ព័ត៌មាន

  • ក្រសួងវប្បធម៌៖ ការសិក្សាឫសគល់ នៃទិវា១៤កុម្ភៈ ជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស

    ក្រសួងវប្បធម៌៖ ការសិក្សាឫសគល់ នៃទិវា១៤កុម្ភៈ ជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស

  • ដើមឆ្នាំ២០២៥៖មន្រ្តីអន្តោប្រវេសន៍កម្ពុជាបណ្តេញជនជាតិវៀតណាមជិត៤០០នាក់ចេញពីប្រទេស – WMC

    ដើមឆ្នាំ២០២៥៖មន្រ្តីអន្តោប្រវេសន៍កម្ពុជាបណ្តេញជនជាតិវៀតណាមជិត៤០០នាក់ចេញពីប្រទេស

  • អាជ្ញាធរខេត្តព្រះវិហារទុកពេលបីថ្ងៃទៀតឱ្យពលរដ្ឋ២ភូមិដាក់ពាក្យស្វ័យប្រកាសលើកម្មសិទ្ធិដីឈានទៅបញ្ចប់ទំនាស់

    ភ្នំពេញ៖សល់តែរយៈពេល ៣ ថ្ងៃទៀតតែប៉ុណ្ណោះ គឺគិតត្រឹមថ្ងៃទី១០នេះ ដល់ថ្ងៃទី១២ ខែកុម្ភៈ ក្រុមការងារចំពោះកិច្ចដោះស្រាយទំនាស់ដីធ្លីនៅចំណុចភូមិណារ៉ុង និងភូមិដងផ្លិត​ ស្ថិតឃុំឆែត២ ស្រុកឆែត ខេត្តព្រះវិហារនឹងបិទបញ្ចប់ការទទួលពាក្យសុំធ្វើស្វ័យប្រកាសរបស់ប្រជាពលរដ្ឋហ់យ។ នេះបើតាមការបញ្ជាក់របស់លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១០ខែកុម្ភៈនេះ។​ លោកអភិបាលរងបញ្ជាក់ទៀតថា ពលរដ្ឋដែលស្ថិតក្នុងបញ្ជីដែលធ្លាប់អាស្រ័យផលពិតប្រាដកលើដីទំនាស់គឺមានខ្ទង់៨០គ្រួសារតែប៉ុណ្ណោះ ពុំមែនមានជិត២០០គ្រួសារនោះទេ។ លោកអភិបាលរងខេត្តព្រះវិហារសង្កត់ធ្ងន់ថា គ្រួសារដែលពុំធ្លាប់អាស្រ័យផលលើដីទំនាស់ពីមុនមកទេ គឺពុំអាចដាក់ពាក្យធ្វើស្វ័យប្រកាសបាននោះឡើយ តែពួកគេអាចដាក់ពាក្យទៅស្នើសុំដីលំនៅឋាននិងដីកសិកម្មក្នុងកម្មវិធីផ្តល់ដីរបស់នាយករដ្ឋមន្រ្តីជំនួសបាន ដោយមន្រ្តីឃុំស្រុករងចាំទទួល។ ដើម្បីលម្អិតព័ត៌មាននេះសូមនាង កញ្ញា លោក លោកស្រីអញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ដូចតទៅ!។ https://wmc.org.kh/wp-content/uploads/2025/02/Interview-sokha-10-02-25.mp3 រូបខាងក្រោមជាសកម្មភាពរបស់លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារចុះដោះស្រាយនិងពិនិត្យលើដីរបស់ពលរដ្ឋដែលបានដាក់ពាក្យសុំស្វ័យប្រកាសកន្លងមក។ រូបភាពទទួលបានពីលោកអភិបាលរងខេត្តព្រះវិហារ។

  • ពលរដ្ឋស្នើអាជ្ញាធរសង្កាត់ប៉ោយប៉ែត ជួយសម្រួលបញ្ចុះតម្លៃលូខាងមុខផ្ទះ ដើម្បីងាយស្រួលធ្វើដំណើរ – WMC

    ពលរដ្ឋស្នើអាជ្ញាធរសង្កាត់ប៉ោយប៉ែត ជួយសម្រួលបញ្ចុះតម្លៃលូខាងមុខផ្ទះ ដើម្បីងាយស្រួលធ្វើដំណើរ

  • ស្ដ្រីចំណាស់ជាសកម្មជនដីធ្លីបឹងកក់ បារម្ភពីជំងឺកូនដែលជាប់ឃុំ ខណៈពន្ធនាគារមិនទាន់អនុញ្ញាត​ឱ្យជួប

    ក្រោយពីអ្នកស្រី អេង សុខា ជាប់ឃុំពីបទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ អ្នកស្រី ង៉ែត ឃុន ឬគេស្គាល់ថាជាយាយម៉ាំមី សកម្មជនដីធ្លីបឹងកក់ តែងតែទៅសួរសុខទុក្ខកូនក្នុងពន្ធនាគារ ដោយបារម្ភពីស្ថានភាពជំងឺប្រចាំកាយកូន ទោះបីពន្ធនាគារ មិនទាន់អនុញ្ញាតឱ្យក្រុមគ្រួសារចូលជួបនៅឡើយ។ កញ្ញា កែវ សុជាតា រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/02/070225-cheata.mp3   អ្នកស្រី អេង សុខា ជាសកម្មជនស្ដ្រីដែលសកម្មក្នុងការចូលរួមសកម្មភាពតវ៉ានានារបស់សកម្មជនដីធ្លីសកម្មជនបរិស្ថាន និងអ្នកនយោបាយ ត្រូវជាប់ឃុំខ្លួនក្នុងពន្ធានាគារព្រៃស ក្រោមបទចោទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ» ក្នុងអំឡុងពេលអ្នកស្រីស្រែកទាមទារយុត្តិធម៌ជូនម្ដាយខ្លួន។ អ្នកស្រី ង៉ែត ឃុន សកម្មជនដីធ្លីបឹងកក់ និងជាម្ដាយអ្នកស្រី អេង សុខា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៧ ខែកុម្ភៈថា រយៈពេលមួយសប្ដាហ៍ដែលកូនអ្នកស្រីជាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស…

  • វិទ្យាស្ថានជាតិអប់រំ នឹងប្រែក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ – WMC

    វិទ្យាស្ថានជាតិអប់រំ នឹងប្រែក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ

  • ក្រសួងការងារអំពាវនាវដល់កម្មករនិយោជិតយកចិត្តទុកដាក់ថែទាំសុខភាព និងប្រយ័ត្នចំពោះជំងឺមិនឆ្លង – WMC

    ក្រសួងការងារអំពាវនាវដល់កម្មករនិយោជិតយកចិត្តទុកដាក់ថែទាំសុខភាព និងប្រយ័ត្នចំពោះជំងឺមិនឆ្លង

  • លោក ឡុង កុសល៖ ដ្បិតសត្វស្វារួមចំណែកទាក់ទាញភ្ញៀវទេសចរតែក៏បង្កហានិភ័យមួយចំនួន – WMC

    ចំនួនស្វានៅតំបន់អង្គរមានការកើនឡើង ជាដើមចមបង្កការរំខានទៅដល់ភ្ញៀវទេសចរ និងធ្វើឱ្យខូចខាតទ្រង់ទ្រាយនៃសំណង់ប្រាសាទបុរាណជាដើម។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រការនេះអាជ្ញាធរមូលដ្ឋានត្រៀមមានវិធានការការពារជៀសវាងហានិភ័យជាបន្តបន្ទាប់។ តែយ៉ាងណា ភ្ញៀវទេសចរមួយចំនួនស្នើឱ្យមានការរៀបចំដែលមិនប៉ះពាល់ដល់ជីវិតសត្វស្វាក្នុងតំបន់អង្គរ។ (កញ្ញា កែវ សុជាតា រាយការណ៍) https://wmc.org.kh/wp-content/uploads/2025/02/060225-cheata-monkey.mp3   លោក ឡុង កុសល អ្នកនាំពាក្យនៃ​អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ចំនួនសត្វស្វាដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរមានការកើនឡើងក្នុងតួលេខមួយគួរឱ្យកត់សម្គាល់។ ក្នុងនាមជាអ្នកធ្វើការយ៉ាងជិតស្និទ្ធនឹងការអភិវឌ្ឍនានាក្នុងបរិវេណតំបន់អង្គរ លោកទទួលស្គាល់ថា សត្វប្រភេទនេះបានរួមចំណែកទាក់ទាញភ្ញៀវទេសចរ ក៏ប៉ុន្តែបញ្ហាមួយចំនួនក៏បានបង្កជាហានិភ័យទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ ដូចជាការរត់ឬហក់ខាំអ្នកទេសចរបង្ករបួស និងបញ្ហាឆក់ដណ្តើមសម្ភារៈចំណីអាហាររបស់ភ្ញៀវ ហើយគួរឱ្យបារម្ភជាងនេះគឺស្វាបានទាញឆក់ទាំងក្មេងតូចៗផងដែរ។ លោក ឡុង កុសល អ្នកនាំពាក្យនៃ​អាជ្ញាធរជាតិអប្សរា   ក្រៅពីនេះ អាជ្ញាធរដែលបម្រើការនៅក្នុងតំបន់អង្គរ ធ្លាប់ត្រូវសត្វស្វាខាំអំឡុងពេលបំពេញការងារផងដែរ។ ដោយសារស្វាតែជាសត្វពុំមានវិចារណញាណ លោក កុសល ថា…

  • អង្គការសិទ្ធិមនុស្ស រំពឹងអាមេរិក នៅគិតគូរប្រជាធិបតេយ្យ ទោះបីបង្កកជំនួយ និងដកខ្លួនចេញពីUNHRC

    អង្គការសិទ្ធិមនុស្សកម្ពុជា ដែលទទួលជំនួយពីសហរដ្ឋអាមេរិក និងរងផលប៉ះពាល់ក្រោយពីបង្កកជំនួយនេះ នៅតែជឿសហរដ្ឋអាមេរិក គិតគូរពីវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទោះបីអាមេរិកដកខ្លួនចេញពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ (UNHRC)។ ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ការដកខ្លួនរបស់សហរដ្ឋអាមេរិក មិនធ្វើឱ្យប៉ះពាល់វិស័យសិទ្ធិមនុស្សនៅកម្ពុជាឡើយ។ លោក គីម ចាន់ចាវ រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/02/0622025-chanchav-UNHRC.mp3   តាមសារព័ត៌មាន Al Jazeera ចុះផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈនេះ លោក ដូណាល់ ត្រាំ ​ប្រកាសថាសហរដ្ឋ​អាមេរិក​ដក​ខ្លួន​ពី​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និងផ្ដាច់ជំនួយមូលនិធិដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ផងដែរ។ ក្រៅពីប្រកាសដកខ្លួនពីក្រុមប្រឹក្សាអង្គការសហប្រជាជាតិកន្លងមកចាប់តាំងពីការចូលកាន់តំណែង អាណត្តិទីពីរនេះ លោក ដូណាល់ ត្រាំ ក៏បានប្រកាសថាសហរដ្ឋអាមេរិក ដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) និងបានបង្កកជំនួយ USAID ជាដើម។…

  • ជនជាតិដើមភាគតិចកួយ ២ ភូមិប្រកាសជំហរស៊ូតតាំងជាមួយក្រុមឧញ៉ាការពារដីព្រៃសហគមន៍ – WMC

    ភ្នំពេញ៖ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចចំនួន ២ ភូមិមានគ្នាប្រមាណ ៨០នាក់ បានប្រមូលផ្តុំគ្នាលើកបដាបង្ហាញការទាមទាររបស់ពួកគេដល់អាជ្ញាធរពាក់ព័ន្ធឱ្យរក្សាដីព្រៃ និងដីស្រែសហគមន៍ឱ្យពលរដ្ឋបានអាស្រ័យផល ខណៈរយៈពេលចុងក្រោយនេះមានបក្ខពួកក្រុមឧញ៉ាបានប្រើគ្រឿងចក្រឈូសឆាយចូលដីរបស់ពលរដ្ឋ។ ជាជំហររបស់ពលរដ្ឋជនជាតិដើមភាគកួយទាំងពីរភូមិអះអាងថា ពួកគេនឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីតតាំងជាមួយក្រុមឧញ៉ាដែលចូលមកបំពានក្នុងដីរបស់ពួកគេបន្តទៀត ទោះបីជាត្រូវរងការប៉ះទង្គិចគ្នាដោយហិង្សាក៏ដោយចុះ។ ក្នុងរឿងនេះអភិបាលរងខេត្តបញ្ជាក់ថា អាជ្ញាធរដែនដីបាននិងកំពុងរៀបចំនីតិវិធីឱ្យពលរដ្ឋស្នើសុំកម្មសិទ្ធិលើដីស្រែដែលមានទំនាស់នោះជាបណ្តើរៗហើយ ដោយអំពាវនាវដល់ពលរដ្ឋគួរមកសាលាឃុំដើម្បីបញ្ជាក់ភាពស្របច្បាប់លើដីឈានទៅបញ្ចប់រឿង។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/News-06-02-25-sokha.mp3 កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ប្រជាពលរដ្ឋក្នុងភូមិដងផ្លិតនិងភូមិណារ៉ុងប្រមាណ ៨០នាក់ តំណាងឱ្យពលរដ្ឋជិត២០០គ្រួសារ បាន ជួបជុំគ្នារៀបចំពិធីសែនព្រេននៅតំបន់ព្រលានតាដៀវ ដែលជាតំបន់ព្រៃជំនឿរបស់ជនជាតិដើមភាគតិចកួយ និងថែមទាំងបានលើកបដាស្រែតវ៉ា ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចពិចារណារក្សាទុកដីដែលកំពុងចម្រូងចម្រាស់ជាមួយក្រុមឧញ៉ា ដល់ពលរដ្ឋបានអាស្រ័យដូចមុននិងដាក់ជាសម្បត្តិសមូហភាព។ ក្នុងពិធីនោះផងដែរ ពលរដ្ឋបានប្រកាសជំហរស្ម័គ្រការពារដីសហគមន៍ពីការចូលទន្ទ្រានរបស់បក្ខពួកក្រុមឧញ៉ា ទោះបីជាត្រូវរងការប៉ះទង្គិចគ្នាឈានដល់ការរងរបួស ឬត្រូវប្រឈមនឹងផ្លូវច្បាប់ក៏ដោយ។ សកម្មភាពតវ៉ារបស់អ្នកភូមិដងផ្លិតនិងណារ៉ុងសុំដាក់ដីព្រៃជាដីសមូហភព។រូបភាពទទួលបានពីលោក គឹម ចាន់បញ្ញា។ លោក ប្រុស ឆេត ជាចាស់ព្រឹទ្ធាចារ្យម្នាក់និងជាជនជាតិដើមភាគតិចកួយរស់នៅភូមិឃុំឆែត២…

Back to top button