One Health

  • នាទីសុខភាព

    ប្រជាពលរដ្ឋព្រួយបារម្ភពីសុខភាពខណៈមានទឹកកង្វក់បានហូរចូលអូរត្រែងបង្កឱ្យត្រីពុលងាប់ជាបន្តបន្ទាប់

    បាត់ដំបង ៖ ក្នុងរយៈពេលចុងក្រោយដែលមានភ្លៀងកក់ខែធ្លាក់មកជាបន្តបន្ទាប់ ប្រជាពលរដ្ឋរាយការណ៍ថាទឹកហូរមកប៉ែកខាងលើដែលសម្បូរដោយរោងចក្រ មានទឹកខ្មៅហូរចូលអូរត្រែង ស្ថិតនៅភូមិស្វាយសរ ឃុំអូរត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង ដែលជាប្រភពទឹកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ បណ្តាលឱ្យមានក្លិនស្អុយឈួល ធ្វើឱ្យត្រីពុលងាប់អណ្តែតទឹកជាញិកញាប់ ។ ប្រជាពលរដ្ឋដែលមានចំការនៅក្បែរអូរត្រែងបាននិយាយសុំមិនបញ្ចេញឈ្មោះដោយខ្លាចពីសុវត្ថិភាពឱ្យដឹងថាអូរត្រែងនេះជាប្រភពទឹកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ ក្នុងឆ្នាំកន្លងមកក៏មានករណីត្រីពុលងាប់ដែរតែស្ងាត់ទៅវិញ តែចុងក្រោយនេះពេលភ្លៀងកក់ខែធ្លាក់ មានឃើញត្រីពុលងាប់ជាបន្តបន្ទាប់ ធ្វើឱ្យអ្នកភូមិព្រួយបារម្ភពីសុខភាពជាខ្លាំង។ លោកបន្តថាអ្នកភូមិមិនដឹងថាទឹកពុលដោយសារអ្វីនោះទេ គ្រាន់តែដឹងថានៅប៉ែកខាងលើអូរត្រែង មានរោងចក្រកែច្នៃស្វាយពីរកន្លែង ហើយប្រភពទឹកបានហូរកាត់ពីទីនោះធ្លាក់មកអូរត្រែង និងបន្តធ្លាក់មកស្ទឹងសង្កែ ។ ប្រជាពលរដ្ឋខាងលើបានសំណូមពរឱ្យអាជ្ញាធរនិងមន្រ្តីពាក់ព័ន្ធធ្វើការទប់ស្កាត់កុំឱ្យមានសាធាតុពុលហូរចូលទឹកអូរ រឺស្ទឹងដែលប្រជាពលរដ្ឋប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ (សម្លេង ឃ្លីបទី១ ) ថ្មីៗនេះអ្នកភូមិបានបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងទឹកពណ៌ខ្មៅបានហូរចូលអូរត្រែងខាងលើនេះបណ្តាលឱ្យត្រីងាប់ យ៉ាងហោចណាស់បីដង នឹងឃើញមានអាជ្ញាធរចុះទៅពិនិត្យជាបន្តបន្ទាប់ដែរ។ លោកនូវ រិទ្ធី អភិបាលស្រុករតនមណ្ឌលស្តីពីបានឱ្យដឹងថាលោកបានដឹកនាំក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យផ្ទាល់នៅចំណុចអូរត្រែងនោះកាលពីថ្ងៃទី០៤ខែមីនាឆ្នាំ២០២៥ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបង្ហោះលើបណ្តាញសង្គម លោកបញ្ជាក់ថា ពុំមានទឹកស្អុយក្នុងអូរត្រែង…

  • នាទីសុខភាព

    ក្រសួងសុខាភិបាល ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម។ ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងការចែករំលែកព៏ត៌មានតាមប្រព័ន្ធតេលាក្រាមអោយដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ការិយាល័យស្រុកប្រតិបត្តិឱ្យបន្តអនុវត្តជាប់ជាប្រចាំ នូវការអប់រំណែនាំ ដើម្បីបំបាត់ជម្រកមូសខ្លា និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានីភ័យខ្ពស់ ក្នុងរាជធានីភ្នំពេញ និងតាមទីកន្លែងសាធារណ: ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ ក្រសួងសុខាភិបាល បានបន្ថែមដូច្នេះថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវអន្តរាគមន៍ទាំងឡាយ ក្នុងការកាត់បន្ថយការឆ្លង និងករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម  ជាលទ្ធផលយើងសង្កេតឃើញថាករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤នេះ មានថយចុះគួរឱ្យកត់សំគាល់…

  • ព័ត៌មាន

    បុរសអាយុ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី

        ខេត្តកំពងចាម៖ ប្រជាពលរដ្ឋម្នាក់មានអាយុ២៨ឆ្នាំ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីគឺដោយសារមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដែលមាន ទីលំនៅក្នុងភូមិលេខ២២ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ជំងឺផ្ដាសាយបក្សី (Avian Influenza) គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសផ្ដាសាយ។ វាជាទំរង់មួយនៃជំងឺកំណត់ដែលអាចឆ្លងឆ្លៀតពីបក្សីទៅមនុស្ស។ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ពីទាក់ទងទៅនឹងករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ​បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ បុរសម្នាក់ មានអាយុ ២៨ឆ្នាំ រស់ភូមិ២២ ឃុំចំការអណ្តូង នៅស្រុកចំការលើ មានជម្ងឺបន្ទាប់មកគាត់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ…

Back to top button