម្មភាពរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំនួន២ គឺដែលរៀបចំនៅខេត្តសៀមរាបនោះ, អង្គការ (ហ្វេក/FACT)បានឡើងលើងថា ការរៀបចំទៅបានគឺមានការចូលរួមសហការនិងគាំទ្រថវិកាពីសហភាពអឺរ៉ុបតាមរយៈអង្គការIUCN និង CEPF ។