តើគ្រោះរញ្ជួយដីក្នុងកម្រិត៧,៧មាត្រដ្ឋានរិចទ័រនៅក្នុងប្រទេសភូមាបានទៅអង្រួនរង្គើដល់ប្រទេសជិតខាងរបស់ភូមា ដូចជាថៃ ចិន ឥណ្ឌា បង់ក្លាដែស ឡាវ អាចនឹងបង្កអោយមាន«ស៊ូណាមិ» ដែលសំដៅលើរលកយក្សដែលឬទេ?
ការរញ្ជួយដីកម្រិត៧,៧មាត្រដ្ឋានរិចទ័របានកើតឡើងនៅភាគកណ្តាលប្រទេសភូមា កាលពីថ្ងៃសុក្រទី២៨ខែមីនា ឆ្នាំ២០២៥ គឺជិតដល់កម្រិតទៅនិងកម្រិតប្រទេសជប៉ុនកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១

តើការប្រើពាក្យ «ស៊ូណាមិ» ដែលសំដៅលើរលកយក្សក្រោយមានហេតុការណ៍អ្វី?
(ភ្នំពេញ)៖ «Tsunami (ស៊ូណាមិ)» ត្រូវគេស្គាល់ជាទូទៅថាជារលកយក្សធំៗសម្បើម ដែលអាចបង្កឡើងពីហេតុការណ៍រញ្ជួយដីក្រោមបាតសមុទ្រ ពីបន្ទុះភ្នំភ្លើង និងពីបំណាក់ដីជាដើម។ ពាក្យនេះមានប្រភពចេញមកពីភាសាជប៉ុនគឺ «Tsu» ដែលមានន័យថា «កំពង់ផែ» និង «Nami» ដែលមានន័យថា «រលក»។
ពាក្យ «Tsunami» នេះត្រូវគេអះអាងថា បានចាប់ផ្តើមប្រើប្រាស់ក្នុងភាសាអង់គ្លេស ជាលើកដំបូងកាលពីជាង១០០ឆ្នាំមុន នៅពេលដែល មានសេចក្តីរាយការណ៍ព័ត៌មានអំពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានរុញច្រានរលកទឹកសមុទ្រឲ្យទៅបោកសង្រ្គប់លើប្រទេសជប៉ុន កាលពីឆ្នាំ១៨៩៦។
ចាប់តាំងពីពេលនោះមក ពាក្យ «Tsunami» ត្រូវបានគេចាប់ផ្តើមប្រើប្រាស់កាន់តែទូលំទូលាយឡើង ជាពិសេសក្រោយគ្រោះមហន្តរាយ រលកយក្សនៅមហាសមុទ្រឥណ្ឌា កាលពីឆ្នាំ២០០៤។ បន្ទាប់មកទៀតក្រោយគ្រោះមហន្តរាយនៅជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ពាក្យ «Tsunami» មានវត្តមាននៅពាសពេញបណ្តាញព័ត៌មានទាំងអស់។ សព្វថ្ងៃពាក្យនេះត្រូវបានប្រើប្រាស់ផ្លូវការ ក្នុងភាសាអង់គ្លេសតែម្តង។
Tsunami ធ្លាប់កើតមានឡើងតាំងតែពីសម័យមុនគ្រឹស្តសករាជទៅទៀត ប៉ុន្តែព្រឹត្តិការណ៍ដែលគ្រប់គ្នាបច្ចុប្បន្នចងចាំមិនភ្លេចគឺ Tsunami ដែល បង្កឡើងពីគ្រោះរញ្ជួយដីនៅមហាសមុទ្រឥណ្ឌាឆ្នាំ២០០៤ និង Tsunami នៅជប៉ុន ឆ្នាំ២០១១។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ រញ្ជួយដីកម្រិត៩.១រ៉ិចទ័រមួយ បានកើតក្រោមបាតមហាសមុទ្រឥណ្ឌា ក្បែរកោះសូម៉ាត្រារបស់ឥណ្ឌូណេស៊ី។
ប្រមាណជា២ម៉ោងក្រោយមក ទឹករលកកម្ពស់រហូតដល់ទៅ ៩ម៉ែត្រ បានបោកសង្រ្គប់ទៅលើបណ្តោយឆ្នេរភាគខាងកើតនៃប្រទេសឥណ្ឌា និងស្រីលង្កា ដែលនៅចម្ងាយ១,២០០គីឡូម៉ែត្រ។ ហើយក្នុងកំឡុងពេល៧ម៉ោង ក្រោយការកើតឡើងនៃបាតុភូតរញ្ជួយដីខាងលើ រលក Tsunami បានធ្វើដំណើរទៅដល់តំបន់ Horn of Africa ដែលនៅត្រើយម្ខាងទៀតនៃមហាសមុទ្រឥណ្ឌាឯណោះ។
Tsunami នាពេលនោះ បានសម្លាប់មនុស្សលើសពី២សែននាក់ ភាគច្រើនគឺនៅកោះស៊ូម៉ាត្រា និងរាប់ពាន់អ្នកនៅឥណ្ឌា ស្រីលង្កា និងថៃ ហើយ មួយចំនួនតូចនៅម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស ម៉ាឌីវ សូម៉ាលី និងកន្លែងដទៃទៀត ដែលបានទទួលរងឥទ្ធិពលរបស់វា។
ការរញ្ជួយដីកម្រិត៧,៧មាត្រដ្ឋានរិចទ័របានកើតឡើងនៅភាគកណ្តាលប្រទេសភូមា កាលពីថ្ងៃសុក្រទី២៨ខែមីនា ឆ្នាំ២០២៥ គឺជិតដល់កម្រិតទៅនិងកម្រិតប្រទេសជប៉ុនកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១
គ្រោះរញ្ជួយដីដ៏ធំមិនម៉ែនមានតែនៅប្រទេសឥណ្ឌា និងប្រទេសជប៉ុននោះទេ ថ្មីៗនេះក៏មានគ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅភាគកណ្តាលប្រទេសភូមា កាលពីថ្ងៃសុក្រទី២៨ខែមីនា ឆ្នាំ២០២៥នេះដោយបានបណ្តាលមនុស្សរបួសនិងបាត់បង់ជីវិតជាច្រើនរយនាក់។ យោងតាមទីភ្នាក់ងាររបស់អាមេរិកឈ្មោះ US Geological Survey (USGS) ការរញ្ជួយដីក្នុងកម្រិត៧,៧មាត្រដ្ឋានរិចទ័រនៅក្នុងប្រទេសភូមាបានទៅអង្រួនរង្គើដល់ប្រទេសជិតខាងរបស់ភូមា ដូចជាថៃ ចិន ឥណ្ឌា បង់ក្លាដែស ឡាវ។ នៅប្រទេសថៃ រដ្ឋាភិបាលបានប្រកាសស្ថានភាពអាសន្ន បន្ទាប់ពីអគារកំពស់៣០ជាន់ក្នុងការដ្ឋានសាងសង់បាក់រលំ សម្លាប់មនុស្សយ៉ាងតិច១នាក់ និងរបួសបាត់ខ្លួនជាង៤០នាក់។ នេះបើតាមតួលេខបឋមរបស់ក្រុមជួយសង្រ្គោះថៃ គិតត្រឹមរសៀលថ្ងៃសុក្រនេះ។
ហេតុការខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយមចេញប្រកាសបន្ថែមស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាដោយបានបញ្ជាក់ថា បន្ទាប់ពីមានបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ២០នាទីរសៀល ដែលមានកម្រិតរញ្ជួយ ៧,៧ វ៉ិចទ័រ នៅចំណុចកណ្ដាល ( Epicenter) នៅមានការរញ្ជួយតូចៗបានកើតឡើង ជាច្រើនដង (ដែលអ្នកជំនាញហៅថា aftershock) ដែលកម្រិតរញ្ជួយទាំងនោះមានការថយចុះជាបន្តបន្ទាប់។
ក្រសួងធនធានទឹកបញ្ជាក់ឱ្យដឹងបន្ថែមថា បើយោងតាមការវាស់វែង ដែលផ្តល់ដោយទីភ្នាក់ងារអង្កេតតាមដានភូគព្ភសាស្ត្រ របស់សហរដ្ឋអាម៉េរិក (USGS) ប្រព័ន្ធជូនដំណឹងជាមុន (GTS) របស់នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម និងការិយាល័យ អង្កេតរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃបានឱ្យដឹងថា កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ ហើយកម្រិតរញ្ជួយនេះអាចនឹងថយចុះជាបន្តបន្ទាប់ទៀត។
តើគ្រោះរញ្ជួយដីក្នុងកម្រិត៧,៧មាត្រដ្ឋានរិចទ័រនៅក្នុងប្រទេសភូមាបានទៅអង្រួនរង្គើដល់ប្រទេសជិតខាងរបស់ភូមា ដូចជាថៃ ចិន ឥណ្ឌា បង់ក្លាដែស ឡាវ អាចនឹងបង្កអោយមាន«ស៊ូណាមិ» ដែលសំដៅលើរលកយក្សដែលឬទេ?
ការរញ្ជួយដីនៅប្រទេសភូមាមានកម្រិត៧,៧មាត្រដ្ឋានរិចទ័រមួយនេះគឺទាបជាងម្រិតគ្រោះរញ្ជួយដីកម្រិតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ដែលមានករណីគ្រោះរញ្ជួយដីទៅដល់កម្រិត៩រ៉ិចទ័រមួយទៀត នៅភាគខាងកើតប្រទេសជប៉ុន ក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិក បានបង្កើតជារលកស៊ូណាមិដ៏ធំមួយ ដែលបានបង្កសេចក្តីវិនាសអន្តរាយធ្ងន់ធ្ងរដល់ឆ្នេរភាគខាងកើតនៃកោះធំ Honshu របស់ជប៉ុន ។ រលកកម្ពស់រហូតដល់១០ម៉ែត្រ បានវាយប្រហារទីក្រុង Sendai និងតំបន់ឆ្នេរដទៃទៀតនៃខេត្ត Miyagi ព្រមទាំងខេត្ត Iwate, Fukushima, Ibaraki, និង Chiba ហើយវាក៏បង្កគ្រោះមហន្តរាយនុយក្លេអ៊ែរ នៅស្ថានីយថាមពលនុយក្លេអ៊ែរ Fukushima Daiichi ផងដែរ។ សម្រាប់ចំនួនមនុស្សស្លាប់គឺជិត២ម៉ឺននាក់ និងបាត់ខ្លួនប្រមាណ២,៥០០នាក់។
ព្រឹត្តិការណ៍រលកយក្ស Tsunami ខ្លាំងៗមួយចំនួនទៀត រួមមានរលកយក្សដែលបង្កឡើងដោយបន្ទុះភ្នំភ្លើង Krakatoa នៅចន្លោះកោះជ្វា និងកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ីជាដើម។ Tsumani នាពេលនោះ មានកម្ពស់រហូតដល់៣៥ម៉ែត្រ និងសម្លាប់មនុស្សអស់ជាង៣.៦ម៉ឺននាក់។ ចំណែកគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតមួយគឺ៩.៥រ៉ិចទ័រ ដែលបានកើតឡើងនៅឆ្នាំ១៩៦០ នៅក្បែរឆ្នេរនៃប្រទេសឈីលី បានបង្ក Tsunami ដែលផ្តាច់ជីវិតមនុស្សប្រហែល២,០០០នាក់នៅឈីលីផ្ទាល់ ៦១នាក់នៅកោះហាវ៉ៃ និង១២២នាក់នៅជប៉ុន។
តែទោះជាយ៉ាងណាក្តី ប្រទេសជប៉ុនរងអង្រួនដោយគ្រោះរញ្ជួយដីជាង២០នៅដើមឆ្នាំ២០២៤មានកម្រិត ៧,៤រ៉ិចទ័រ និងចុងឆ្នាំ២០២៤មានកម្រិត ៦.៤រ៉ិចទ័រដោយមិនមានរលកយក្សស៊ូណាមិ
ភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា គ្រោះរញ្ជួយដីកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២៤នេះមានកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងលិចនៃតំបន់ឧបទ្វីប Noto របស់ជប៉ុនក្នុងជម្រៅ១០គីឡូម៉ែត្រ។ ទីភ្នាក់ងារនេះបាននិយាយទៀតថាមិនមានគ្រោះថ្នាក់ដោយសាររលកយក្សស៊ូណាមិទេ ប៉ុន្តែ USGS បានបញ្ជាក់ថាដំបូងវាមកជាមួយនឹងកម្រិត ៦.១ រ៉ិចទ័រ ក៏ជាកម្រិខ្ពស់ដែរ។ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីមនុស្សរបួសឬការខូចខាតនោះទេ។ សូមរំលឹកថាកាលពីដើម ជប៉ុនរងអង្រួនដោយគ្រោះរញ្ជួយដីជាង២០ នៅថ្ងៃទី១មករា ឆ្នាំ ២០២៤ ឆ្នេរភាគខាងកើត និងកណ្តាលនៃប្រទេសជប៉ុនរងគ្រោះដោយការរញ្ជួយដីប្រមាណ ២១ ដែលនៅក្នុងនោះ ខ្លាំងបំផុត មានកម្រិត ៧,៤រ៉ិចទ័រ។ ដោយសារកម្លាំងរញ្ជួយដីដ៏ខ្លាំង អាជ្ញាធរជប៉ុនបានព្រមានពីគ្រោះរលកយក្សស៊ូណាមី និងអំពាវនាវឲ្យប្រជាជនភៀសខ្លួនជាបន្ទាន់ ទៅនៅទីទួលខ្ពស់ៗ និងបានសម្លាប់មនុស្សជាង៣៧០នាក់ និងបំផ្លាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ស្រាវជ្រាវឯកសារព័ត៌មាននិងចងក្រងដោយលោកសំរិទ្ធ តូណា នាយកវិទ្យុសំឡេងស្រ្តី អេហ្វអឹម ៨៩.៥០