ព័ត៌មាន

  • សក្ដានុពលស្ដ្រីមានលើគ្រប់វិស័យ តែស្ដ្រីក្នុងវិស័យនយោបាយ នៅមានចំនួនតិចតួចនៅឡើយ – WMC

    សក្ដានុពលស្ដ្រីមានលើគ្រប់វិស័យ តែស្ដ្រីក្នុងវិស័យនយោបាយ នៅមានចំនួនតិចតួចនៅឡើយ

  • ប.ស.ស នឹងចុះអធិការកិច្ចតាមសហគ្រាសទូទាំងប្រទេសដើម្បីពង្រឹងការអនុវត្តច្បាប់របបសន្តិសុខសង្គម – WMC

    ប.ស.ស នឹងចុះអធិការកិច្ចតាមសហគ្រាសទូទាំងប្រទេសដើម្បីពង្រឹងការអនុវត្តច្បាប់របបសន្តិសុខសង្គម

  • បក្សប្រជាជនបញ្ចេញព័ត៌មានលុបឈ្មោះទីប្រឹក្សាខ្លួន ក្រោយគេពាក់ព័ន្ធខ្មាន់កាំភ្លើងសម្លាប់អតីតមន្ត្រីបក្សប្រឆាំង

          ព័ត៌មាននៃការលុបឈ្មោះ លោក លី រតនរស្មី ពីទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានមន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា និងសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ផុសផ្សាយព្រោងព្រាត បន្ទាប់ពីសមត្ថកិច្ចថៃ រកឃើញថា គេពាក់ព័ន្ធនឹងការជួលខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតតំណាងរាស្ត្រខ្មែរ។ ប៉ុន្តែគណបក្សប្រជាជនថា មូលហេតុនៃការលុបឈ្មោះលោក លី រតនរស្មី ចេញពីបក្សដោយសារហេតុផលអ្វី ជាផ្ទៃក្នុងបក្ស ដោយមិនបញ្ជាក់ថាទីប្រឹក្សារូបនេះលុបឈ្មោះចេញពាក់ព័ន្ធនឹងករណីឃាតកម្មនេះឡើយ។ លោក គីម ចាន់ចាវ រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/01/chanchav-17-1-25-2.mp3   លោក លី រតនរស្មី ត្រូវបានសម្ដេច ហ៊ុន សែន តែងតាំងជាទីប្រឹក្សាសម្ដេច កាលពីថ្ងៃទី២៣ ខែមករា…

  • មេធាវីលោក រ៉ុង ឈុន ស្នើតុលាការលើកពេលសវនាការ ដោយសារបញ្ហាសុខភាព

    លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បញ្ជាក់ថា នឹងមិនចូលរួមសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញឡើយ ក្រោមហេតុផលមេធាវីការពារក្ដី ស្នើសុំពន្យារពេលសវនាការ ដោយសារមានបញ្ហាសុខភាព។ លោក គីម ចាន់ចាវ រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/01/Chanchav-16-1-25-Rong-Chhun.mp3   លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលហ៊ុំព័ទ្ធដោយក្ដីក្ដាំនៅតុលាការ ហើយកន្លងមកធ្លាប់ប្ដេជ្ញាចូលរួមសវនាការ នៅថ្ងៃទី១៧ ខែមករាខាងមុខ ប៉ុន្តែមុនសវនាការមួយថ្ងៃ គឺនៅព្រឹកថ្ងៃទី១៦ ខែមករានេះ លោកបានប្រាប់វិទ្យុស្ត្រីថា លោកនឹងមិនបានចូលរួមសវនាការនេះឡើយ ក្រោមហេតុផលអវត្តមានមេធាវីការពារក្ដី។ តាមលិខិតដែលលោក ជូង ជូងី ដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករានេះ លោកជាមេធាវីការពារសិទ្ធិលោក រ៉ុង ឈុន ស្នើសុំប្រធានសាលាដំបូងរាជធានីភ្នំពេញ…

  • វត្តមានគម្រោងវារីអគ្គិសនីស្រែពកក្រោម៣ផ្តើមឱ្យជនជាតិដើមភាគតិចបារម្ភរឿងសំណងនិងការបណ្តេញចេញដោយបង្ខំ

    ភ្នំពេញ៖កាលពីពេលថ្មីៗនេះ ក្រុមជនជាតិដើមភាគតិចប្រមាណ៥០០នាក់ ក្នុងខេត្តមណ្ឌលគិរីរៀបចំពិធីសែនព្រេន បួងសួងកុំឱ្យមានការកសាងវារីអគ្គិសនីស្រែពកក្រោម ៣ កើតឡើង។ មូលហេតុដែលរៀបចំពិធីនេះឡើង បន្ទាប់ពីក្រុមពលរដ្ឋទទួលដំណឹងមកថា ការទូទាត់សំណងដោះដូរលំនៅឋាននៅមិនទាន់សមរម្យ ខណៈពលរដ្ឋក៏ព្រួយបារម្ភបញ្ហាការបណ្តេញចេញទាំងបង្ខំផងដែរ។ យ៉ាងណាអភិបាលស្រុកកោះញែកពន្យល់ថា ព័ត៌មានដែលបានផ្សព្វផ្សាយកន្លងទៅនេះគ្រាន់តែជាការសិក្សាជាបឋមនៅឡើយ ហើយក្រុមហ៊ុននិងសហការជាមួយមន្រ្តីពាក់ព័ន្ធនឹងគ្រោងបើកវេទិកាសាធារណៈនាពេលខាងមុខបន្តទៀត ដើម្បីស្វែងយល់តម្រូវការរបស់ប្រជាពលរដ្ឋ ឈានដល់ការព្រមព្រៀងគ្នាដោយសន្តិវិធី។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-sokha-16-01-25.mp3 គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ មានអនុភាពតម្លើងចរន្តភ្លើងកម្លាំង ៣៦៧ មេហ្គាវ៉ាត់ មានទីតាំងនៅទន្លេស្រែពក ខេត្តរតនគិរី តែវិសាលភាពនៃផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីមួយនេះគ្របដណ្តប់លើភូមិមួយចំនួនក្នុងស្រុកចំនួន ២ នៃខេត្តរតនគិរី និងភូមិស្រុកផ្សេងទៀតក្នុងខេត្តមណ្ឌលគិរី។ ជុំវិញគោលនយោបាយដោះស្រាយផលប៉ះពាល់របស់គម្រោងទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ នេះ ប្រជាពលរដ្ឋដែលភាគច្រើនជាជនជាតិដើមភាគតិចនៅពុំទាន់ពេញចិត្តនៅឡើយទេ សម្រាប់សំណងជាប្រាក់និងការដោះដូរលំនៅឋានដែលអាជ្ញាធរនិងក្រុមហ៊ុនចុះមកផ្សព្វផ្សាយនៅដំណាក់កាលសិក្សាដំបូងនេះ។ ឯកសារគម្រោងទំនប់វារីអគ្គិសនីស្រែពកក្រោម៣។រូបភាពទទួលបានពីប្រជាសហគមន៍។ ការមិនពេញចិត្តនេះហើយ ទើបនាំឱ្យពលរដ្ឋជនជាតិដើមភាគតិចក្នុងភូមិណងប៊ួរ និងភូមិជីមាត…

  • ប្រធានសហគមន៍ព្រៃឈើអូសោម ផ្តួចផ្តើមឱ្យស្រ្តីក្នុងសហគមន៍ ដាំរំដេង កែច្នៃធ្វើជាម្សៅ – WMC

    ប្រធានសហគមន៍ព្រៃឈើអូសោម ផ្តួចផ្តើមឱ្យស្រ្តីក្នុងសហគមន៍ ដាំរំដេង កែច្នៃធ្វើជាម្សៅ

  • មានអ្នកចូលរួមចំនួន ៥២នាក់ ស្រី១០នាក់ យុវជន៤ នាក់ យុវតី២ក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំនួន២ គឺ គម្រោងនៅខេត្តសៀមរាប

    (ភ្នំពេញ)៖ អង្គការ (ហ្វេក/FACT)  នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានចែករំលែកព៏ត៌មានពីការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំនួន២ គឺ គម្រោង “ពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយនិរន្ដរភាព”  និង គម្រោង “ពង្រឹងសមត្ថភាពដឹកនាំដល់សហគមន៍ដើម្បីនិរន្តរភាពធនធានជលផល នៅបឹងទន្លេសាប ប្រទេសកម្ពុជា”សាលប្រជុំ ផ្សារសហគមន៍កសិកម្មបៃតងជោគជ័យស ង្កាត់ជ្រាវ​​​​ ក្រុងសៀមរាប​ ខេត្តសៀមរាប ដោយមានអ្នកចូលរួមចំនួន ៥២នាក់ ស្រី១០នាក់ យុវជន៤ នាក់ យុវតី២ ។ អង្គការ (ហ្វេក/FACT)  បានបញ្ជាក់ក្នុងការចែករំលែកព៏ត៌មានតាមប្រព័ន្ធតេលាក្រាមអោយដឹងថាការរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំនួន២គឺក្នុងគោលបំណងធំៗចំនួន៣រួមមាន៖ (ទី១នោះគឺ ព្វផ្សាយអំពីព័ត៌មានគម្រោង“ពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានជលផល​​ទឹកសាបប្រកបដោយនិរន្ដរភាព”EU-CSOនិងគម្រោង”ពង្រឹងសមត្ថភាពដឹកនាំដល់សហគមន៍ដើម្បីនិរន្តរភាពធនធានជលផល នៅបឹងទន្លេសាប ប្រទេសកម្ពុជា”(CEPF),ទី២ឯនោះវិញគឺ​  ស្វែងរកការគាំទ្រពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរនិងសហគមន៍។ អង្គការ (ហ្វេក/FACT)  បានបន្ថែមដូច្នេះថាចំពោះគោលបំណងទី៣គឺការបង្កើនកិច្ចសហប្រតិបត្តិរវាងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីជម្រុញសកម្មភាពអនុវត្តឲ្យដំណើការប្រកប​​ដោយប្រសិទ្ធភាព។ ទាក់ទងទៅនឹងសកម្មភាពរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងចំនួន២…

  • ក្រសួងសុខាភិបាល ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ចែករំលែកព៏ត៌មានពីសកម្មភាពការចុះបាញ់ថ្នាំសម្លាប់មូស របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារការកើតមានករណីជំងឺគ្រុនឈាម។ ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងការចែករំលែកព៏ត៌មានតាមប្រព័ន្ធតេលាក្រាមអោយដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ការិយាល័យស្រុកប្រតិបត្តិឱ្យបន្តអនុវត្តជាប់ជាប្រចាំ នូវការអប់រំណែនាំ ដើម្បីបំបាត់ជម្រកមូសខ្លា និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានីភ័យខ្ពស់ ក្នុងរាជធានីភ្នំពេញ និងតាមទីកន្លែងសាធារណ: ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ ក្រសួងសុខាភិបាល បានបន្ថែមដូច្នេះថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវអន្តរាគមន៍ទាំងឡាយ ក្នុងការកាត់បន្ថយការឆ្លង និងករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម  ជាលទ្ធផលយើងសង្កេតឃើញថាករណីជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤នេះ មានថយចុះគួរឱ្យកត់សំគាល់…

  • ក្រសួងទេសចរណ៍ហាមមិនឱ្យនារីផ្សព្វផ្សាយផលិតផលថ្នាំជក់ នៅតាមទីតាំងសេវាកម្មទេសចរណ៍

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ មិនអនុញ្ញាតឱ្យ ផ្សព្វផ្សាយផលិតផលថ្នាំជក់ តាមរយៈបុគ្គលិកផ្នែកផ្សព្វផ្សាយជាស្ត្រី នៅតាមភោជនីយដ្ឋាននានា ឬនៅតាមសណ្ឋាគារដែលជាទីតាំងសេវាកម្មទេសចរណ៍។ នេះតាមការបញ្ជាក់ពីលោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោកបន្តថា ទីតាំងសេវាកម្មទេសចរណ៍ទាំងនោះ រួមមានភោជនីយដ្ឋាន ហាងកាហេ្វ ក្លឹបរាត្រី និងមណ្ឌលកំសាន្តនានា ។ អ្នកស្រីវ៉ាយ វត្តីជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/15-1-25vattey.mp3Completed.mp3 ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់ និងវិធានការហាមឃាត់ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលរៀបចំឡើងក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៥ លោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបរិស្ថានគ្មានផ្សេងបារីក្នុងវិស័យទេសចរណ៍បានមានប្រសាសន៍ថា កន្លងមកក្រសួងទេសចរណ៍ធ្លាប់បានចេញអនុក្រឹត្យ និងសេចក្តីណែនាំចំនួន២លើករួចមកហើយក្នុងឆ្នាំ២០១៦ ស្តីពីវិធានការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈនិងឆ្នាំ២០២០ស្តីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រងឬ ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងប្រទេស។ លោក ហោ សារុន​ បានឱ្យដឹងទៀតថា ក្រោយពីមានអនុក្រឹត្យ និងសេចក្តីណែនាំ…

  • លោក ហេង សិទ្ធី ត្រូវចាប់ខ្លួននៅរុស្ស៊ី ក្រោយលោកទម្លាយរឿងមិនប្រក្រតីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល

    សមត្ថកិច្ច ចាប់ខ្លួនលោក ហេង សិទ្ធី ដែលជាអតីតឧកញ៉ាម្នាក់ធ្លាប់រកស៊ីវិស័យអចលនទ្រព្យ ក្រោយលោកប្រើប្រាស់បណ្ដាញសង្គមនិយាយលាតត្រដាងមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាលថា បានប្រព្រឹត្តអំពើពុករលួយ បណ្ដាលឱ្យមានល្បែងស៊ីសងអនឡាញ និងការជួញដូរមនុស្ស។ ប៉ុន្តែអាជ្ញាធរកម្ពុជា អះអាងថា ការចាប់ខ្លួនលោក ហេង សិទ្ធី មិនពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍មន្ត្រីរដ្ឋាភិបាលឡើយ តែដោយសាររងបណ្ដឹងពីអ្នកវិនិយោគិនបរទេស។ លោក គីម ចាន់ចាវ រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/01/chanchav-15-1-25.mp3   លោក ហេង សិទ្ធី រងបណ្ដឹងពីជនជាតិសិង្ហបុរីម្នាក់ ឈ្មោះ ភឿ ហ្គិកសេង (Phua Gek Seng) ដោយចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍ និងគំរាមកំហែងទារប្រាក់ចំនួន ២លានដុល្លារ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមលិខិតមួយចុះថ្ងៃទី៨…

Back to top button