រឿងក្តៅ! នាយប៉ុស្តិ៍ឃុំក្បាលរមាស (ស្ទឹងត្រែង) ត្រូវពលរដ្ឋចោទថា «មិនទទួលពាក្យបណ្តឹង» (ខេត្តស្ទឹងត្រែង):

ចោទនាយនគរបាលប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំក្បាលរមាស ថា មិនទទួលពាក្យបណ្តឹង ជូនពលរដ្ឋរងគ្រោះ…!
ខេត្តស្ទឹងត្រែង! នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស លោក វរះសេនីយ៍ត្រី វ៉ាន់ ណុច កាលពីរសៀលថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥
ត្រូវបានពលរដ្ឋមួយគ្រួសារ ចោទថា មិនទទួលពាក្យបណ្តឹងរបស់គាត់ ករណីជនឆបោកខ្ចីយកម៉ូតូគាត់ជិះទៅលក់ទូរស័ព្ទដៃមួយភ្លែត ស្រាប់តែជិះយកទៅបាត់បីបួនថ្ងៃ មិនឃើញយកមកប្រគល់ឲ្យគាត់វិញ។
គ្រួសារជនរងគ្រោះនោះ ឈ្មោះ កែវ សុភឿង ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នចំណុច អូរលាងក្រួស ស្ថិតក្នុងភូមិ ច្រប់ ឃុំ ក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមប្រភពដំណើរដើមទង របស់ជនរងគ្រោះ ឈ្មោះ កែង សុភឿង ទាំងប្អូនថ្លៃស្រីឈ្មោះ ច័ន្ទ ឡក់ បានឲ្យក្រុមអ្នកសារព័ត៌មានបានដឹងក្នុងយប់ថ្ងៃទី២៣ខែវិច្ចិកា២០២៥នេះដូចៗគ្នាថា
កាលពីថ្ងៃទី១៨ខែវិច្ចិកាឆ្នាំ២០២៥ បុរសម្នាក់និងប្រពន្ធ(អត់ស្គាល់ឈ្មោះ)គេមកស្នាក់ អាស្រ័យនៅផ្ទះជាប់ជិតផ្ទះគាត់ មកសុីឈ្នួលច្រូតស្រូវឲ្យម្ចាស់ផ្ទះនោះ មានរយះពេល៤ទៅ៥ថ្ងៃកន្លងមកហើយ
ក្នុងភូមិឃុំខាងលើ( អ្នកចំណាក់ស្រុក) ។
ដោយសង្កេតឃើញមនុស្សរស់នៅជិតខាងឃើញមុខមាត់និយាយរកគ្នា ព្រឹកល្ងាច ៗមានទាំងប្រពន្ធផងនោះ គ្នាមកខ្ចីម៉ូតូមួយភ្លែត ទៅលក់ទូរស័ព្ទដៃ គាត់ក៍យល់ព្រមឲ្យ (ម៉ូតូនោះម៉ាក វ៉ែវ ព័ណខៀវ គ្មានស្លាក់លេខ)។
ចាំបាត់ៗមិនឃើញជននោះវិលត្រឡប់មកផ្ទះវិញសោះ ដោយមានការសង្ស័យ ជនរងគ្រោះក៏ទៅតាមស្រាវជ្រាវរកមើលតាមហាងលក់ទូរស័ព្ទ ឱ្យគេឆែកមើលកាមេរ៉ា(Camera) ស្រាប់តែឃើញជននេះដើរសំដៅចូលក្នុងហាងលក់ទូរស័ព្ទដៃមួយ នៅឯភូមិច្រប់នោះពិតមែន។ ពេលលក់ទូរស័ព្ទបានហើយក៏ទៅបាត់តែម្តង ជនរងគ្រោះមិនអស់ចិត្ត រក្សាសារភាពអត់ធ្មត់ទុកពេលឲ្យជននោះ ឬក៍ខ្លាចមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍អី្វកើតឡើងចំពោះជននោះ មិនទាន់ទៅប្តឹងសមត្ថកិច្ចទេខណ:នោះ។

រំលងបាន(៤ថ្ងៃ)ចាប់ពីថ្ងៃទី១៨
ដល់ថ្ងៃទី២២ខែឆ្នាំដដែលវេលាម៉ោងប្រមាណ១.៣០នាទីថ្ងៃត្រង់ ជនរងគ្រោះក៍សម្រេចចិត្ត មកដាក់ពាក្យបណ្តឹងផ្ទាល់មាត់ នៅប៉ុស្ថិនគរបាលរដ្ធបាលឃុំក្បាលរមាសតែម្តង ក្នុងគោលបំណង..
.ទី១.កុំឲ្យជននេះមានឪកាសដើរឆបោកគេតទៅទៀត។
.ទី២.ឲ្យមហាជនចំណាំមុខជនឆបោករូបនេះ តាមរយះកាមេរ៉ាសុវត្ថិភាពហាងលក់ទូរស័ព្ទ។
.ទី៣.ឲ្យសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនជនរូបនេះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ប៉ុន្តែ ផ្ទុយទៅវិញវាបែរជាជនរងគ្រោះទទួលការស្តីបន្ទោស ពីនាយប៉ុស្ថិ៍ឃុំក្បាលរមាសនោះមកវិញ មិនត្រឹមតែលោកវរសេនីយ៍ត្រីមិនធ្វើកំណត់ហេតុ(ទទួលពាក្យបណ្តឹង)ប៉ុណ្ណោះនោះទេ សូម្បីកាមេរ៉ាសុវត្ថិភាពក៍លោកនាយប៉ុស្ថិ៍មិនបើកភ្នែកមើលផង ដោយលោកនាយប៉ុស្តិ៍ថា បាត់ម៉ូតូបីបួនថ្ងៃហើយទើបមកប្តឹង?
បន្ទាប់ពីទទួលការស្តីបន្ទោសរបស់លោកនាយប៉ុស្តិ៍ហើយជនរងគ្រោះក៏ជិះម៉ូតូវិលត្រឡប់ទៅលំនៅឋានវិញទៅ។
សូមស្តាប់ការលើកឡើង ជនរងគ្រោះ លោក កែវសុភឿងនិងប្អូថ្លៃស្រី ឈ្មោះ ច័ន្ទ ឡក់ដូចតទៅ…………….!
ពាក់ព័ន្ធករណីខាងលើនេះ លោកវរៈសេនីយ៍ត្រី វ៉ាន់ ណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលមាស នៅយប់ថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2025 បានឲ្យ wcv ដឹងតាមទូរសព្ទ ដោយបដិសេធថា មិនមាននរណាមកប្ដឹងផ្ដល់ស្អីនោះដោយ លោកបញ្ចាក់ថា ថ្ងៃ 22 នោះលោកនៅប្រចាំការនៅប៉ុស្តិ៍រដ្ឋបាល 24 ម៉ោង ..។
សូមស្តាប់ ការលើកឡើង លោកនាយប៉ុស្តិ៍ រដ្ឋបាល ដូចតទៅ…..
ក្រោយពីបែករឿងខាងលើ មកដល់ថ្ងៃទី២៤ខែវិច្ចិកាឆ្នាំ២០២៥ជនរងគ្រោះឈ្មោះ កែវ សុភឿង ត្រូវ បានសមត្ថកិច្ចហៅឲ្យចូលខ្លួនមកប៉ុស្ថិនគរបាលរដ្ឋបាលឃុំក្បាលរមាស ទំនងចង់ឲ្យ លោកកែវ សុភឿង ឡាំប៊ុីពាក្យសំដី ពេលកាសែតសួរនាំសារជាថ្មី កុំឲ្យនិយាយចំចំណុចខ្សោយរបស់លោកមេប៉ុស្ថិក្បាលរមាសនោះ។
តែទោះជាយ៉ាងណា? ក្រុមអ្នកសារព័ត៌មានបានស្រង់យកសំដីភាគីទងសង្ខាងមកទុកជាស្រេចរួចហើយ មុនចាក់ផ្សាយតាមបណ្តាញសង្គមនេះ។
ឯ.ឧ ឧបនាយករដ្ឋមន្ត្រីរដ្ឋមំមន្ត្រីក្រសួងមហាផ្ទៃ សរ សុខា បានមានប្រសាសន៍ថា .មន្ត្រីនគរបាលជាតិរូបណាដែលល្មើសវិន័យឬប្រព្រិត្តិអ្វី មួយខុសនោះ នឹងត្រូវបញ្ជូនឪ្យទៅធ្វើការនៅព្រំដែនពី៣ខែទៅ៦ខែ កុំឲ្យនៅស្រួលពេក នាំតែបង្ហិនថវិកាជាតិ។( ចាក់សម្លេង ឧបនាយករដ្ឋមន្ត្រី …………)
រាយការណ៍ពីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយខ្ញុំបាទ លី វណ្ណ: WCV
