ព័ត៌មាន
-
ក្រសួងវប្បធម៌ព្រមានវិធានការច្បាប់ចំពោះអ្នកសិល្បៈករណីគឃ្លើនផលិតស្នាដៃអសីលធម៌
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ដោយព្រមានវិធានការច្បាប់ចំពោះសិល្បករតាមបណ្តាញសង្គមរូបណា ដែលនៅតែគឃ្លើនបញ្ចេញស្នាដៃដែលបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម។ ក្រសួងចាត់ទុកថា ការតែងនិពន្ធបទចម្រៀង ស្នាដៃសិល្បៈ និងការច្រៀងចម្រៀងមួយចំនួន មិនត្រឹមតែប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិយ៉ាងធ្ងរធ្ងន់នោះទេ តែថែមទាំងប៉ះពាល់ដល់កុមារផងដែរ ។ សម្រាប់ក្រសួង ដើម្បីអាចបញ្ចៀសបាននូវផលប៉ះពាល់ និងរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរក្នុងសង្គមបាន ជាដំបូងក្រសួងសូមណែនាំ ដល់អ្នកសិល្បៈនិងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ជាបន្ទាន់នូវការបង្កើតស្នាដៃអសីលធម៌ដូចដែលធ្លាប់ធ្វើកន្លងមក។ សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌។រូបភាពពីហ្វេសប៊ុក។ បន្ថែមពីនេះ ក្រសួងក៏សូមអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុងបណ្តាញសង្គម ត្រូវបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមាន ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន។ អ្វីជាសារសំខាន់នោះ ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ…
-
ក្រសួងការងារ តម្រូវឱ្យម្ចាស់សហគ្រាសការពារ កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ជាពិសេស – WMC
ក្រសួងការងារ តម្រូវឱ្យម្ចាស់សហគ្រាសការពារ កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ជាពិសេស
-
ឃុំមួយនៅស្រុកបាទី ប្រាប់ប្រជាកសិករផ្អាកធ្វើស្រូវប្រាំងជាបណ្តោះអាសន្នសិន ព្រោះខ្លាចខ្វះទឹក – WMC
ឃុំមួយនៅស្រុកបាទី ប្រាប់ប្រជាកសិករផ្អាកធ្វើស្រូវប្រាំងជាបណ្តោះអាសន្នសិន ព្រោះខ្លាចខ្វះទឹក
-
កម្មកររោងចក្រML នៅក្រុងប៉ោយប៉ែត រំពឹងរោងចក្របើកប្រាក់ខែឱ្យទៀងទាត់ ក្រោយពួកគេប្រមូលផ្ដុំតវ៉ា
កម្មករ-កម្មការិនី ២០០នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់អិម អិល (ML) ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តវ៉ាទាមទារឱ្យថៅកែរោងចក្របើកប្រាក់ឈ្នួលឱ្យទៀងទាត់ ព្រោះពួកគេប្រឈមជីវភាពខ្វះខាតប្រចាំថ្ងៃ ដោយសង្ឃឹមនៅថ្ងៃទី១៤ ខែកុម្ភៈនេះ ទទួលបានប្រាក់ឈ្នួលតាមការសន្យារបស់រោងចក្រ។ យ៉ាងណាមន្ទីរការងារខេត្តនេះ អះអាងថា ខ្លួននឹងបន្តតាមដានលើការសន្យារបស់រោងចក្រ ក្នុងការអនុវត្តបើកប្រាក់ឈ្នួលជូនកម្មករ។ លោក គីម ចាន់ចាវ រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/Chanchav-13-2-25-ML.mp3 កាលពីថ្ងែទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្មករ-កម្មការិនីប្រមាណ ២០០នាក់ បានប្រមូលផ្ដុំមុខរោងចក្រអឹមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីតវ៉ាទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលដែលនៅសល់ ២៥ភាគរយជូនពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសង់ត្រាល់។ អង្គការខាងលើបញ្ជាក់ថា រោងចក្រML…
-
ជាងកាំបិតត្រូវគេដោះលែង អស់ប្រាក់រត់ការជាង៥ពាន់ដុល្លារ! ពិតឬទេ?
ផ្ទៀងផ្ទាត់៖ «ជាងកាំបិតរួចខ្លួនអស់៥៥០០ដុល្លារ យកលុយគេហើយហាមគេមិនអោយនិយាយទៀត»នេះជាសាររបស់អ្នកអត្ថាធិបាយតាមបណ្ដាញសង្គមលោក ផែង វណ្ណៈ នៅថ្ងៃទី១១ ខែកុម្ភៈ ជុំវិញករណី ដែលអាជ្ញាធរចាប់ខ្លួនជាងកាំបិត២នាក់ នៅខេត្តត្បូងឃ្មុំ។ ប៉ុន្តែករណីនេះ បានក្លាយជាមន្ទិលសម្រាប់មហាជន។ លោក គីម ចាន់ចាវ រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/Cr-13-2-25-Knife-Maker.mp3 ករណីចាប់ខ្លួនជាងកាំបិតខ្មែរ-អ៊ីស្លាមម្នាក់ ជាមួយនឹងកូនជាងជនជាតិខ្មែរ កាលពីថ្ងៃទី៦ ខែកុម្ភៈ ត្រូវបានអ្នកលេងបណ្ដាញសង្គមផ្ទុះការវែកញែក នឹងចោទជាចម្ងល់ក្រោយពីជាងកាំបិតទាំងពីរនាក់ត្រូវដោះលែង ខណៈដែលលេចធ្លាយដំណឹងថា ពួកគេអស់ប្រាក់ចំនួនជាង៥ពាន់ដុល្លារ។ តើការពិតទេ ដែលជាងកាំបិតត្រូវគេដោះលែង ពាក់ព័ន្ធនឹងការអស់ប្រាក់រត់ការជាង៥ពាន់ដុល្លារ។ ភរិយា លោក សា សូទី ជាជាងកាំបិតដែលគេចាប់ខ្លួន គឺអ្នកស្រី អ៊ិន ស៊ីនួន បានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រី នៅថ្ងៃទី១៣…
-
មន្រ្តីពាក់ព័ន្ធមួយចំនួន លើកឡើងពី ដំណោះស្រាយក្រោយពីការកាត់ផ្តាច់ជំនួយUSAID
មិនមែនមានតែប្រទេសកម្ពុជាមួយទេដែលរងផលប៉ះពាល់ពីជំនួយ សហរដ្ឋអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID) មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអ្នកវិភាគគោលនយោបាយ និងអ្នកស្រាវជ្រាវសេដ្ឋកិច្ច បានលើកឡើងស្រដៀងគ្នាថា រដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិលនៅកម្ពុជា គឺមិនអាចធ្វើអ្វីបានទេ បើម្ចាស់ជំនួយគេបញ្ចប់ ព្រោះនេះជាសិទ្ធសម្រេចរបស់សហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយ។ តែជាដំណោះស្រាយ ភាគីពាក់ព័ន្ធមានតែ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដោះស្រាយ និងស្វះស្វែងរកដៃគូអភិវឌ្ឍន៍ផ្សេងទៀតមកបំពេញបន្ថែមតម្រូវឱ្យដំណើរការទៅមុខជាបន្តទៀត ដោយមិនពឹងផ្អែកទៅលើដៃគូអភិវឌ្ឍន៍ណាមួយដាច់ដោយឡែកតែឯងនោះឡើយ ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/vattey11-2-25.mp3-Completed.mp3 លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់វិទ្យុស្រ្តីថា ដូចយើងដឹងទាំងអស់គ្នាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កកជំនួយតាមរយៈUSAID មួយពិភពលោក ដូច្នេះគ្រប់ប្រទេសទាំងអស់ដែលទទួលបានជំនួយតាមរយៈUSAID ប៉ះពាល់ទាំងអស់ដូចគ្នា។ ដោយឡែកសម្រាប់កម្ពុជា ក៏ទទួលរងផលប៉ះពាល់ដែរ មួយផ្នែកធំពាក់ព័ន្ធសង្គមស៊ីវិល ដោយសារតែជំនួយរបស់USAID មិនជួយត្រង់មករដ្ឋាភិបាលទេ…
-
អង្គការតម្លាភាពកម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាលផ្ដន្ទទោសរាល់អំពើពុករលួយឱ្យបានម៉ឺងម៉ាត់ – WMC
អង្គការតម្លាភាពកម្ពុជា អំពាវនាវជាថ្មីឱ្យរដ្ឋាភិបាលពង្រឹង និងពន្លឿនការផ្ដន្ទទោសរាល់អំពើពុករលួយទាំងទ្រង់ទ្រាយធំ និងតូចឱ្យបានម៉ឺងម៉ាត់ ជាពិសេសដោះស្រាយបញ្ហាអំពើពុករលួយជាប្រព័ន្ធ ក្រោយពីកម្ពុជានៅតែទទួលបានចំណាត់ថ្នាក់ទាបក្នុងតំបន់អាស៊ាន លើការងារលុបបំបាត់អំពើពុករលួយ។ យ៉ាងណាមន្ត្រីរដ្ឋាភិបាល ចាត់ទុករបាយការណ៍អង្គការនេះ ថាមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ស្របពេលរដ្ឋាភិបាលប្រឹងប្រែងលុបបំបាត់អំពើពុករលួយ។ លោក គីម ចាន់ចាវ រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/Chanchav-12-2-25-TI-Corruption.mp3 ការអំពាវនាវបែបនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍អង្គការតម្លាភាពកម្ពុជា (TI) នៅថ្ងៃទី១១ ខែកុម្ភៈនេះ ដោយបង្ហាញពីសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយ (CPI) ឆ្នាំ២០២៤ គឺប្រទេសកម្ពុជា ទទួលបានពិន្ទុ ២១លើ១០០ ដែលថយចុះមួយពិន្ទុ បើធៀបនឹងឆ្នាំ២០២៣ ដែលទទួលបានពិន្ទុ ២២លើ១០០ ក្នុងនោះមាត្រដ្ឋានពិន្ទុសូន្យ មានន័យថា ពុករលួយខ្លាំង ចំណែកមាត្រដ្ឋានពិន្ទុមួយរយ មានន័យថា ស្អាតស្អំខ្លាំង។ ដូច្នេះកម្ពុជា…
-
លោក ខ្វៃ អាទិត្យា៖ ការឆេះព្រៃនៅថៃពុំជាប់ទាក់ទងនឹងកម្ពុជានោះទេ – WMC
ហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅខេត្តត្រាតប្រទេសថៃ កំពុងគំរាមកំហែងភ្នំ Banthat យ៉ាងខ្លាំងក្លា ខណៈគ្រាប់មីនជាច្រើនបានផ្ទុះជាបន្តបន្ទាប់ ដោយតាមរយៈសារព័ត៌មានថៃចុះផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថាប្រទេសកម្ពុជាជាដើមចម។ ការណ៍រាយការណ៍នេះ បានធ្វើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថានចេញមុខច្រានចោលភ្លាមៗ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមានអ្វីជាប់ពាក់ព័ន្ធនឹងមូលហេតុនៅពីក្រោយការឆេះព្រៃនៅខេត្តត្រាតនោះឡើយ។ យោងតាមសារព័ត៌មានថៃ The Nation Thailand ក្រោមចំណងជើងថា « Fires from Cambodia ravage Banthat Mountain forests in Trat» ឬបកប្រែថា ភ្លើងមកពីប្រទេសកម្ពុជាបានបំផ្លិចបំផ្លាញព្រៃនៅខេត្តត្រាត ករណីភ្លើងឆេះព្រៃនេះ កំពុងប្រឈមនឹងខាតបង់យ៉ាងធ្ងន់ធ្ងរនូវធនធានធម្មជាតិជីវចម្រុះនៅទូទាំងភ្នំ Banthat ដោយហេតុថាអណ្តាតភ្លើងបន្តឆាបឆេះឥតស្រាកស្រាង និងបណ្តាលឱ្យគ្រាប់មីនផ្ទុះពិបាកក្នុងការពន្លត់អគ្គិភ័យ។ ក្នុងសេចក្តីរាយកការណ៍ព័ត៌មានដែលចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញថា…
-
អង្គការ UNESCOនិងDMC បង្កើតសៀវភៅជំនួយសម្រាប់បណ្តុះបណ្តាលប្រឆាំងព័ត៌មានក្លែងក្លាយនិងការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គការយូណេស្កូ(UNESCO) និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ហៅកាត់ថា DMC បានបើកសិក្ខាសាលាមួយដើម្បីប្រមូលធាតុចូល លើសៀវភៅជំនួយសម្រាប់ការបណ្តុះបណ្តាលស្តីពីប្រឆាំងព័ត៌មានក្លែងក្លាយ និងការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីនេះប្រព្រឹត្តិទៅនៅសណ្ឋាគារសាន់វេ ភ្នំពេញ ដោយមានការចូលរួមពី សាស្រ្តាចារ្យនិងសិស្សនិស្សិតផ្នែកព័ត៌មាន អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលផ្នែកផ្សព្វផ្សាយ និងមន្រ្តីផ្នែកព័ត៌មានពីក្រសួងរដ្ឋាភិបាលប្រមាណ ៣០នាក់។ លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍លើកឡើងពីគោលបំណងនៃការបង្កើតសៀវភៅនេះថា សៀវភៅនេះនឹងក្លាយជាធាតុចូលមួយរួមចំណែកដល់គ្រូបង្រៀនសារព័ត៌មាន អ្នកសារព័ត៌មាន បុគ្គលិកអង្គការសង្គមស៊ីវិលនិងស្ថាប័នរដ្ឋអាចយកសៀវភៅនេះ ទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាលពង្រឹងចំណេះដឹងដល់សិស្សនិស្សិត យុវជន និងអ្នកសារព័ត៌មានពលរដ្ឋនានាឱ្យបានយល់ដឹងកាន់តែច្បាស់ពីការប្រយុទ្ធប្រឆាំងព័ត៌មានពិតនិងក្លែងក្លាយ ពិសេសការធ្វើសេចក្តីរាយការណ៍មួយប្រកបដោយភាពជាក់លាក់ទាក់ទងការប្រែប្រួលអាកាសធាតុ។ លោកសង្កេតឃើញថា សព្វថ្ងៃនិន្នាការនៃការចង់តាមដានព័ត៌មានរបស់ប្រជាពលរដ្ឋហាក់បានធ្លាក់ចុះ ដោយហេតុថា ព័ត៌មានក្លែងក្លាយឬព័ត៌មានបែបច្របូកច្របល់បានធ្វើឱ្យពលរដ្ឋកាន់តែជិនណាយព្រោះលំបាកបែងចែកព័ត៌មានពិតនិងក្លែងក្លាយ ពិសេសគឺព័ត៌មានទាក់ទងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ លោក អ៊ុង ប៊ុនអ៊ី រំពឹងទុកថា…
-
ពលរដ្ឋរាយការណ៍ថាទូរសព្ទពន្លត់អគ្គិភ័យ១១៨ គ្មានអ្នកលើក និងឆ្លងកាត់ច្រើនដំណាក់កាល – WMC
ពលរដ្ឋរាយការណ៍ថាទូរសព្ទពន្លត់អគ្គិភ័យ១១៨ គ្មានអ្នកលើក និងឆ្លងកាត់ច្រើនដំណាក់កាល