បណ្តាញជលផល
-
ព័ត៌មាន
អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានរៀបចំកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ លោកស្រី ញ្ញាណ ភួងម៉ាលី នាយិកាប្រតិបត្តិអង្គការរចនាស្រ្តី(RS)លើកឡើងថាវត្តមានអង្គការក្នុងការចូលរួមអភិរក្សធនធានជលផលគឺពិតជាមានសារៈសំខាន់,លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលថាកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)គឺកិច្ចការសំខាន់ដើម្បីបង្កើនវត្តមានស្រ្តីនិងយុវជនក្នុងការអភិរក្សធនធានជលផល! លោកស្រី ញ្ញាណ ភួងម៉ាលី នាយិកាប្រតិបត្តិអង្គការរចនាស្រ្តី(RS) និងជាប្រធានបណ្តាញអង្គការសង្គមស៊ីវិលខេត្តសៀមរាបបានសម្តែងមតិស្វាគមន៍ដល់អ្នកចូលរួម និងសង្កត់ធ្ងន់លើកឡើងថាវត្តមានអង្គការក្នុងការចូលរួមអភិរក្សធនធានជលផលគឺពិតជាមានសារៈសំខាន់៖ លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល Fisheries Action Coalition Team ហៅកាត់ថា ហ្វេក (FACT) បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំបណ្តាញស្តីពីជលផល លើកទី១ ប្រចាំឆ្នាំ២០២៥នោះគឺ ដើម្បីពង្រឹងការងារបណ្តាញ និងផ្តោតលើក្រុមស្រ្តី យុវជនក្នុងការចូលរួមគ្រប់គ្រងធនធានជលផលប្រកបដោយមាននិរន្តរភាព ៖៖ នៅក្នុងកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF) លោក មិញ ប៊ុនលី ប្រធានសម្រប សម្រួលកម្មវិធីអភិរក្សបានធ្វើបទបង្ហាញកិច្ចប្រជុំក្នុងនោះលោកបានលើកឡើងថា ត្រូវមានបញ្ចូលវត្តមានស្រ្តីនិងយុវជនដើម្បីទទួលបាននិរន្តាំភាពផ្នែកធនធានជលផល ៖…