នាទីសុខភាព

  • ក្រសួងសុខាភិបាល ប្រកាសពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោកលើកទី៧៨

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានចេញ​សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ ក្រសួងសុខាភិបាលបានបញ្ជាក់ថាតបតាមការអញ្ជើញរបស់អគ្គនាយកអង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានសិទ្ធិប្រទានដ៏ ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួម ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ ក្រសួងសុខាភិបាលបន្តទៀតថា សម័យប្រជុំពេញអង្គ នៃមហា សន្និបាតសុខភាពពិភពលោក គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក ១៩៤ និងមាន១៨១…

  • ក្រសួងសុខាភិបាលប្រកាសពីការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis)

    ក្រសួងសុខាភិបាល បានបញ្ជាក់ថាជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ទ័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។   នៅក្នុងសេចក្តីប្រកាស​នោះ ក្រសួងសុខាភិបាល ក៏បានបន្ថែមទៀតផងដែរជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល…

  • តើគ្រោះរញ្ជួយដីក្នុងកម្រិត៧,៧មាត្រដ្ឋានរិចទ័រនៅក្នុងប្រទេសភូមាបានទៅអង្រួនរង្គើដល់ប្រទេសជិតខាងរបស់ភូមា ដូចជាថៃ ចិន ឥណ្ឌា បង់ក្លាដែស ឡាវ អាចនឹងបង្កអោយមាន«ស៊ូណាមិ» ដែលសំដៅលើរលកយក្សដែលឬទេ?

          តើការប្រើពាក្យ «ស៊ូណាមិ» ដែលសំដៅលើរលកយក្សក្រោយមានហេតុការណ៍អ្វី? (ភ្នំពេញ)៖ «Tsunami (ស៊ូណាមិ)» ត្រូវគេស្គាល់ជាទូទៅថាជារលកយក្សធំៗសម្បើម ដែលអាចបង្កឡើងពីហេតុការណ៍រញ្ជួយដីក្រោមបាតសមុទ្រ ពីបន្ទុះភ្នំភ្លើង និងពីបំណាក់ដីជាដើម។ ពាក្យនេះមានប្រភពចេញមកពីភាសាជប៉ុនគឺ «Tsu» ដែលមានន័យថា «កំពង់ផែ» និង «Nami» ដែលមានន័យថា «រលក»។ ពាក្យ «Tsunami» នេះត្រូវគេអះអាងថា បានចាប់ផ្តើមប្រើប្រាស់ក្នុងភាសាអង់គ្លេស ជាលើកដំបូងកាលពីជាង១០០ឆ្នាំមុន នៅពេលដែល មានសេចក្តីរាយការណ៍ព័ត៌មានអំពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានរុញច្រានរលកទឹកសមុទ្រឲ្យទៅបោកសង្រ្គប់លើប្រទេសជប៉ុន កាលពីឆ្នាំ១៨៩៦។ ចាប់តាំងពីពេលនោះមក ពាក្យ «Tsunami» ត្រូវបានគេចាប់ផ្តើមប្រើប្រាស់កាន់តែទូលំទូលាយឡើង ជាពិសេសក្រោយគ្រោះមហន្តរាយ រលកយក្សនៅមហាសមុទ្រឥណ្ឌា កាលពីឆ្នាំ២០០៤។ បន្ទាប់មកទៀតក្រោយគ្រោះមហន្តរាយនៅជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ពាក្យ «Tsunami» មានវត្តមាននៅពាសពេញបណ្តាញព័ត៌មានទាំងអស់។…

  • ប្រជាពលរដ្ឋព្រួយបារម្ភពីសុខភាពខណៈមានទឹកកង្វក់បានហូរចូលអូរត្រែងបង្កឱ្យត្រីពុលងាប់ជាបន្តបន្ទាប់

    បាត់ដំបង ៖ ក្នុងរយៈពេលចុងក្រោយដែលមានភ្លៀងកក់ខែធ្លាក់មកជាបន្តបន្ទាប់ ប្រជាពលរដ្ឋរាយការណ៍ថាទឹកហូរមកប៉ែកខាងលើដែលសម្បូរដោយរោងចក្រ មានទឹកខ្មៅហូរចូលអូរត្រែង ស្ថិតនៅភូមិស្វាយសរ ឃុំអូរត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង ដែលជាប្រភពទឹកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ បណ្តាលឱ្យមានក្លិនស្អុយឈួល ធ្វើឱ្យត្រីពុលងាប់អណ្តែតទឹកជាញិកញាប់ ។ ប្រជាពលរដ្ឋដែលមានចំការនៅក្បែរអូរត្រែងបាននិយាយសុំមិនបញ្ចេញឈ្មោះដោយខ្លាចពីសុវត្ថិភាពឱ្យដឹងថាអូរត្រែងនេះជាប្រភពទឹកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ ក្នុងឆ្នាំកន្លងមកក៏មានករណីត្រីពុលងាប់ដែរតែស្ងាត់ទៅវិញ តែចុងក្រោយនេះពេលភ្លៀងកក់ខែធ្លាក់ មានឃើញត្រីពុលងាប់ជាបន្តបន្ទាប់ ធ្វើឱ្យអ្នកភូមិព្រួយបារម្ភពីសុខភាពជាខ្លាំង។ លោកបន្តថាអ្នកភូមិមិនដឹងថាទឹកពុលដោយសារអ្វីនោះទេ គ្រាន់តែដឹងថានៅប៉ែកខាងលើអូរត្រែង មានរោងចក្រកែច្នៃស្វាយពីរកន្លែង ហើយប្រភពទឹកបានហូរកាត់ពីទីនោះធ្លាក់មកអូរត្រែង និងបន្តធ្លាក់មកស្ទឹងសង្កែ ។ ប្រជាពលរដ្ឋខាងលើបានសំណូមពរឱ្យអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធធ្វើការទប់ស្កាត់កុំឱ្យមានសាធាតុពុលហូរចូលទឹកអូរ រឺស្ទឹងដែលប្រជាពលរដ្ឋប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ (សម្លេង ឃ្លីបទី១ ) ថ្មីៗនេះអ្នកភូមិបានបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងទឹកពណ៌ខ្មៅបានហូរចូលអូរត្រែងខាងលើនេះបណ្តាលឱ្យត្រីងាប់ យ៉ាងហោចណាស់បីដង នឹងឃើញមានអាជ្ញាធរចុះទៅពិនិត្យជាបន្តបន្ទាប់ដែរ។ លោកនូវ រិទ្ធី អភិបាលស្រុករតនមណ្ឌលស្តីពីបានឱ្យដឹងថាលោកបានដឹកនាំក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យផ្ទាល់នៅចំណុចអូរត្រែងនោះកាលពីថ្ងៃទី០៤ខែមីនាឆ្នាំ២០២៥ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបង្ហោះលើបណ្តាញសង្គម លោកបញ្ជាក់ថា ពុំមានទឹកស្អុយក្នុងអូរត្រែង…

  • ការហូបទឹកមិនស្អាតអាចបង្កធ្វើអោយប៉ះពាល់ដល់សុខភាព

      បាត់ដំបង៖ប៉ុន្មានថ្ងៃចុងក្រោយនេះប្រជាពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបងបានលើកឡើងថាទឹកស្អាតរដ្ឋដែលតភ្ជាប់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បានប្រែពណ៌ទៅជាល្អក់ ធ្វើឱ្យពួកគាត់មានការងឿងឆ្ងល់មិនដឹងពីមូលហេតុអ្វី និងខ្លាចប៉ះ ពាល់សុខភាពនៅពេលដែលប្រើប្រាស់ទៅ ហើយពត៌មាននេះបានចែក រំលែកតៗគ្នាតាមបណ្តាញ សង្គម។ លោក អ៊ុត ខ្លឹង អគ្កនាយករដ្ឋាករទឹកខេត្តបាត់ដំបងបានបញ្ជាក់ថាមូលហេតុដែលបណ្តាលឱ្យទឹកល្អក់នៅចំណុចខ្លះក្នុងក្រុងបាត់ដំបង ភ្នាក់ងាររដ្ឋាករទឹកបាត់ដំបង បានចាប់ផ្តើមអនុវត្តការងារលាងសម្អាតតាមចុងបំពង់ទុយោ ក្រោយការជួសជុល ថែទាំបំពង់ទឹកស្អាត នៅតាមទីតាំងអនុវត្តគម្រោងសាងសង់ និងដំឡើងប្រព័ន្ធទឹកកខ្វក់ ក្នុងក្រុងបាត់ដំបងទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹង ដូចជា នៅសង្កាត់រតនៈ, សង្កាត់ស្វាយប៉ោ និងផ្នែកខ្លះ នៃសង្កាត់ស្លាកែត នៃក្រុងបាត់ដំបង ក្នុងពេលកន្លងមក ។ លោកបញ្ជាក់ថា៖« ពេលឃើញល្អក់គេបើកចោលបន្តិចទៅ ថ្លានិង ល្អដូចដើម អាចប្រើប្រាស់វិញបាន ហើយ គ្រាន់តែល្អក់ដំបូងបន្តិចប៉ុណ្ណោះ! » IMG_2540 ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកខេត្តបាត់ដំបងបានឱ្យដឹងបន្ថែមថា ក្នុងអំឡុងពេល…

  • ក្រសួងសុខាភិបាល ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម។ ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងការចែករំលែកព៏ត៌មានតាមប្រព័ន្ធតេលាក្រាមអោយដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ការិយាល័យស្រុកប្រតិបត្តិឱ្យបន្តអនុវត្តជាប់ជាប្រចាំ នូវការអប់រំណែនាំ ដើម្បីបំបាត់ជម្រកមូសខ្លា និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានីភ័យខ្ពស់ ក្នុងរាជធានីភ្នំពេញ និងតាមទីកន្លែងសាធារណ: ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ ក្រសួងសុខាភិបាល បានបន្ថែមដូច្នេះថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវអន្តរាគមន៍ទាំងឡាយ ក្នុងការកាត់បន្ថយការឆ្លង និងករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម  ជាលទ្ធផលយើងសង្កេតឃើញថាករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤នេះ មានថយចុះគួរឱ្យកត់សំគាល់…

Back to top button