Month: March 2025

  • នាទីសុខភាព

    ប្រជាពលរដ្ឋព្រួយបារម្ភពីសុខភាពខណៈមានទឹកកង្វក់បានហូរចូលអូរត្រែងបង្កឱ្យត្រីពុលងាប់ជាបន្តបន្ទាប់

    បាត់ដំបង ៖ ក្នុងរយៈពេលចុងក្រោយដែលមានភ្លៀងកក់ខែធ្លាក់មកជាបន្តបន្ទាប់ ប្រជាពលរដ្ឋរាយការណ៍ថាទឹកហូរមកប៉ែកខាងលើដែលសម្បូរដោយរោងចក្រ មានទឹកខ្មៅហូរចូលអូរត្រែង ស្ថិតនៅភូមិស្វាយសរ ឃុំអូរត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង ដែលជាប្រភពទឹកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ បណ្តាលឱ្យមានក្លិនស្អុយឈួល ធ្វើឱ្យត្រីពុលងាប់អណ្តែតទឹកជាញិកញាប់ ។ ប្រជាពលរដ្ឋដែលមានចំការនៅក្បែរអូរត្រែងបាននិយាយសុំមិនបញ្ចេញឈ្មោះដោយខ្លាចពីសុវត្ថិភាពឱ្យដឹងថាអូរត្រែងនេះជាប្រភពទឹកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ ក្នុងឆ្នាំកន្លងមកក៏មានករណីត្រីពុលងាប់ដែរតែស្ងាត់ទៅវិញ តែចុងក្រោយនេះពេលភ្លៀងកក់ខែធ្លាក់ មានឃើញត្រីពុលងាប់ជាបន្តបន្ទាប់ ធ្វើឱ្យអ្នកភូមិព្រួយបារម្ភពីសុខភាពជាខ្លាំង។ លោកបន្តថាអ្នកភូមិមិនដឹងថាទឹកពុលដោយសារអ្វីនោះទេ គ្រាន់តែដឹងថានៅប៉ែកខាងលើអូរត្រែង មានរោងចក្រកែច្នៃស្វាយពីរកន្លែង ហើយប្រភពទឹកបានហូរកាត់ពីទីនោះធ្លាក់មកអូរត្រែង និងបន្តធ្លាក់មកស្ទឹងសង្កែ ។ ប្រជាពលរដ្ឋខាងលើបានសំណូមពរឱ្យអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធធ្វើការទប់ស្កាត់កុំឱ្យមានសាធាតុពុលហូរចូលទឹកអូរ រឺស្ទឹងដែលប្រជាពលរដ្ឋប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ (សម្លេង ឃ្លីបទី១ ) ថ្មីៗនេះអ្នកភូមិបានបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងទឹកពណ៌ខ្មៅបានហូរចូលអូរត្រែងខាងលើនេះបណ្តាលឱ្យត្រីងាប់ យ៉ាងហោចណាស់បីដង នឹងឃើញមានអាជ្ញាធរចុះទៅពិនិត្យជាបន្តបន្ទាប់ដែរ។ លោកនូវ រិទ្ធី អភិបាលស្រុករតនមណ្ឌលស្តីពីបានឱ្យដឹងថាលោកបានដឹកនាំក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យផ្ទាល់នៅចំណុចអូរត្រែងនោះកាលពីថ្ងៃទី០៤ខែមីនាឆ្នាំ២០២៥ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបង្ហោះលើបណ្តាញសង្គម លោកបញ្ជាក់ថា ពុំមានទឹកស្អុយក្នុងអូរត្រែង…

  • នាទីសុខភាព

    ការហូបទឹកមិនស្អាតអាចបង្កធ្វើអោយប៉ះពាល់ដល់សុខភាព

      បាត់ដំបង៖ប៉ុន្មានថ្ងៃចុងក្រោយនេះប្រជាពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបងបានលើកឡើងថាទឹកស្អាតរដ្ឋដែលតភ្ជាប់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បានប្រែពណ៌ទៅជាល្អក់ ធ្វើឱ្យពួកគាត់មានការងឿងឆ្ងល់មិនដឹងពីមូលហេតុអ្វី និងខ្លាចប៉ះ ពាល់សុខភាពនៅពេលដែលប្រើប្រាស់ទៅ ហើយពត៌មាននេះបានចែក រំលែកតៗគ្នាតាមបណ្តាញ សង្គម។ លោក អ៊ុត ខ្លឹង អគ្កនាយករដ្ឋាករទឹកខេត្តបាត់ដំបងបានបញ្ជាក់ថាមូលហេតុដែលបណ្តាលឱ្យទឹកល្អក់នៅចំណុចខ្លះក្នុងក្រុងបាត់ដំបង ភ្នាក់ងាររដ្ឋាករទឹកបាត់ដំបង បានចាប់ផ្តើមអនុវត្តការងារលាងសម្អាតតាមចុងបំពង់ទុយោ ក្រោយការជួសជុល ថែទាំបំពង់ទឹកស្អាត នៅតាមទីតាំងអនុវត្តគម្រោងសាងសង់ និងដំឡើងប្រព័ន្ធទឹកកខ្វក់ ក្នុងក្រុងបាត់ដំបងទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹង ដូចជា នៅសង្កាត់រតនៈ, សង្កាត់ស្វាយប៉ោ និងផ្នែកខ្លះ នៃសង្កាត់ស្លាកែត នៃក្រុងបាត់ដំបង ក្នុងពេលកន្លងមក ។ លោកបញ្ជាក់ថា៖« ពេលឃើញល្អក់គេបើកចោលបន្តិចទៅ ថ្លានិង ល្អដូចដើម អាចប្រើប្រាស់វិញបាន ហើយ គ្រាន់តែល្អក់ដំបូងបន្តិចប៉ុណ្ណោះ! » IMG_2540 ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកខេត្តបាត់ដំបងបានឱ្យដឹងបន្ថែមថា ក្នុងអំឡុងពេល…

Back to top button