Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
នាទីសុខភាពព័ត៌មានព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម

ជំងឺគ្រុនឈាម (Dengue Fever) គឺជាជំងឺដែលបង្កឡើងដោយវីរុសឌេងគី ដែលផ្សព្វផ្សាយតាមមូស Aedes, ជាពិសេស Aedes aegypti និង Aedes albopictus។

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម។

ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងការចែករំលែកព៏ត៌មានតាមប្រព័ន្ធតេលាក្រាមអោយដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ការិយាល័យស្រុកប្រតិបត្តិឱ្យបន្តអនុវត្តជាប់ជាប្រចាំ នូវការអប់រំណែនាំ ដើម្បីបំបាត់ជម្រកមូសខ្លា និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានីភ័យខ្ពស់ ក្នុងរាជធានីភ្នំពេញ និងតាមទីកន្លែងសាធារណ: ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។

ក្រសួងសុខាភិបាល បានបន្ថែមដូច្នេះថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវអន្តរាគមន៍ទាំងឡាយ ក្នុងការកាត់បន្ថយការឆ្លង និងករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម  ជាលទ្ធផលយើងសង្កេតឃើញថាករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤នេះ មានថយចុះគួរឱ្យកត់សំគាល់ បើបៀបធៀបនឹងទូរលេខឆ្នាំ២០២៣។   ឆ្នាំ២០២៤ កន្លងទៅនេះ ចំនួនករណីសរុបមានត្រឹម ១៨ ៩៨៧ នាក់ គឺមានការថយចុះជាងឆ្នាំ២០២៣ចំនួន ១៦ ៤០៣នាក់  ឬ ថយ ៤៦%។ ចំពោះករណីស្លាប់មាន ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំ២០២៣ ចំនួន ៥៣នាក់ ឬ ថយ ៥៤%។

ទាក់ទងទៅនឹងសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម ក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណ ដល់សកម្មភាពអនុវត្តទទួលបានលទ្ធផលល្អប្រសើរ នៅឆ្នាំ២០២៤ និងសូមជំរុញលើទឹកចិត្តដល់ អាជ្ញាធរ រាជធានី ខេត្ត  មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍  ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកក្ដៅខ្លួនខ្លាំងភ្លាមៗមកមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុតក្នុងអំឡុងពេល៤៨ម៉ោង។

 សូមបញ្ជាក់៖ ជំងឺគ្រុនឈាមនេះគេអាចមានអាការៈដូចជា ( ការឈឺក្បាល, ការឈឺក្លើង និងឈឺសាច់ដុំ, ការត្រួតពិនិត្យកម្តៅរាងកាយ (កម្តៅខ្ពស់), ការហើម និងការលំបាកក្នុងការសម្រកឈាម)

ជាមួយគ្នានោះផងដែរ  ក្រសួងសុខាភិបាល បានសម្ដែងការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគំរូល្អក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈាម  រួមជាមួយអាជ្ញាធរខេត្តទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការបង្ការជំងឺគ្រុនឈាម ជូនប្រជាជនគ្រប់រូប ក្នុងគ្រប់រាជធានី ខេត្ត។

ចំពោះវិធានការពារ យើងទាំងអស់គ្នាត្រូវ ការការពារពីមូស ដោយស្លៀកពាក់អាវយឺត និងប្រើប្រាស់អាណេភីតនិង ធ្វើការសម្អាតកន្លែងដែលមានទឹកស្តុក និងមិនអោយមានសត្វមូស។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button