ការបង្ការជំងឺផ្តាសាយបក្សី គឺជារឿងសំខាន់ណាស់សម្រាប់ការការពារបក្សី និងសហគមន៍

ការបង្ការជំងឺផ្តាសាយបក្សីត្រូវការប្រព័ន្ធសុខភាពដែលរឹងមាំ និងការទាក់ទងសម្រាប់ការពារបក្សីពីជំងឺ,សហគមន៍គួរតែចូលរួមគ្នាក្នុងការបង្ការនិងពង្រឹងសុខភាពសត្វនេះ។

ជំងឺផ្តាសាយបក្សី​អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្ស.សត្វ និងសម្បត្តិសហគមន៍, យុវតី សង​ ស្រីពេជ្រ នៅវិទ្យាល័យសង្កែ​ បានលើកឡើងថា ការយល់ដឹងពីជំងឺផ្តាសាយបក្សី​គឺជារឿងសំខាន់សម្រាប់សិស្សានុសិស្សទាំងអស់គ្នា, លោក សុ ណៃ​ នាយកវិទ្យាល័យសង្កែបានថ្លែងអំណរអរគុណដល់អង្គការ FAO បានគាំទ្រថិវិកាសម្រាប់រៀបចំយុទ្ធនាការផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី, លោក មិន សោភ័ណ ប្រធានអង្គការAVSF អៈអាងថាសហគមន៍ចិញ្ចឹមមាន់របស់អង្គការលោកគឺមានការអប់រំពីវិធានការនៃការទប់ស្កាត់ជំងឺផ្តាសសាយបក្សី ,លោកហួត សួ មានតួនាទីជាមន្ត្រីវិភាគព័ត៌មាននៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វដើម្បីធានាថាមាន់ដែលលក់មានគុណភាពខ្ពស់ និងសុវត្ថិភាពសម្រាប់អាហាររបស់មនុស្សត្រូវយកសំណាកនៅក្នុងបំពង់កមាន់និងលាមកមកពិនិត្យ!

យុវតី សង​ ស្រីពេជ្រ ជាសិស្សថ្នាក់ទី១២​ A នៅវិទ្យាល័យសង្កែ​ បានចូលរួមក្នុងវេទិកាស្ដីពី វិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានបង្ហាញថា ជំងឺផ្ដាសាយ​កើតឡើងដោយប៉ះពាល់លើសត្វបក្សីដូចជា មាន់​ ទា និងបក្សីព្រៃជាដើម។

យុវតី ខាងលើនេះបានផ្តល់សំភាសន៍ដល់ក្រុមការងារវិទ្យុសំឡេងស្រ្តីសហគមន៍ថា«ថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីផ្សព្វផ្សាយជំងឺផ្តាសាយបក្សី​ ការផ្សព្វផ្សាយនេះពិតជាមានសារ:សំខាន់ណាស់​  សម្រាប់ខ្ញុំក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នា »  កញ្ញាក៏បានបន្តទៀតថា​ ជំងឺផ្ដាសាយបក្សីគឺជាជំងឺមួយដែលគំរាមគំហែងយ៉ាងធ្ងន់ធ្ងរលើប្រជាជនខ្មែរក៏ដូចជាទូទាំងពិភពលោក​។

មិនខុសគ្នាពីយុវតី សង​ ស្រីពេជ្រនោះទេ,​យុវជន​ ញ៉ែម​ មករា​ ជាសិស្សថ្នាក់ទី​ ១២​ A នៅវិទ្យាល័យសង្កែ ​ដែលបានចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយជំងឺផ្តាសាយបក្សី​ ដោយគាំទ្រពីអង្គការ FAO ដែលកម្មវិធីដ៏សំខាន់សម្រាប់ផ្សព្វផ្សាយដល់យុវជនអោយយល់ដឹងអំពីជំងឺផ្ដាសាយបក្សី។  នៅក្នុងវេទិកាផ្សព្វផ្សាយអំពីជំងឺផ្តាសសាយបក្សីដែលធ្វើឡើងនៅក្នុងបរិវេណសាលាវិទ្យាល័យសង្កែនេះយុវជន​ ញ៉ែម​ មករា ក៏បានបញ្ជាក់បន្ថែម «ខ្ញុំជាយុវជនម្នាក់ខ្ញុំគិតថាចំណេះដឹងការផ្សព្វផ្សាយជំងឺផ្តាសាយបក្សីនេះវាពិតជាសំខាន់ណាស់ពីព្រោះវាអាចជួយការពារគ្រួសារ» ជាចុងក្រោយយុវជនមួយរូបនេះ ក៏បានសំណូមពរនិងបានផ្តាំផ្ញើរដល់យុវជនជំនាន់ក្រោយអោយយល់ដឹងពីការការពារជំងឺផ្ដាសាយបក្សីដើម្បីអោយសហគមន៍និងគ្រួសារយើងមានសុខភាពល្អ៕

វិទ្យាល័យសង្កែ បានធ្វើយុទ្ធការផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់រាលដាលនៃជំងឺផ្ដាសាយដើម្បី​ក្រើនរំលឹក ដល់​សិស្សានុសិស្ស ព្រមទាំងពលរដ្ឋនៅក្នុងសហគមន៍ ឱ្យបង្កើន​ការយកចិត្តទុកដាក់ និងសុវត្ថិភាព មុននឹងបរិភោគបក្សីនានា។   ជាពិសេស ចូលរួម​ទប់ស្កាត់ការរាលដាលនៃជំងឺផ្ដាសាយបក្សី និង​កាត់បន្ថយ​ឆ្លងវីរុសនេះ​នៅក្នុង​ខេត្តបាត់ដំបង​ ដោយគាំទ្រពីអង្គការ FAO។

ស្របគ្នាទៅនឹងការលើកឡើងរបស់យុវជន និងយុវតីទាំងពីរ, លោក សុណៃ​ នាយកវិទ្យាល័យសង្កែ បញ្ជាក់ថា ការយល់ដឹង​អំពី​ការទប់ស្កាត់ជំងឺផ្ដាសាយបក្សី វាជារឿងសំខាន់ក្នុងការបង្ការកុំឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ។ លោកក៏បានអះអាងថា យុទ្ធនាការនេះ មានគោលបំណង​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី ជាពិសេសចាត់ទុកជាការក្រើនរំលឹក ពញ្ញាក់ស្មារតី ក៏ដូចជាជំរុញដល់អ្នកចូលរួមមានចំនួន ២០០នាក់ នៅក្នុងវេទិកា​ផ្សព្វផ្សាយជំងឺផ្ដាសាយ​បក្សី។

នៅក្នុងការផ្តល់បទសំភាសន៍របស់លោកនាយកសាលាស្ដីទីនៅអនុវិទ្យាល័យសង្កែបានលើកឡើងថា «ខ្ញុំសូមអរគុណផងដែរចំពោះអង្គការ ផ្សេងៗដែលបានចុះមកផ្សព្វផ្សាយចំណេះដឹងទៅដល់ក្មួយៗសិស្សានុសិស្សនៅក្នុងអនុវិទ្យាល័យយើងខ្ញុំ »  ហើយលោកក៏មានសេចក្ដីរីករាយដោយសាលារបស់លោកបានទទួលចំណេះដឹងដើម្បីយកទៅ អោយក្មួយយកទៅអនុវត្ត យកទៅបង្ការ នៅសត្វមាន់សត្វពាហណៈរបស់ក្មួយៗក៏ដូចជាក្រុមគ្រួសារក្មួយ ដើម្បីចែករំលែកទៅដល់សហគមន៍ទាំងអស់គ្នា និងនៅជុំវិញឃុំរបស់យើងដែល។

ជំងឺផ្ដាសាយបក្សីជារឿងដែលត្រូវបានកែសម្រួលយ៉ាងតឹងរ៉ឹង ដើម្បីការពារសុខភាពសាធារណៈ ដូច្នេះការយកចិត្តទុកដាក់និងការអប់រំអំពីជំងឺនេះជារឿងសំខាន់ដើម្បីកាត់បន្ថយការឆ្លងរាលដាល។

កំពុងតែយកសំណាកសត្វមាន់ ទា ដែលទើបតែនាំចូលថ្មីៗ មុននឹងសំអាតយកសាច់ទៅលក់នៅទីផ្សារ លោកហួត សួ មានតូនាទីជាមន្ត្រីវិភាគព័ត៌មាននៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វដោយលោកបានបន្ថែមថា «ខ្ញុំយកសំណាកនៅក្នុងបំពង់កមាន់និងលាមកគឺដើម្បីពិនិត្យរកមេរោគជំងឺផ្តាសាយបក្សីក្នុងមាន់ នាំចូលថ្មីៗនិងទុកដាក់វាដោយឡែក » លោកបានបន្តទៀតថា ក្នុងករណីរកឃើញមេរោគបន្ទាប់ពីបញ្ចួនទៅមន្ទីពិសោធន៏ថ្នាក់ជាតិ ខាងមន្ត្រីជំនាញនឹងបន្តស្រាវជ្រាវរកប្រភពនាំចូលដើម្បីទប់ស្កាត់ការឆ្លងរាលដាអោយបានទាន់ពេលវេលា។​ ការយកសំណាកនេះធ្វើឡើងជារៀងរាល់ខែ ប៉ុន្តែក្នុងករណីមានកម្មវិធីបុណ្យទាន, ក្រុមការងារគឺយកសំណាកជាប្រចាំ ១សប្ដាហ៏ ដើម្បីធានាថាសត្វមាន់ ទាដែលនាំចូលមកគឺគ្មានមេរោគផ្ដាសាយបក្សី​ ។

ដើម្បី​​ការការពារកុំឱ្យឆ្លង​វីរុស​ពីសត្វមកមនុស្ស ម្ចាស់សិប្បកម្មលក់មាន់ ទា គឺត្រូវតែជាអ្នកដែលមានជំនាញ និងសមត្ថភាពក្នុងការលក់មាន់សម្រាប់ប្រើប្រាស់នានា។ ពួកគេអាចជាអ្នកផលិត មាន់សម្រាប់លក់ ឬជាអ្នកជួញដូរ ដែលប្រើប្រាស់វិធីសាស្ត្រផ្សេងៗ ដើម្បីធានាថាមាន់ដែលលក់មានគុណភាពខ្ពស់ និងសុវត្ថិភាពសម្រាប់អាហាររបស់មនុស្ស។

ក្នុងនោះដែរ, លោក  តិ ហុង ជាម្ចាស់សិប្បកម្មមាន់មួយកន្លែង រស់នៅភូមិ អន្លង់វិល ឃុំអន្លង់វិល  ស្រុកអន្លង់វិល  ខេត្តបាត់ដំបង ដោយលោក បានលើកឡើងអំពីការគ្រប់គ្រង់កាក់សំណល់ នៅក្នុងសិប្បកម្មមាន់ ទា ចំពោះរោមមាន់ ដែលបោចហើយ ត្រូវច្រកដាក់បាវ ហើយយកទៅចោលនៅកន្លែងគំនរសំរាម នៅហ៊រប៊ុន្នី, មួយវិញទៀត ចំពោះវត្ថុរឹង ដូចជា ដៃ ជើង និងពោះវៀនមាន់ គាត់បានវិចខ្ចប់ លក់ទៅអោយកសិដ្ឋានចិញ្ចឹមក្រពើ ចំណែកឯវត្ថុរាវ គាត់បានបង្ហូរចូលទៅក្នុងលូស្តុក  ដើម្បីអោយទឹកជ្រាបចូលទៅក្នុងដី ។ បើតាមការអះអាងរបស់ លោក ដើម្បីកុំអោយសាយភាយក្លិនមិនល្អដល់អ្នកជិតខាងនោះថា «ខ្ញុំបាន ធ្វើរបងអោយខ្ពស់ និងដំបូលបាំងជិត ដើម្បីការពារក្លិនជះ » លោកបន្ថែមទៀតថា រីឯលាមកមាន់ វិញ លោកបានកៀរទុក រួចកើបដាក់បេ ទុកអោយអ្នកដាំបន្លែ ក្នុងករណីគេមិនមកយក គាត់យកទៅទុកដាក់នៅគំនរសំរាម។

ជំងឺផ្តាសាយបក្សីគឺជាបញ្ហាដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមាន់ និងអាជីពចិញ្ចឹមមាន់ដូច្នេះ ដើម្បីកុំឲ្យមានជំងឺនេះក្នុងសហគមន៍ ទើប លោកមិន សោភ័ណ្ឌគឺជាប្រធានអង្គការ​ AVSF លោកបាននិយាយអំពីការបង្ការជំងឺផ្តាសាយបក្សីឆ្លងទៅដល់សហគមន៍ ក្នុងនោះលោកបានបន្តថា« ពាក់ពន្ធនិងការចិញ្ចឹមមាន់អ្វីដែលយើងបារម្ភសម្រាប់ឥឡូវនេះពាក់ពន្ធទៅនិងជំងឺចម្លងពីសត្វមកមនុស្សគឺផ្តាសាយបក្សីពាក់ពន្ធនិងការចិញ្ចឹមព្យាយាមធ្វើយ៉ាងមិនអោយកសិករដូរដាក់ទ្រុងមាន់ក្រោមផ្ទះឬជិតផ្ទះ​ អាចធ្វើទ្រុងមាន់ដោយឡែកពីផ្ទះ» ហើយព្យាយាមធ្វើយ៉ាងកុំអោយមាននាក់ខាងក្រៅទៅមើលទ្រុងមាន់របស់ពួកគាត់ពីព្រោះប្រឈមនិងការចម្លងជំងឺពីខាងក្រៅមកដល់មាន់របស់ពួកគាត់។​ លោកបានបន្ថែមទៀតទាក់ទៅនិងជីលាមកមាន់អាចដាក់តាមបន្លែបានក៏ប៉ុន្តែមុននិងយកទៅដាក់បន្លែបានយើងត្រូវយកលាមកនោះទៅទុកផ្អុបពីទៅបីថ្ងៃសិន។

ជំងឺផ្ដាសាយបក្សី (Avian Influenza) ជាជំងឺដែលកើតឡើងដោយវីរុសផ្ដាសាយ ដែលអាចប៉ះពាល់ដល់បក្សី និងអាចបញ្ជូនទៅកាន់មនុស្ស។ វាបង្កើតការព្រួយបារម្ភដល់សុខភាពសាធារណៈ ព្រោះវាអាចនាំឲ្យមានជំងឺធ្ងន់ និងការស្លាប់បាន។

 

លោក វិន ឈៀប ជា អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បញ្ជាក់អំពីវិធានការការពារ និងទប់ស្កាត់កុំមានឆ្លងជំងឺដូច្នេះថា

«ជំងឺផ្ដាសាយបក្សីជាជំងឺមានហានិភ័យខ្ពស់សម្រាប់ពលរដ្ឋ ប្រសិនបើមានសត្វឈឺ ឬសង្ស័យថាមានជំងឺយើងត្រូវយកសំណាក់ទៅវិទ្យាស្ថាន ដើម្បីពិនិត្យ និងតាមដានជំងឺ។ កសិករដែលចិញ្ចឹមសត្វ ត្រូវតែដាក់ទ្រុង និងអនុវត្តវិធានជីវៈសុខភាព ជាពិសេសត្រូវតែចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺឆ្លង» ដើម្បី​​ការការពារកុំឱ្យឆ្លង​វីរុស​មួយ​នេះ​ពីស​ត្វ លោក វិន ឈៀប បាន​ណែនាំ​វិធាន​ការពារ​មួយចំនួន​ដល់​ពលរដ្ឋ រួមមាន ត្រូវ​លាងដៃឱ្យ​​បាន​ញឹកញាប់​ជាមួយនឹង​សាប៊ូ ក្រោយ​ប៉ះពាល់​សត្វ ព្រោះ​វា​ប្រភព​ចម្លងរោគ​, ប្រកាន់ខ្ជាប់​ការអនុវត្ត​អនាម័យ និង​ចំណីអាហារ​សុវត្ថិភាព និង​ចម្អិន​ឱ្យ​បាន​ឆ្អិន​ល្អ​, គួរ​ជៀសវាង​ចូលទៅ​កន្លែង​ចិញ្ចឹមសត្វ ឬ​ប៉ះពាល់ បើ​គ្មាន​មិនចាំបាច់ និងអនុវត្តតាមវិធានការច្បាប់និងបច្ចេកទេស វិធានការច្បាប់រាល់ការដឹកជញ្ជូនមានលិខិតអនុញ្ញាត វិធានការបច្ចេកទេស ចិញ្ចឹមសត្វត្រូវតែដាក់ទ្រុង ធ្វើវិជ្ជាជីវៈ សុត្ថិភាពរាល់ការចិញ្ចឹមប្រសិនបើសត្វឈឺឬងាប់ត្រូវតែរាយការណ៍ជាបន្ទាន់ដើម្បីពិនិត្យនិងតាមដានជំងឺ។

សូមជម្រាបថា ជំងឺផ្តាសាយបក្សីនេះ បានលេចឡើងតាំងពីឆ្នាំ១៩៩៦ ដោយរកឃើញដំបូងនៅទឹកដីចិន។ ជំងឺនេះ បានសម្លាប់សត្វបក្សីរាប់លានក្បាលនិងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ម្ចាស់កសិដ្ឋានយ៉ាងធ្ងន់ធ្ងរ។ជាទូទៅ ជំងឺនេះ តែងតែផ្ទុះឡើងនៅរដូវស្លឹកឈើជ្រុះអំឡុងការផ្លាស់ប្តូរទីលំនៅរបស់សត្វស្លាបព្រៃ។ ជំងឺផ្តាសាយបក្សីនេះ​ អាចចម្លងទៅកាន់មនុស្សបានតាមរយៈការប៉ះពាល់ផ្ទាល់លើសត្វបក្សីដែលឆ្លងមេរោគរួច។ ប៉ុន្តែវា មិនអាចចម្លងទៅកាន់មនុស្សតាមរយៈការបរិភោគផលិតផលសាច់សត្វស្លាបណាដែលបានចម្អិនរួចទេ៕

Leave a Reply

Your email address will not be published. Required fields are marked *