ព័ត៌មានព័ត៌មានជាតិ

អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានរៀបចំកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)នៅខេត្តសៀមរាប

កិច្ចប្រជុំបណ្ដាលជលផលប្រកបដោយនិរន្តរភាពគឺជាការប្រជុំដែលផ្តោតលើការអភិវឌ្ឍន៍ និងការគ្រប់គ្រងធនធានទឹកដោយយកចិត្តទុកដាក់នូវការរក្សាទុក ការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍន៍យូរអង្វែងសម្រាប់សហគមន៍ និងបរិស្ថាន។

ខេត្តសៀមរាប​៖ លោកស្រី ញ្ញាណ ភួងម៉ាលី នាយិកាប្រតិបត្តិអង្គការរចនាស្រ្តី(RS)លើ​កឡើងថាវត្តមានអង្គការក្នុងការចូលរួមអភិរក្សធនធានជលផលគឺពិតជាមានសារៈសំខាន់,លោក​ យុក សេងឡុង​​ នាយក​ប្រតិបត្តិ​​នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលថាកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)គឺកិច្ចការសំខាន់ដើម្បីបង្កើនវត្តមានស្រ្តីនិងយុវជនក្នុងការអភិរក្សធនធានជលផល!

លោកស្រី ញ្ញាណ ភួងម៉ាលី នាយិកាប្រតិបត្តិអង្គការរចនាស្រ្តី(RS) និងជាប្រធានបណ្តាញអង្គការសង្គមស៊ីវិលខេត្តសៀមរាបបានសម្តែង​មតិស្វាគមន៍ដល់​អ្នកចូលរួម​ និង​សង្កត់ធ្ងន់​លើ​កឡើងថាវត្តមានអង្គការក្នុងការចូលរួមអភិរក្សធនធានជលផលគឺពិតជាមានសារៈសំខាន់​៖​

លោក​ យុក សេងឡុង​​ នាយក​ប្រតិបត្តិ​​នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល Fisheries ​Action Coalition Team  ហៅកាត់ថា ហ្វេក (FACT) បានលើកឡើងពីគោលបំណ​ងនៃកិច្ចប្រជុំបណ្តាញស្តីពីជលផល លើកទី១ ប្រចាំឆ្នាំ២០២៥នោះគឺ ​ដើម្បីពង្រឹងការងារបណ្តាញ និងផ្តោតលើក្រុមស្រ្តី យុវជនក្នុងការចូលរួមគ្រប់គ្រងធនធានជលផលប្រកបដោយមាននិរន្តរភាព ៖៖

នៅក្នុងកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF) លោក មិញ ប៊ុនលី ប្រធានសម្រប សម្រួលកម្មវិធីអភិរក្សបានធ្វើបទបង្ហាញកិច្ចប្រជុំក្នុងនោះលោកបានលើកឡើងថា ត្រូវមានបញ្ចូលវត្តមានស្រ្តីនិងយុវជនដើម្បីទទួលបាននិរន្តាំភាពផ្នែកធនធានជលផល ៖

ទាក់ទងទៅនឹងកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)នោះផងដែរ, លោក ឯក ចំរើន ប្រធាន សម្របសម្រួលកម្មវិធីបណ្តាញបានលើកចំៗថា តាមរយៈអង្គការសង្គមស៊ីវិលបានជួយពង្រឹងស្មារតីនិងចំណេះដឹងធ្វើអោយវត្តស្រ្តីនៅក្នុងបណ្តាញបានក្លាយជាអ្នកដឹកនាំបាន៖

លោក​ យុក សេងឡុង​​ នាយក​ប្រតិបត្តិ​​នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលហៅកាត់ថា ហ្វេក (FACT)ក៏បានបញ្ជាក់ពីលទ្ធផលរំពឹងទុកនៃកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)ដូច្នេះថា៖

គួបញ្ជាក់ថា៖ កិច្ចប្រជុំបណ្តាញស្តីពីជលផល(CCF) ដែលធ្វើឡើងដោយអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលគឺមានអ្នកចូលរួមសរុប ២២ នាក់​ (​ស្រី​ ០៧​ នាក់​)​ រួម​មាន​សង្គម​ស៊ី​វិល​ដោយផ្តោតលើវិស័យជលផល ដែលបានរៀបចំនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥មានការគាំទ្រថវិកាពីអង្គការ CEPF និងអង្គការដែគូផ្សេងៗទៀតផងដែរ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button