ព័ត៌មាន

  • តំណាងកម្មករធ្វើការងារផ្ទះ ជំរុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុញ្ញា១៨៩ របស់​ ILO

    ភ្នំពេញ៖ អ្នកស្រី យឹម សុធី ប្រធានសមាគមកម្មករធ្វើការងារផ្ទះ បានលើកឡើងថា កម្មករធ្វើការងារផ្ទះភាគច្រើនប្រឈមនឹងម៉ោងការងារ មិនមានពេលសម្រាកជាពិសេសសម្រាប់កម្មករដែលស្នាក់នៅជាប្រចំាជាមួយម្ចាស់ផ្ទះតែម្តង។ ទោះបីជាមានការចរចារជាមួយម្ចាស់ផ្ទះដើម្បីឱ្យកម្មករបានសម្រាកថ្ងៃអាទិត្យយ៉ាងណាក៏ដោយ ក៏កម្មករធ្វើការងារផ្ទះនៅតែមិនមានសិទ្ធិសេរីពេញលេញ ពោលគឺគាត់នៅតែធ្វើការងារផ្ទះនៅថ្ងៃអាទិត្យដដែល។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/3-1-25vattey.mp3Completed.mp3 «អ្វីដែលពួកគាត់ប្រឈមគឺការស្នាក់នៅជាមួយម្ចាស់ផ្ទះជាប្រចាំតែម្តងពិបាកនឹងឱ្យថ្ងៃសម្រាក(day off)ទោះបីតាមរយៈសមាគមចរចាឱ្យគាត់មានថ្ងៃ(day off) ក៏យូរៗទៅថ្ងៃអាទិត្យក៏ពួកគាត់ធ្វើការដដែល ហ្នឹងប្រឈមខ្លាំងមែនទែន គាត់មិនឱ្យសិទ្ធសេរីភាពពេញលេញថា ឥឡូវថ្ងៃអាទិត្យហ្នឹងអ្នកឯងមិនបាច់ធ្វើការទេ អ្នកឯងចង់ទៅណា ឬអ្នកឯងសម្រាកនៅផ្ទះខ្ញុំ តែអ្នកឯងមិនបាច់ធ្វើការ កន្លែងនេះអត់មានសោះហ្មង!»។ នេះជាការលើកឡើងរបស់អ្នកស្រី យឹម សុធី ប្រធានសមាគមកម្មករធ្វើការងារផ្ទះ។ អ្នកស្រីមើលឃើញថា អ្នកធ្វើការតាមផ្ទះភាគច្រើន ពួកគាត់មិនសូវមានសិទ្ធសេរីភាពពេញលេញក្នុងការសម្រាកត្រឹមត្រូវច្បាស់លាស់ទេ។ ដូច្នេះហើយទើបអ្នកស្រីស្នើសុំដល់ភាគីរដ្ឋពាក់ព័ន្ធផ្តល់នូវសច្ចាប័នលើអនុសញ្ញា ១៨៩ និងអនុសញ្ញា១៩០ ILO ដើម្បីការពារសិទ្ធរបស់កម្មករ ពលករបម្រើការងារតាមផ្ទះ…

  • លោក ប៉ឹក ខ្មៅ ត្រូវតុលាការដោះលែងក្រោយសាកសួរករណីប្រទូសរ៉ាយជាមួយក្រុមទាហាន«ង-៧០» – WMC

    ភ្នំពេញ៖ ប្រជាសហគមន៍ឧត្តមស្រែពស់ម្នាក់គឺលោក ប៉ឹក ខ្មៅ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីសមត្ថកិច្ចស្រុកឱរ៉ាល់ឃាត់ខ្លួន និងក្រោយតុលាការខេត្តបានសួរដេញដោលអស់រយៈជិតមួយសប្តាហ៍ ករណីប្រទូសរ៉ាយជាមួយក្រុមទាហាន ង-៧០ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ទោះបីជាត្រូវជាប់ឃុំទាក់ទងរឿងវិវាទដីធ្លីនៅអាស្រមឧត្តមស្រែពស់នេះក៏ពិតមែន ប៉ន្តែលោក ប៉ឹក ខ្មៅ នៅតែទទូចដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យវាស់វែងកំណត់ព្រំដីរវាងទាហាននិងប្រជាសហគមន៍ឱ្យច្បាស់ លាស់ ដើម្បីបញ្ជៀសករណីហិង្សាដាក់បន្តទៀត។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-06-01-25-sokha.mp3 ក្រោយចាប់ឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចស្រុកឱរ៉ាល់ និងក្រោយការសួរដេញដោលដោយតុលាការខេត្តកំពង់ស្ពឺ សរុបជាងមួយសប្តាហ៍មក បច្ចុប្បន្ននេះលោក ប៉ឹក ខ្មៅ ប្រជាសហគមន៍ឧត្តមស្រែពស់ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។ លោក ប៉ឹក ខ្មៅ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរខេត្តកំពង់ស្ពឺ និងបញ្ជូនទៅសួរចម្លើយនៅតុលាការខេត្ត ករណីហិង្សាប្រើអាវុធតតាំងជាមួយក្រុមទាហានបង្កឱ្យមានរបួសស្នាម គ្រាដែលលោកព្យាយាមការពារប្រពន្ធរបស់លោកដែលត្រូវទាហានគប់ដំបងចំរាងកាយពេលចូលទៅប្រមូលសម្ភារៈ និងទ្រព្យសម្បត្តិរបស់សង្ឃពីអាស្រមមេត្តាធម្មជាតិមករក្សាទុក។ តំបន់ព្រៃមេត្តាធម្មជាតិនោះ…

  • ពិតទេជនជាតិវៀតណាមម្នាក់ដែលទទួលបានសញ្ជាតិខ្មែរជាមន្ត្រីនគរបាល?

      ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ ដែលទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០២៣ ត្រូវបានអ្នកនយោបាយបក្សប្រឆាំង និងអ្នកលេងបណ្ដាញសង្គម យកមកចែកចាយតគ្នា និងវែកញែកលើបណ្តាញសង្គមថា ជាមនុស្សតែមួយនឹងមន្ត្រីនគរបាលជាតិកម្ពុជាឈ្មោះ ប៊ុន ភក្ដី។ ប៉ុន្តែដំណឹងនេះត្រូវក្រសួងមហាផ្ទៃបដិសេធចោល ដោយអះអាងថាជាព័ត៌មានមិនពិត ព្រោះបុរសជនជាតិវៀតណាមដែលទទួលសញ្ជាតិខ្មែរជាមនុស្សពីរនាក់ផ្សេងគ្នា គ្រាន់តែឈ្មោះដូចនឹងមន្ត្រីនគរបាលតែប៉ុណ្ណោះ។ កញ្ញា ជា សុខនី រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/01/0612025-sokny-.mp3   ថ្មីៗនេះអ្នកលេងបណ្ដាញសង្គម និងអ្នកនយោបាយបក្សប្រឆាំងបានចែករំលែកលើបណ្តាញសង្គមដោយដាក់ការសង្ស័យលើបុរសជនជាតិវៀតណាមម្នាក់មានឈ្មោះដើម ង្វៀន ហ៊ឺវ ធ្វឺន (Nguyen Huu Thuan) អាយុ ៣២ឆ្នាំ និងក្រោយមកបានប្ដូរឈ្មោះថា ប៊ុន ភក្ដី ក្រោយរូបគេត្រូវបានអង្គព្រះមហាក្សត្រខ្មែរផ្ដល់សញ្ជាតិខ្មែរកាលពីឆ្នាំ២០២៣ ថាជាមនុស្សតែមួយជាមួយមន្រ្តីនគរបាលកម្ពុជា។ ជនជាតិវៀតណាមដែលប្ដូរឈ្មោះមក ប៊ុន ភក្ដី…

  • ស្នងការខេត្តឧត្តរមានជ័យ៖ករណីជនបរទេស៥៧នាក់រត់ចេញពីកាស៊ីណូអូរស្មាន់ជាការតវ៉ារឿងប្រាក់ខែ

    ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរលើជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ៥៧នាក់​ ទាក់ទងករណីរត់ប្រសាចចេញពីកាស៊ីណូអូរស្មាន់រីសត​ស្ថិតក្នុងខេត្តឧត្ដរ មានជ័យកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ រួចមក ស្នងការដ្ឋាននគរបាលខេត្តកាលពីមិ្សលមិញចេញសេចក្តីបំភ្លឺថា បាតុភាពនេះ គឺកើតចេញពីការតវ៉ារឿងក្រុមហ៊ុនពុំបានបើកប្រាក់ខែជូនពួកគេជិត ៣ខែ។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ ជាការកត់សម្គាល់ នៅមុនការបំភ្លឺនេះមានការដាក់ការសង្ស័យថា ហេតុការណ៍នេះជាការព្យាយាមរត់គេចខ្លួនពី​ការ​បង្ខាំងខ្លួនដោយខុសច្បាប់ ​បង្កប់នូវសកម្មភាពឃុំជនបរទេសមិន​ឲ្យមាន​សេរី​ភាព ​​ធ្វើ​ទារុណ​កម្ម ​និង​​ជំរិត​ទារ​ប្រាក់ជាដើម​ ដ្បិតកន្លងមកនេះ កម្ពុជាមានករណីផ្ទុះឡើងជារឿងរ៉ាវប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេសក្នុងឧក្រិដ្ឋកម្ម​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ តែទោះបីជាបែបនេះក្តី សម្រាប់សមត្ថកិច្ចខេត្តឧត្តរមានជ័យអះអាងតាមរយៈសេចក្តីបំភ្លឺថា ករណីនេះគឺជាការរើបម្រាសចេញតវ៉ារឿងប្រាក់ខែតែប៉ុណ្ណោះ ព្រោះថៅកែក្រុមហ៊ុនពុំបានបើកឱ្យជាង ៣ ខែមកហើយ ពោលគឺជំពាក់តាំងពីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ទាំងនេះធ្វើការជានៅខេត្តព្រះសីហនុមកម្លេះ។ លិខិតបំភ្លឹចេញផ្សាយកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។រូបភាពពីហ្វេសប៊ុកស្នងការខេត្តឧត្តរមានជ័យ។ តាមចម្លើយសារភាពពីក្រុមជនជាតិបរទេសខាងលើ គឺពួកគេមិនព្រមសុខចិត្តបន្តធ្វើការងារទៀតនោះទេ ដ្បិតមេការដែលជាជនជាតិចិនបង្ខំឱ្យធ្វើការលើសកម្លាំងពលកម្ម គ្មានថ្ងៃឈប់សម្រាកត្រឹមត្រូវ។…

  • បក្សប្រឆាំងនិងអង្គការជាតិ-អន្តរជាតិ ស្នើភាគីថៃស៊ើបអង្កេតឃាតករបាញ់សម្លាប់អតីតតំណាងរាស្ដ្រខ្មែរ

    អ្នកនយោបាយពីបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកឃាតកម្មបាញ់សម្លាប់លោក លឹម គឹមយ៉ា អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិថា ជាសារថ្មីគំរាមកំហែងដល់សកម្មជននយោបាយដែលរត់គេចខ្លួនមកថៃ ដោយពួកគេស្នើភាគីថៃស៊ើបអង្កេតឃាតកម្មនេះឱ្យបានម៉ត់ចត់។ កញ្ញា ជា សុខនី រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/01/0812025-sokny.mp3   លោក លឹម គឹមយ៉ា វ័យ ៧៤ឆ្នាំ ជាអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលតែងតែរិះគន់រដ្ឋាភិបាល ត្រូវបានឃាតករបាញ់សម្លាប់នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលការបាញ់សម្លាប់នេះ ចំថ្ងៃគណបក្សប្រជាជនកម្ពុជា អបអរថ្ងៃ ៧មករា ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មុនឃាតកម្មនេះ លោក លឹម គឹមយ៉ា បានសរសេរផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់លោក ដោយរិះគន់ការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំរបស់លោក…

  • តម្លៃស្រូវចុះថោកកសិករ អំពាវនាវសុំកិច្ចជួយអន្តរាគមន៍ពីរដ្ឋាភិបាល

    ភ្នំពេញ៖ ប្រជាកសិករដាំដុះដំណាំស្រូវមួយចំនួនតាមបណ្តាខេត្តផ្សេងៗបានត្អូញត្អែ អំពីតម្លៃស្រូវបានធ្លាក់ចុះកាលពីចុងខែធ្នូ ឆ្នាំ២០២៤ រួចបន្តចុះថ្លៃនៅដើមឆ្នាំ២០២៥នេះទៀត ដោយកសិករស្នើសុំការជួយអន្តរាគមន៍ពីរដ្ឋាភិបាលឱ្យជួយរកទីផ្សារ ជៀសវាងកើតមានបញ្ហាធ្លាក់ថ្លៃស្រូវ អង្ករ បន្តទៀត។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/8-1-25vattey.mp3Completed.mp3 នៅដើមឆ្នាំ២០២៥ នេះតម្លៃស្រូវបានធ្លាក់ចុះ ធ្វើឱ្យប្រជាកសិករមួយចំនួនត្អូញត្អែរអំពីបញ្ហាធ្លាក់ថ្លៃស្រូវ។ កសិករម្នាក់នៅស្រុកគីរីវង្ស ខេត្តតាកែវ បាននិយាយបា្រប់វិទ្យុស្រ្តីថា ឆ្នាំនេះតម្លៃស្រូវបានធ្លាក់ចុះត្រឹម ៨០០រៀល សម្រាប់ស្រូវពូជអ៊ីអ៊ែរ ដោយប្រៀបធៀបនឹងឆ្នាំមុនតម្លៃស្រូវបានថ្លៃដល់ជាង១០០០រៀលក្នុងមួយគីឡូក្រាម។ លោក មុះ មឿន បានឱ្យដឹងបន្ថែមទៀតថា ស្របពេលតម្លៃស្រូវចុះថោកនៅឆ្នាំនេះទេ កសិករក្នុងតំបន់របស់លោកថែមទាំងរងគ្រោះមួយជាន់ទៀតគឺបញ្ហាសត្វកណ្តុរបំផ្លាញដំណាំស្រូវ កត្តានេះធ្វើឱ្យកសិករបង់ខាតច្រើនណាស់។ លោក មុះ មឿន៖«ជាទូទៅតម្លៃរាល់ឆ្នាំមាន១០០០រៀលតិចតួច ថ្លៃបំផុត១២០០រៀល បើតាមតម្លៃដូចរាល់ថ្ងៃនេះអត់ចំណេញទេ កសិករទាំងអស់គឺដឹងតែខាតហើយ បើតម្លៃខ្ទង់មួយពាន់រៀល មួយពាន់រៀលជាងអាចសល់តិចតួច បើថាក្រោម១ពាន់រៀល នេះក្រោមខ្លាំង៧០០រៀលទៅ៨០០រៀល ហើយផលបានសល់តិច…

  • លោក ហ៊ុន តូ ចេញលិខិតបដិសេធការចោទប្រកាន់គ្មានភស្តុតាងរបស់លោក ហេង សិទ្ធី

    លោក ហ៊ុន តូ ចេញលិខិតបដិសេធការចោទប្រកាន់គ្មានភស្តុតាងរបស់លោក ហេង សិទ្ធី

  • សមត្ថកិច្ចថៃ ស៊ើបអង្កេតរឿងនៅពីក្រោយឃាតកម្មលើអតីតតំណាងរាស្ត្រខ្មែរ

    បន្ទាប់ពីចាប់ខ្លួន ឃាតករដែលបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ និងបញ្ជូនទៅឱ្យប្រទេសថៃ សមត្ថកិច្ចថៃ ប្រកាសនឹងបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ពាក់ព័ន្ធរឿងនៅពីក្រោយឃាតកម្មលើអតីតតំណាងរាស្ត្រខ្មែរនេះ។ កញ្ញា ជា សុខនី រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/01/0912025-lim-kimya.mp3   លោក លិម គិមយ៉ា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលមាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ និង​បារាំង ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ក្រោយមួយថ្ងៃនៃឃាតកម្មនេះ សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនឃាតករឈ្មោះលោក ឯកកាឡាក់ ភាណយ (Ekkalak Pheanou) ជាអតីតទាហានជើងទឹកថៃ ក្នុងខេត្តបាត់ដំបង នៅពេលឃាតកររូបនេះឆ្លងដែនចូលមកកម្ពុជា កាលពីថ្ងៃទី៨ ខែមករានេះ។ តាមរយៈការចុះផ្សាយកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៩ ខែមករា…

  • ឆ្នាំ២០២៤អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាង១,៥០០នាក់ភាគច្រើនល្មើសល្បឿននិងមិនគោរពសិទ្ធិគ្នា

    ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ខណៈរបាយការណ៍ពេញមួយឆ្នាំក្នុងឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើងចំនួនជិត៣ពាន់លើក(២,៨៤៤) គិតជាមធ្យមមានអ្នកបាត់បង់អាយុជីវិតប្រមាណ ៤នាក់ក្នុងមួយថ្ងៃ និងអ្នកបាត់បង់ជីវិតសរុបជាង១៥០០នាក់។ ទិន្នន័យនេះបើធៀបឆ្នាំ២០២៣ បានថយចុះប្រមាណ ១៤% ក៏ប៉ុន្តែពលរដ្ឋនៅតែទទូចឱ្យរដ្ឋាភិបាលពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែម ដើម្បីផ្តល់សុវត្ថិភាពទាំងផ្លូវកាយនិងចិត្តដល់ពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវ។ (កញ្ញា កែវ សុជាតា រាយការណ៍) https://wmc.org.kh/wp-content/uploads/2025/01/090125-cheata-traffic.mp3   លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ថា រាប់គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២,៨៤៤លើក ដែលក្នុងនោះបង្កឱ្យមានអ្នករងរបួសស្រាលចំនួន ១,៤៤៧នាក់, អ្នករងរបួសធ្ងន់មានចំនួន ២,២៧៣នាក់, និងមានអ្នកស្លាប់សរុបប្រមាណ ១,៥០៩នាក់។ បើគិតជាមធ្យមនៅឆ្នាំ២០២៤ មានជនរងគ្រោះស្លាប់បាត់បង់អាយុជីវិតដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន…

  • ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមកម្មវិធីតិចណូវេសិន Technovation កម្ពុជាឆ្នាំ២០២៥ – WMC

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការជ្រើសរើសកុមារី និងយុវតីកម្ពុជាដែលមានអាយុចាប់ពី ៨ឆ្នាំដល់១៨ឆ្នាំ សម្រាប់កម្មវិធី តិចណូវេសិន Technovation ឱ្យចូលរួមជាមួយយុវតីមកពីបណ្តាប្រទេសទូទាំងពិភពលោកប្រមាណ១០០ប្រទេស។ កម្មវិធីនេះមានបំណងសិក្សារួមគ្នា ដើម្បីអភិវឌ្ឍន៍ជាអេបមួយក្នុងការដោះស្រាយបញ្ហាសង្គមដែលឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ និងចីរភាពរបស់អង្គការសហប្រជាជាតិ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/9-1-25.mp3-Vattey-Completed.mp3 ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសកុមារីឱ្យចូលរួមក្នុងកម្មវិធី តិចណូវេសិន Technovation កម្ពុជា ឆ្នាំ២០២៥ ។ កម្មវិធីនេះ ជាការប្រកួតប្រជែងដែលផ្តោតសំខាន់ទៅលើការលើកទឹកចិត្ត កុមារី និងយុវតីកម្ពុជា ចាប់ពីកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិ ជាពិសេសកុមារីដែលមានវ័យចាប់ពី ០៨ ដល់ ១៨ឆ្នាំ ឱ្យចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព…

Back to top button