Month: November 2025
-
រឿងក្តៅ! នាយប៉ុស្តិ៍ឃុំក្បាលរមាស (ស្ទឹងត្រែង) ត្រូវពលរដ្ឋចោទថា «មិនទទួលពាក្យបណ្តឹង» (ខេត្តស្ទឹងត្រែង):
ចោទនាយនគរបាលប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំក្បាលរមាស ថា មិនទទួលពាក្យបណ្តឹង ជូនពលរដ្ឋរងគ្រោះ…! ខេត្តស្ទឹងត្រែង! នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស លោក វរះសេនីយ៍ត្រី វ៉ាន់ ណុច កាលពីរសៀលថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥ ត្រូវបានពលរដ្ឋមួយគ្រួសារ ចោទថា មិនទទួលពាក្យបណ្តឹងរបស់គាត់ ករណីជនឆបោកខ្ចីយកម៉ូតូគាត់ជិះទៅលក់ទូរស័ព្ទដៃមួយភ្លែត ស្រាប់តែជិះយកទៅបាត់បីបួនថ្ងៃ មិនឃើញយកមកប្រគល់ឲ្យគាត់វិញ។ គ្រួសារជនរងគ្រោះនោះ ឈ្មោះ កែវ សុភឿង ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នចំណុច អូរលាងក្រួស ស្ថិតក្នុងភូមិ ច្រប់ ឃុំ ក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ តាមប្រភពដំណើរដើមទង របស់ជនរងគ្រោះ ឈ្មោះ កែង សុភឿង ទាំងប្អូនថ្លៃស្រីឈ្មោះ ច័ន្ទ ឡក់…
-
សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០៨ ម៉ែត្រ រួចរាល់ ក្នុងក្រុងបានលុង …..! ខេត្តរតនគិរី…គម្រោងមូនិធិក្រុងបានលុងឆ្នាំ២០២៥ ដាក់ដេញថ្លៃផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្របានទៅលើក្រុមហ៊ុន ជុំចន្ទមរកត ទទួលម៉ៅការសាងសង់និងរួចរាល់ស្ថាពរនាល្ងាចថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥នេះ។ ផ្លូវមួយខ្សែនោះជាប្រភេទផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្រ ទទឹង ប្រវែង ៦ម៉ែត្រ កម្រាស់ ០.១៥ស.ម ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកស្រី សរ សុគន្ធា ប្រធានការិយាល័យអង្គភាព លទ្ធកម្ម ក្រុងបានលុង នៅព្រឹកថ្ងៃទី២២ខែវិច្ចិកានេះបានឲ្យWCVដឹងថា..
ខេត្តរតនគិរី…គម្រោងមូនិធិក្រុងបានលុងឆ្នាំ២០២៥ ដាក់ដេញថ្លៃផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្របានទៅលើក្រុមហ៊ុន ជុំចន្ទមរកត ទទួលម៉ៅការសាងសង់និងរួចរាល់ស្ថាពរនាល្ងាចថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០២៥នេះ។ ផ្លូវមួយខ្សែនោះជាប្រភេទផ្លូវបេតុងអាមេ ប្រវែង៣០៨ម៉ែត្រ ទទឹង ប្រវែង ៦ម៉ែត្រ កម្រាស់ ០.១៥ស.ម ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកស្រី សរ សុគន្ធា ប្រធានការិយាល័យអង្គភាព លទ្ធកម្ម ក្រុងបានលុង នៅព្រឹកថ្ងៃទី២២ខែវិច្ចិកានេះបានឲ្យWCVដឹងថា.. .លក្ខខណ្ឌរដ្ឋបាលក្រុងស្រុក និងមូនិធិឃុំសង្កាត់ មានលក្ខណ:ខុសគ្នា .លក្ខខណ្ឌរបស់មូនិធិឃុំសង្កាត់ គឺមានក្នុងប្រព័ន្ធ .លក្ខខណ្ឌក្រុងស្រុក គឺពុំមានក្នុងប្រព័ន្ធនោះទេ។ លោកស្រីបន្តថា ផ្លូវបេតុងមូនិធិអភិវឌ្ឈន៍របស់ក្រុង សម្រាប់ឆ្នាំ២០២៥នេះមាន(បួនខ្សែ)៤ខ្សែ ស្តិតក្នុងសង្កាត់ទាំង៤ក្នុងក្រុងបានលុង ខេត្តរតនគិរី។ បើយោងតាមឯកសាររបស់គណ:កម្មាធិការអង្គភាព លទ្ធកម្មលេខ១៨៣/២៥ ចុះថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥…
-
ដាក់ដេញថ្លៃផ្លូវ៣៥០០ម៉ែត្រ ស្ពានឈើ៣៦ម៉ែត្រមូលនិធិឃុំសង្កាត់អាណ័ត្តិទី៤
ខេត្តរតនគិរី ..! គម្រោងមូលនិធិឃុំសង្កាត់អាណ័តិ្តទី៤ សាងសង់ផ្លូវក្រួសក្រហមប្រវែង៣៥០០ម៉ែត្រទទឹង៦ម៉ែត្រកម្រាស់០.១៥ស.ម និងស្ពានចំនួន១ប្រវែង៣៦ម៉ែត្រ ទទឹង៣.៥ម៉ែត្រ តម្លៃប៉ាន់ស្មានសរុប ២៨២.៦៨៧.៦៨៩រៀល។ ដែលប្រព្រិត្តិទៅនៅព្រឹកថ្ងៃទី១៤ខែវិច្ចិកាឆ្នាំ២០២៥ នៅភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។ ក្រុមហ៊ុនចំនួនបួន(៤)ចូលរួមដេញថ្លៃ ក្នុងនោះរួមមាន: ១.ឈ្មោ: គុជ តុងផេង ក្រុមហ៊ុន ឃន់ជេននី ដែលមានតម្លៃដាក់ដេញថ្លៃ ១៣៦.៦១៤.២០០ រៀល។ ២.ឈ្មោ: សុខពៅ ប៉ូលីន ក្រុមហ៊ុនហុងស្រីរ័ត្ន ខនស្ត្រាក់សិន ដែលមានតម្លៃដាក់ដេញថ្លៃ ២៤៩.០០០.០០០ រៀល។ ៣.ឈ្មោ: ប៉េង បញ្ញា ក្រុមហ៊ុនម៉ៅសុខទាំង ដែលមានតម្លៃដាក់ដេញថ្លៃ ១២៣.៥០០.០០០ រៀល។ ៤.ឈ្មោ: លឹម…
-
នាទីសុខភាព
រឿងអាស្រូវជ័រកៅស៊ូ៖ ផ្លូវ៧៨ ក្លិនស្អុយ អាជ្ញាធរបង្ក្រាបរោងចក្រ២
ខេត្តរតនគិរី! បន្ទាប់ពីអង្គភាពWCVបានចុះផ្សព្វផ្សាយពាក់ព័ន្ធទីតាំងស្តុកជ័រកៅស៊ូស្អុយចំនួនពីរនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ សម្ងំសប្បាយ ធ្វើអាជីវកម្មទិញលក់ ដោយអនាធិបតេយ្យគ្មានច្បាប់អនុញាតិ និងបង្កឲ្យមានផលប៉:ពាល់សុខភាពផ្លូវដង្ហើមដល់ពលរដ្ឋធ្ងន់ធ្ងរជាប្រចាំថ្ងៃថែមទៀតនោះរួចមក អាជ្ញាធរស្រុកអូរជុំនៅព្រឹកថ្ងៃអាទិត្យទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រាយការណ៍ពីក្រុងបានលុង ខេត្តរតនគិរី ដោយខ្ញុំបាទ លី វណ្ណ: WCV