ព័ត៌មាន
-
Comment on ប្រវត្តិសាស្ត្រ៖ព្រះបាទច័ន្ទរាជាបាន សោយរាជ្យយូរជាងស្ដេចកន by សេងថៃ ខន្តី
សោយរាជ្យបានកន្លះសតវត្រ៍ស មិនមែនកន្លះទសវត្សនោះទេ
-
តុលាការកំពូលតម្កល់ការផ្តន្ទាទោសលោក កង សារ៉ន ៣ឆ្នាំ
លោក កង សារ៉ន (ស្ដាំ)និងភរិយា (រូបភាពឯកសារកាលលោកនៅក្រៅឃុំ) នៅព្រឹកថ្ងៃទី១៤ ខែមករានេះ តុលាការកំពូលបានតម្កល់ការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ លើសកម្មជនសង្គម លោក កង សារ៉ន ដែលលោកត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយពេលដែលលោកបង្ហោះវីដេអូផ្សាយផ្ទាល់ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយបានបញ្ចេញមតិរបស់លោកទៅលើរឿងនយោបាយ នៅមុនពេលនៃការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ ២០២៣។ ក្នុងសម្លៀកបំពាក់អ្នកទោស ឈុតពណ៌ទឹកក្រូច លោក សារ៉ន ស្រែកខ្លាំងក្រោយការប្រកាសថា «អយុត្តិធម៌ខ្លាំងណាស់»។ លោក កង សារ៉ន (ឆ្វេង) ថតរូបជាមួយម្ដាយ។ លោក សារ៉ន ត្រូវបានចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលលោកបង្ហោះវីដេអូលើបណ្តាញសង្គមរបស់លោក ហើយលោកត្រូវបានឃុំខ្លួនអស់ ១០ ថ្ងៃ…
-
សាច់ញាតិយុវជនជាប់ឃុំខ្លួនគម្រោង CLV ខកចិត្តដែលតុលាការមិនអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំ
តុលាការកំពូល សម្រេចតម្កល់សាលដីកាមិនអនុញ្ញាតឱ្យយុវជនដែលជាប់ឃុំខ្លួនដោយសារគម្រោង CLV នៅក្រៅឃុំបណ្ដោះអាសន្ន ដែលធ្វើឱ្យសាច់ញាតិ និងអង្គការសិទ្ធិមនុស្ស ខកចិត្តចំពោះការសម្រេចនេះ ដោយពួកគេបន្តស្នើឱ្យដោះលែង ពីព្រោះយុវជនទាំងនោះមិនបានប្រព្រឹត្តអំពើក្បត់ជាតិឡើយ។ លោក គីម ចាន់ចាវ រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/Chanchav-14-1-25.mp3 យុវជនដែលតុលាការកំពូលប្រកាសតម្កល់សាលដីកានៅព្រឹកថ្ងៃទី១៤ ខែមករានេះ មាន៖ កញ្ញា រៀម ស្រីពេជ្ររតនា លោក ធី ថន ដែលអ្នកទាំងពីរមានអាយុ ២៣ឆ្នាំ មានតួនាទីជាអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។ ក្នុងនោះមានតែមេធាវីការពារក្ដី និងលោក ធី ថន ប៉ុណ្ណោះ ដែលមានវត្តមាននៅថ្ងៃប្រកាសនេះ។ ចំណែកគ្រួសារពួកគេ មិនមានវត្តមានចូលរួមស្ដាប់ឡើយ។ មុនប្រកាសសាលដីកានេះ កញ្ញា…
-
កសិករតវ៉ាបិទផ្លូវរឿងស្រូវធ្លាក់ថ្លៃខណៈមន្រ្តីកសិកម្មចង្អុលលើបញ្ហាកសិករដាំស្រូវពូជពីវៀតណាមច្រើន
ភ្នំពេញ៖ កសិករស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រមាណជាង ៤៥គ្រួសារកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានដឹកស្រូវតាមគោយន្តមកបិទកំណត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ដើម្បីតវ៉ាឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកសិកម្មអន្តរាគមន៍ករណីស្រូវចុះថោក។ ជុំវិញរឿងនេះ មន្រ្តីក្រសួងកសិកម្មចង្អុលបង្ហាញថា បញ្ហាស្រូវធ្លាក់ថ្លៃបែបនេះមកពីកសិករដាំដុះប្រភេទស្រូវ OM ជាពូជរបស់ប្រទេសវៀតណាមច្រើនលើសលុបពេក ដែលជាហេតុនាំឱ្យចាល់គ្មានអ្នកទិញ។ ចំពោះមុខស្ថានភាពនេះ ក្រសួងកសិកម្មជំរុញដល់កសិករគួរបង្កើនការដាំដុះស្រូវពូជរបស់ខ្មែរឱ្យបានច្រើន ដើម្បីធានារក្សាតម្លៃលើទីផ្សារ។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-sokha-14-01-25.mp3 ជាថ្មីម្តងទៀត និងក្រោយរយៈជិត ១០ ឆ្នាំគឺកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កសិករក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបង បានច្រកស្រូវដាក់ក្នុងការុងដឹកតាមគោយន្ត មកទម្លាក់បិទកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ជាការសម្តែងមតិតវ៉ាជាថ្មីម្តងទៀត ខណៈតម្លៃស្រូវឆ្នាំនេះធ្លាក់ថ្លៃយ៉ាងខ្លាំង។…
-
ក្រសួងកសិកម្មបង្ហាញសារជំរុញការដាំដុះពូជស្រូវយុទ្ធសាស្រ្តខណៈស្រូវពូជបរទេសធ្លាក់ថ្លៃ
ភ្នំពេញ៖ ទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្មបានបង្ហោះវីដេអូឃ្លីបពីចំណាប់អារម្មណ៍របស់កសិករក្នុងខេត្តក្រចេះ ដែលបេ្តជ្ញាធរផលិតស្រូវពូជសែនក្រអូបរបស់ខ្មែរ ដែលជាពូជស្រូវយុទ្ធសាស្រ្តដើម្បីធានាតម្លៃល្អនៅឆ្នាំខាងមុខ។ ការបង្ហោះសារនេះ ស្របពេលដែលទិន្នផលស្រូវពូជរបស់បរទេសអូអឹម (OM) ឬស្រូវប្រភេទ ៥១,៥៤ ដែលឈ្មួញវៀតណាមនិយមទិញកំពុងធ្លាក់ថ្លៃនៅកម្ពុជា និងនៅទីផ្សារវៀតណាមនិងនៅបណ្តាប្រទេសផលិតអង្ករមួយចំនួន។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍៖ https://wmc.org.kh/wp-content/uploads/2025/01/Sokha-.Daily-Cambodian-events-mp3.mp3 ការលើកឡើងរបស់កសិករលើបណ្តាញសង្គមតិកតុក៖ https://wmc.org.kh/wp-content/uploads/2025/01/1.mp3 នេះជាការត្អូញត្អែររបស់ប្រជាកសិករមួយចំនួនលើបណ្តាសង្គមនារយៈពេលថ្មីៗនេះ ទាក់ទងតម្លៃស្រូវ ប្រភេទ OM ឬនិយមហៅថាស្រូវ ៥១,៥៤ និងស្រូវនាងខុនដែលកសិករនិយមដាំលក់ឱ្យឈ្មួញនាំទៅប្រទេសវៀតណាម។ ការលើកឡើងរបស់កសិករលើបណ្តាញសង្គមតិកតុក៖ https://wmc.org.kh/wp-content/uploads/2025/01/2.mp3 និន្នាការធ្លាក់ថ្លៃនេះ បើតាមមន្រ្តីកសិករបកស្រាយតាមបណ្តាញសារព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់ គឺមួយផ្នែកដោយសារតែបាតុភូតអ៊ែលនីណូ(El Nino) ដែលបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិបណ្តាលឱ្យទិន្នផលស្រូវនៅតាមបណ្តាប្រទេសធំៗដែលនាំចេញអង្ករបានធ្លាក់ចុះការនាំចេញ និងការផ្តត់ផ្គង់ក្នុងស្រុក។ បាតុភូតនេះ បែរជាហុចឱកាសដល់កសិករកម្ពុជាទៅវិញ ដ្បិតឈ្មួញវៀតណាមបានមកទិញស្រូវឱ្យតម្លៃខ្ពស់ជាងរាល់ឆ្នាំ ពោលគឺលោះដល់ខ្ទង់មួយពាន់រៀលក្នុងមួយគីឡូ ដែលសព្វដងបានត្រឹមខ្ទង់ ៨០០រៀលតែប៉ុណ្ណោះ ដើម្បីវៀតណាមបង្គប់ការនាំចេញ…
-
ខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតតំណាងរាស្ត្រខ្មែរ ជាឃាតករស៊ីឈ្នួល
បន្ទាប់ពីខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង ត្រូវបញ្ជូនដល់ដៃសមត្ថកិច្ចថៃ ភាគីថៃស៊ើបអង្កេតឃើញថាខ្មាន់កាំភ្លើងរូបនេះ ត្រូវគេជួលមកឱ្យសម្លាប់តំណាងរាស្ត្រខ្មែរ ខណៈដែលឃាតករនៅតែមិនព្រមសារភាពមេខ្លោងដែលជួលខ្លួន ដោយសារបារម្ភពីសុវត្ថិភាពគ្រួសារ។ លោក គីម ចាន់ចាវ រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/13-1-25-Chanchav-Gun-man.mp3 មុនបញ្ជូនខ្មាន់កាំភ្លើងទៅប្រទេសថៃ សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនលោក ឯកឡាក់ ភាណយ អតីតទាហានជើងទឹកថៃ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ អំឡុងពេលខ្មាន់កាំភ្លើងរូបនេះ រត់ឆ្លងដែនគេចខ្លួនមកកម្ពុជា។ ក្រោយពីចាប់ខ្លួនបាន ៣ថ្ងៃ នៅថ្ងៃទី១១ ខែមករានេះ សមត្ថកិច្ចកម្ពុជា បញ្ជូនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក គិមយ៉ា ទៅឱ្យសមត្ថកិច្ចថៃ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយនៅថ្ងៃទី១២…
-
កម្ពុជា នៅតែរងឥទ្ធិពលពីគ្រោះមហន្តរាយ ក្នុងចំនួនតិចតួច – WMC
ប្រទេសកម្ពុជានៅតែកើតមានគ្រោះមហន្តរាយមួយចំនួន តែពុំធ្ងន់ធ្ងរដូចប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោកនោះទេ។ ជាក់ស្តែងស្ថានភាពគ្រោះមហន្តរាយឆ្នាំ២០២៤ មានចំនួនតិចជាងបើធៀបនឹងឆ្នាំ២០២៣។ នេះតាមការប្រាប់ឱ្យដឹងពី លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទោះជាយ៉ាងណាក៏លោក កត់សម្គាល់ថា ស្ថានភាពគ្រោះថ្នាក់មហន្តរាយនៅកម្ពុជា ក៏មិនថមថយឡើយ ថែមទាំងនឹងអាចគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសង្គម រារាំងដល់ការអភិវឌ្ឍ បង្កើតភាពក្រីក្រ ដែលចំាំបាច់ត្រូវអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាចម្បង។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/13-1-25.mp3Vattey-Completed.mp3 បើទោះបីជាស្ថានភាពគ្រោះមហន្តរាយនៅកម្ពុជាសម្រាប់ឆ្នាំ២០២៤កន្លងទៅនេះ មានចំនួនតិចជាងឆ្នាំ២០២៣ ហើយពុំមានអ្វីធ្ងន់ធ្ងរ ដូចនៅបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ក៏ដូចជាពិភពលោក តែទាមទារឱ្យមានការអនុវត្ត ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយជាចម្បងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនេះ បើមិនដូច្នេះទេគ្រោះមហន្តរាយវានឹងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសង្គម រារាំងដល់ការអភិវឌ្ឍ ព្រមទាំងបង្កើតភាពក្រីក្រ ។ នេះតាមការឱ្យដឹងពី លោក សុទ្ធ គឹមកុលមុនី…
-
បុរសអាយុ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី
ខេត្តកំពងចាម៖ ប្រជាពលរដ្ឋម្នាក់មានអាយុ២៨ឆ្នាំ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺផ្តាសាយបក្សីគឺដោយសារមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដែលមាន ទីលំនៅក្នុងភូមិលេខ២២ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ជំងឺផ្ដាសាយបក្សី (Avian Influenza) គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសផ្ដាសាយ។ វាជាទំរង់មួយនៃជំងឺកំណត់ដែលអាចឆ្លងឆ្លៀតពីបក្សីទៅមនុស្ស។ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ពីទាក់ទងទៅនឹងករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ បុរសម្នាក់ មានអាយុ ២៨ឆ្នាំ រស់ភូមិ២២ ឃុំចំការអណ្តូង នៅស្រុកចំការលើ មានជម្ងឺបន្ទាប់មកគាត់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានរំពឹងថាយុទ្ធនាការ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»នឹងទទួលបានជោគជ័យ
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជឿជាក់ថា ៥ឆ្នាំខាងមុខ តាមផ្លូវជាតិទូទាំងប្រទេសកម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកតទៅទៀត ក្រោយលោកប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ជំនឿចិត្តរបស់រដ្ឋមន្រ្តីបរិស្ថាននេះ ដោយមើលឃើញមានការចូលរួមយ៉ាងសស្រាក់សស្រាំពីចលនាសម្អាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវរបស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ រោងចក្រសហគ្រាស ក្រុមហ៊ុន និងប្រជាពលរដ្ឋកើនឡើងឥតដាច់។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយកាណ៍ https://wmc.org.kh/wp-content/uploads/2025/01/10-1-25vattey.mp3Completed.mp3 នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានរំពឹងថា ៥ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកទៀតឡើយ។ លោកថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាត ទាំងដែនគោក…
-
ពិតទេដែលគេបាញ់សម្លាប់ លោក ឈឿង ឈឹង រឿងទារលុយ៤ម៉ឺនរៀល ជាថ្នូរមិនផ្សាយព័ត៌មានកាប់ឈើ?
ព័ត៌មានជាសម្លេង https://wmc.org.kh/wp-content/uploads/2025/01/Cr-Chanchav-2-1-25-Cheoung-Cheoung-Updated.mp3 នៅចុងឆ្នាំ២០២៤ ហេតុការណ៍ដែលខ្មាន់កាំភ្លើងបាញ់ អ្នកកាសែតម្នាក់ស្លាប់ នៅទីតាំងព្រៃមួយកន្លែងក្នុងខេត្តសៀមរាប ពេលដែលគេកំពុងចុះរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើ បានផ្ទុះការចាប់អារម្មណ៍ថ្កោលទោសជាខ្លាំង ពីសហគមន៍ជាតិ និងអន្តរជាតិ រហូតតុលាការខេត្តសៀមរាបធ្វើសន្និសីទកាសែតមួយបកស្រាយ។ បើទោះបីជា តុលាការខេត្តសៀមរាប អះអាងដោយយោងលើចម្លើយសារភាពរបស់ជនជនជាប់ចោទ ឈ្មោះ ស៊ី លឿយ ថាគេបាញ់សម្លាប់ ឈឿង ឈឹង អ្នកកាសែតដែលរាយការណ៍ពីបញ្ហាបរិស្ថាន និងព្រៃឈើ ដោយសារការទារលុយជាថ្នូរនឹងការមិនផ្សាយព័ត៌មានពីការកាប់ឈើក្ដី ប៉ុន្តែមិត្តរួមការងាអាជីពសារព័ត៌មានជាមួយលោក ឈឿង ឈឹង ថាការបកស្រាយរបស់តុលាការខេត្តសៀមរាបជារឿងអយុត្តិធម៌ ដ្បិតគេដាក់ការសង្ស័យថា ការបាញ់សម្លាប់នេះដោយសារលោក ឈឹងផ្សាយព័ត៌មានពីការឈូសឆាយទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ។ លោក មឿន នី៖ «ខ្ញុំលឺពាក្យមួយទៅដល់តុលាការហ្នឹង តុលាការគេថាឈឿង ឈឹងហ្នឹង បង្គាប់រាប់បញ្ជាគេ យកលុយ យកកាក់ ពីបទល្មើស…