នាទីសុខភាពព័ត៌មាន

ការហូបទឹកមិនស្អាតអាចបង្កធ្វើអោយប៉ះពាល់ដល់សុខភាព

រដ្ឋាករទឹកខេត្តថា ទឹកស្អាតនៅតំបន់ខ្លះក្នុងក្រុងបាត់ដំបងប្រែជាល្អក់ ដោយសារតែក្រុមបច្ចេកទេសលាងសម្អាតចុងបំពង់ទោយោ ក្នុងគម្រោងសាងសង់ និងដំឡើងប្រព័ន្ធទឹកកខ្វក់ ក្នុងក្រុង

 

បាត់ដំបង៖ប៉ុន្មានថ្ងៃចុងក្រោយនេះប្រជាពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបងបានលើកឡើងថាទឹកស្អាតរដ្ឋដែលតភ្ជាប់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បានប្រែពណ៌ទៅជាល្អក់ ធ្វើឱ្យពួកគាត់មានការងឿងឆ្ងល់មិនដឹងពីមូលហេតុអ្វី និងខ្លាចប៉ះ ពាល់សុខភាពនៅពេលដែលប្រើប្រាស់ទៅ ហើយពត៌មាននេះបានចែក រំលែកតៗគ្នាតាមបណ្តាញ សង្គម។


លោក អ៊ុត ខ្លឹង អគ្កនាយករដ្ឋាករទឹកខេត្តបាត់ដំបងបានបញ្ជាក់ថាមូលហេតុដែលបណ្តាលឱ្យទឹកល្អក់នៅចំណុចខ្លះក្នុងក្រុងបាត់ដំបង ភ្នាក់ងាររដ្ឋាករទឹកបាត់ដំបង បានចាប់ផ្តើមអនុវត្តការងារលាងសម្អាតតាមចុងបំពង់ទុយោ ក្រោយការជួសជុល ថែទាំបំពង់ទឹកស្អាត នៅតាមទីតាំងអនុវត្តគម្រោងសាងសង់ និងដំឡើងប្រព័ន្ធទឹកកខ្វក់ ក្នុងក្រុងបាត់ដំបងទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹង ដូចជា នៅសង្កាត់រតនៈ, សង្កាត់ស្វាយប៉ោ និងផ្នែកខ្លះ នៃសង្កាត់ស្លាកែត នៃក្រុងបាត់ដំបង ក្នុងពេលកន្លងមក ។

លោកបញ្ជាក់ថា៖« ពេលឃើញល្អក់គេបើកចោលបន្តិចទៅ ថ្លានិង ល្អដូចដើម អាចប្រើប្រាស់វិញបាន ហើយ គ្រាន់តែល្អក់ដំបូងបន្តិចប៉ុណ្ណោះ! »

IMG_2540

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកខេត្តបាត់ដំបងបានឱ្យដឹងបន្ថែមថា ក្នុងអំឡុងពេល នៃការលាងសម្អាតនេះ បានធ្វើឲ្យគុណភាពទឹកនៅទីតាំងប្រើប្រាស់ទឹកស្អាតទាំងនោះ មានការប្រែប្រួលគុណភាពខុសពីធម្មតា។ដើម្បីដោះស្រាយបញ្ហាប្រឈមនៅតាមទីតាំងខ្លះៗ ខាងលើ រដ្ឋាករទឹកបាត់ដំបង បានចាត់តាំងបុគ្គលិកចុះធ្វើការត្រួតពិនិត្យគុណភាពទឹក និងបើកទឹកនៅចុងបំពង់ និងតាមលំនៅដ្ឋានខ្លះចោលមួយរយៈពេលខ្លី ក្នុងការខិតខំធ្វើយ៉ាងណា ដើម្បីឲ្យគុណភាពទឹកស្អាតនៅទីតាំងនោះ បានវិលត្រលប់មករកភាពល្អប្រសើរឡើងវិញ។

រដ្ឋាករទឹកបានបញ្ជាក់ដែរថានៅពេលដែលអ្នកប្រើប្រាស់បើកទឹកឃើញល្អក់ គឺគុណភាពទឹកស្អាតមានការធ្លាក់ចុះ មានសភាពខុសពីធម្មតា មិនអនុលោមតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ ដោយមានកម្រិតកករល្អក់ និងមានឡើងពណ៌…។ល។ សូមអ្នកប្រើប្រាស់បង្ហូរចោលមួយសន្ទុះរហូតដល់ទឹកថ្លាវិញ គឺអាចប្រើប្រាស់ ធម្មតាបានហើយ មិនប៉ះពាល់សុខភាពនោះទេ។

រដ្ឋាករទឹកខេត្តបានសំណូមពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ការដ្ឋាន អ្នកអនុវត្ត គម្រោង ជាអតិថិជនទាំងអស់ សូមមេត្តាយោគយល់ និងសូមមេត្តាសហការផ្តល់ព័ត៌មាន ដល់រដ្ឋាករទឹកបាត់ដំបង ឬបើកទឹកមិនល្អបង្ហូរចោលខ្លះក្នុងរយៈពេលដ៏ខ្លី ក្នុងករណីបើពិនិត្យឃើញថា គុណភាពទឹកស្អាត ជួបភាពកករល្អក់ដូចខាងលើ ដោយក្តីអនុគ្រោះ៕ WCV

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button