ព័ត៌មាន
-
សិស្ស និស្សិត នៃបណ្ឌិត្យសភានគរបាលកម្ពុជាសាទរបន្ទាប់ពីទទួលបានបណ្ណ ប.ស.ស ថែទាំសុខភាព
សិស្ស និស្សិត នៃបណ្ឌិត្យសភានគរបាលកម្ពុជាសាទរបន្ទាប់ពីទទួលបានបណ្ណ ប.ស.ស ថែទាំសុខភាព
-
សហជីពមូលដ្ឋានម្នាក់ស្នើសមត្ថកិច្ចពន្លឿនចាប់ជនល្មើសករណីវាយប្រហារបណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ
ប្រធានសហជីពមូលដ្ឋានម្នាក់ប្រចាំក្រុមហ៊ុន ស្តារឡៃថ៍ ខេត្តកណ្ដាល ត្រូវរងរបួសក្បាលធ្ងន់ធ្ងរបន្ទាប់ពីជនមិនស្គាល់អត្តសញ្ញាណវាយប្រហារលោកពីក្រោយ និងបន្ទាប់ពីលោកបានចូលរួមដោះស្រាយវិវាទការងារជូនកម្មករក្នុងក្រុមហ៊ុននេះ។ យ៉ាងណាសហជីពរូបនេះ អះអាងថា ខ្លួនមិនមានទំនាស់ជាមួយបុគ្គលណាឡើយ ដោយស្នើឱ្យសមត្ថកិច្ចពន្លឿនការងារស៊ើបអង្កេតស្វែងរកជនល្មើស ដើម្បីមកផ្តន្ទាទោស។ កញ្ញា កែវ សុជាតា រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/CCAWDU-cheata.mp3 លោក ស៊ីន ណាក់ ប្រធានសហជីពស៊ីខៅឌូ ប្រចាំនៅក្នុងក្រុមហ៊ុន ស្តារឡៃថ៍ ត្រូវជនមិនស្គាល់អត្តសញ្ញាណ កាប់លោកឱ្យរងរបួសក្បាលធ្ងន់ធ្ងរ នៅខាងមុខក្រុមហ៊ុនស្ថិតក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ លោក ស៊ីន ណាក់ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៥ ខែកុម្ភៈថា ស្ថានភាពរបួសក្បាលលោកពេលនេះបានធូរស្បើយខ្លះហើយ ដោយព្រឹកថ្ងៃទី៥…
-
យុវជនបរិស្ថានប្រទះឃើញបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ ៥៤ករណី
ភ្នំពេញ៖ សកម្មជននិងយុវជនបរិស្ថានបានប្រទះឃើញករណីកាប់បំផ្លាញព្រៃឈើចំនួន ៥៤ករណី ស្ថិតក្នុងភូមិសាស្រ្តព្រៃឡង់ ខេត្តព្រះវិហារ ខណៈក្រុមយុវជនចុះពិនិត្យតាមដានស្ថានភាពព្រៃ ក្រោយរដ្ឋាភិបាលបានដកដំណែងមន្រ្តីបរិស្ថានខេត្តមួយចំនួនដែលកន្លងមកមិនបានអភិរក្សព្រៃឡង់ឱ្យបានល្អ។ យ៉ាងណាសម្រាប់ការរកឃើញនូវបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ជាថ្មីនៅដើមឆ្នាំ២០២៥នេះ ក្រុមយុវជនបរិស្ថានចាត់ទុកថា ជាការខ្វះសមត្ថភាពរបស់មន្រ្តីបរិស្ថានថ្មីដែលនៅតែបណ្តែតបណ្តាយឱ្យកើតបញ្ហានេះកើតឡើងដដែលជាដដែល ហើយយុវជនស្នើដល់ប្រមុខរដ្ឋាភិបាលគប្បីដាក់ទណ្ឌ ឬពិន័យឱ្យធ្ងន់ធ្ងរលើមន្រ្តីអសកម្មដើម្បីជាសារដាស់តឿនដល់អ្នកកាន់ដំណែងក្រោយៗ។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/News-sokha-05-02-25.mp3 ក្នុងដំណើរចុះពិនិត្យតាមដានបទល្មើសព្រៃឈើ និងធនធានធម្មជាតិ របស់ក្រុមយុវជនបរិស្ថានដឹកនាំដោយសកម្មជនបរិស្ថានលោក ម៉ា ចិត្រា រយៈតែមួយថ្ងៃមួយយប់ប៉ុណ្ណោះ យុវជនបានប្រទះឃើញគល់ដើមត្រាច និងដើមពពេលទំហំមុខកាត់ចាប់ពី៤០សង់ទីម៉ែត្រ ដល់៩០សង់ទីម៉ែត្រ ត្រូវជនល្មើសកាប់បំផ្លាញនៅចំណុចតំបន់ជាំក្ដាមក្រហម ភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ខាងជើងភ្នំចំបក់ក្អែក។ សកម្មភាពចុះពិនិត្យព្រៃឡង់របស់ក្រុមយុវជនបរិស្ថាន។រូបភាពពីហ្វេសប៊ុក ម៉ា ចិត្រា។ ក្រៅពីករណីបទល្មើសកាប់ព្រៃឈើនេះ យុវជនបរិស្ថានក៏បានលឺស្នូរផ្ទុះសំឡេងគ្រាប់កាំភ្លើងបរបាញ់សត្វព្រៃនៅពេលយប់ផងដែរ។ សម្រាប់លោក ម៉ា ចិត្រា…
-
តើមូសអង្កាមអាចធ្វើឱ្យមនុស្សកើតជំងឺគ្រុនចាញ់និងគ្រុនឈាមឬទេ?
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋមួយចំនួនបានសង្កេតឃើញមានវត្តមានមូសហើរខាំមនុស្សច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យកើតជាចម្ងល់ថាតើមូសហេតុអ្វីបានជាមានមូសច្រើនបែបនេះ ខណៈពេលបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងរដូវប្រាំងនៅឡើយ។ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងសុខាភិបាលបានអន្តរាគមន៍ផ្សព្វផ្សាយដល់សាធារណជនគួរប្រុងប្រយ័ត្ន និងបង្ការឱ្យខ្ជាប់ខ្ជួន ជៀសវាងកើតជំងឺគ្រុនឈាម។ ជុំវិញករណីនេះ អ្នកជំនាញថា មូសដែលចេញច្រើននៅរដូវប្រាំងនេះជាប្រភេទមូសអង្កាម និងពុំមែនជាភ្នាក់ងារបង្កជំងឺឆ្លងនោះទេ។ (កញ្ញា កែវ សុជាតា រាយការណ៍) https://wmc.org.kh/wp-content/uploads/2025/02/050225-cheata-mosquito.mp3 លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា ជានិច្ចកាលមូសអង្កាមនេះច្រើនបង្កបង្កើតកូនចៅបានលឿននិងរហ័សនៅអំឡុងពេលរដូវប្រាំងចន្លោះពីខែវិច្ឆិកា-មេសា ដ្បិតធាតុអាកាសក្នុងរដូវនេះក្តៅ ដែលអាចជួយពន្លឿនកំណើនមូសដែលមានជម្រាកនៅតាមរំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយឬស្ទះដក់ទឹកក្លិនស្អុយ តាមថ្លុកដក់ទឹកស្អុយ ឬវត្ថុដក់ទឹកយូរមានក្លិនស្អុយជាដើម ដែលប្រជាពលរដ្ឋថធ្វេសប្រហែសទុកចោលនៅតាមជ្រុងនៃគេហដ្ឋាន។ ក្នុងនាមជាអ្នកជំនាញធ្វើលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ពិសេសជំងឺគ្រុនចាញ់ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាពុំទាន់រកឃើញការសិក្សាណាមួយដែលបញ្ជាក់ថា មូសអង្កាមជាទីភ្នាក់ងារបង្កជំងឺឆ្លងនៅឡើយ ពោលគឺមូសអង្កាមមិនមានលទ្ធភាពចម្លងជំងឺទៅលើមនុស្សដែលបង្កទៅជាជំងឺគ្រុនឈាម…
-
ក្រសួងប្រៃសណីយ៍ណែនាំវិធីការពារខ្លួនពីក្រុមឆបោកដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAIជាធ្នាក់
រូបភាពៈឯកសារ ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលវិទ្យុស្រ្តីទទួលបាននៅថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់តាម ប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយ ក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតដូចសមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ។ ចំពោះមុខបញ្ហានេះ និងដើម្បីការពារខ្លួនពីក្រុមឆបោក ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បោកប្រាស់តាម ប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗទាំងនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានណែនាំនូវគន្លឹះមួយចំនួនសម្រាប់ការពារខ្លួន។ ក្នុងនោះត្រូវធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់លាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ។ វិធីសាស្រ្តនេះអាចជួយអ្នកបានពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់ និង សួរសំណួរផ្ទាល់ខ្លួន…
-
សង្គមស៊ីវិលចង់ឱ្យរដ្ឋាភិបាលបើកផ្លូវឱ្យអ្នកសារព័ត៌មានបរទេសម្នាក់វិលមកកម្ពុជាវិញ
អ្នកសារព័ត៌មានបរទេសម្នាក់ដែលរាយការណ៍យ៉ាងសកម្មទៅលើបទល្មើសព្រៃឈើនិងបញ្ហាបរិស្ថាននៅកម្ពុជា បានជាប់ឈ្មោះនៅក្នុង «បញ្ជីខ្មៅ» និងត្រូវអាជ្ញាធរហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ ការណ៍នេះបានធ្វើឱ្យអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិប្រមាណ ២០ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ ដោយសម្តែងមតិមិនពេញចិត្ត និងថាករណីនេះជាការរំលោភបំពានទៅលើអ្នកសារព័ត៌មាន ខណៈបង្ហាញពីការរឹតត្បិតពីលំហសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។ (កញ្ញា កែវ សុជាតា រាយការណ៍) https://wmc.org.kh/wp-content/uploads/2025/02/040225-cheata-britishjournalist.mp3 លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ថា ជនដែលត្រូវបណ្តេញចេញពីកម្ពុជាមានឈ្មោះថា ជីរល ហ្វីលីន (Gerald Flynn) ជាប្រធានក្លឹបអ្នកកាសែតបរទេសកម្ពុជា (OPCC) និងធ្វើការជាអ្នកសារព័ត៌មាននៅកម្ពុជាអស់រយៈពេល៥ឆ្នាំមកហើយ។ លោកថាជានិច្ចកាលលោក ហ្វីលីន តែងរាយការណ៍យ៉ាងសកម្មពីព័ត៌មានទាក់ទងករណីរសើបនិងស៊ីជម្រៅអំពីបទល្មើសបរិស្ថាន និងការបំផ្លិចបំផ្លាញធនធានធម្មជាតិនានាដែលជនបង្កមួយចំនួនកំពុងកេងចំណេញទុកជាប្រយោជន៍ខ្លួន។ ចំពោះការបណ្តេញអ្នកសារព័ត៌មានបរទេសនេះ…
-
សហជីពម្នាក់គ្រោងរៀបចំសន្និសីទកាសែតរឿងទំនាស់ដីធ្លីជាមួយមន្រ្តីឃុំត្រពាំងស្តៅខណៈមន្រ្តីឃុំស្នើបង្កើតកិច្ចសម្របសម្រួល
ភ្នំពេញ៖ សហជីពមូលដ្ឋានមួយរូបប្រកាសត្រៀមរៀបចំសន្និសីទកាសែតមួយនាពេលខាងមុខនេះ ដើម្បីបកស្រាយរឿងកម្មសិទ្ធិស្របច្បាប់លើដីលំនៅដ្ឋានទំហំប្រមាណ ៦៥អា ជាប់ព្រំរបងជាមួយសាលាឃុំត្រពាំងស្តៅ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់ពីមន្រ្តីឃុំនៅទីនោះក៏អះអាងថាដីនោះជាដីទ្រព្យសម្បត្តិសារពើពន្ធរបស់សាលាឃុំផងដែរ។ យ៉ាងណាមេឃុំត្រពាំងស្តៅបញ្ជាក់ថា លោកកំពុងចាត់ចែងក្រុមការងារឱ្យរៀបចំលិខិតកោះអញ្ជើញក្រុមគ្រួសារទំនាស់ខាងលើមកប្រជុំរកដំណោះស្រាយក្នុងករណីនេះ ដោយលោកសុំមិនយល់ព្រមធ្វើសន្និសីទកាសែតនោះទេ។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/News-sokha-04-02-25.mp3 ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាលោក ព្រុំ ប៊ុនថន ដែលគេស្គាល់ថា ជាសហជីពមួយរូបធ្វើការងារលើកស្ទួយសិទ្ធិកម្មករក្នុងវិស័យកាត់ដេរ បច្ចុប្បន្នកំពុងជួបបញ្ហាទំនាស់លើកម្មសិទ្ធិដីលំនៅដ្ឋានទំហំប្រមាណ ៦៥អា ជាមួយភាគីមន្រ្តីសាលាឃុំត្រពាំងស្តៅ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ដីលំនៅដ្ឋាននោះ បើតាមលោក ព្រុំ ប៊ុនថន អះអាងថា ដីនោះក្រុមគ្រួសាររបស់លោកបានរស់នៅជាប់រហូតតាំងពីបែករបប ប៉ុល ពត មកទល់ពេលបច្ចុប្បន្ន និងមានឯកសារបញ្ជាក់កម្មសិទ្ធិច្បាស់លាស់ទទួលស្គាល់តាំងពីរដ្ឋកម្ពុជាមកម្លេះ។ អ្វីជាពិសេសជាងនេះ ប្រជាពលរដ្ឋជាង ២០០នាក់រស់នៅក្នុងភូមិចំនួន៥ ស្ថិតក្នុងឃុំត្រពាំងស្តៅ…
-
គ្រួសារសកម្មជនទីក្រុងប៉ារីសបន្តធ្វើតាមនីតិវិធីច្បាប់ដោយរំពឹងថាតុលាការផ្តល់យុត្តិធម៌ជូនពួកគេ
ក្រុមគ្រួសារសកម្មជនទីក្រុងប៉ារីស ដែលជាប់ឃុំខ្លួនដោយការបញ្ចេញមតិពាក់ព័ន្ធគម្រោង CLV បញ្ជាក់ថា ពួកគេនឹងបន្តជួយសកម្មជនទាំងនោះទៅតាមនីតិវិធីច្បាប់ ទោះបីសាលាដំបូងរាជធានីភ្នំពេញ ពន្យារពេលសវនាការជំនុំជម្រះក្ដី។ ពួកគេរំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ជូនសកម្មជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពឡើងវិញ។ កញ្ញា ជា សុខនី រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/0422025-sokny-clv.mp3 នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះសកម្មជនទីក្រុងប៉ារីស មានលោក ស្រ៊ុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តែសវនាការនេះត្រូវពន្យារពេល ដោយសារមេធាវីការពារក្ដីអវត្តមាន និងរង់ចាំនីតិវិធីសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ស្ថានភាពនៅថ្ងៃបើកសវនាការសកម្មជនលើកនេះ ហាក់ដូចជាស្ងប់ស្ងាត់ មិនមានវត្តមានអ្នកសារព័ត៌មាន និងអ្នកគាំទ្រចូលរួមអ៊ូអរដូចសវនាការលើកមុនឡើយ។ ថ្ងៃនេះមានតែមន្រ្តីអ្នកឃ្លាំមើលសិទ្ធិមនុស្សពីអង្គការសហប្រជាជាតិ…
-
កម្មការិនីរោងចក្រ៖ ទោះដំឡើងប្រាក់ឈ្នួល តែមិនអាចឆ្លើយតបនឹងចំណាយក្នុងជីវភាពរស់នៅ
បើទោះបីជាការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ចំនួន២០៨ដុល្លារ សម្រាប់និយោជិតកម្មកររោងចក្រកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ឆ្នាំ២០២៥នេះ តែកម្មការិនីរោងចក្រកាត់ដេរ ថា មិនទាន់បានឆ្លើយតបនឹងការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេឡើយ ព្រោះពួកគេត្រូវចំណាយខ្ពស់ទៅលើថ្លៃផ្ទះជួល ទំនិញ និងរបស់របរប្រើប្រាស់ផ្សេងៗ។ អ្នកស្រី វ៉ាយ វត្តី ជូន សេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/vattey3-2-25.mp3Completed.mp3 «បើធៀបពីមុន ប្រាក់ខែរៀងទាបជាងហ្នឹង ការចំណាយវាតិចជាងហ្នឹង អ៊ីចឹងពីមុនមកវាប្រសើរជាងឥឡូវ ដោយសារឥឡូវបើប្រៀបធៀបប្រាក់ខែវាឡើងជាងពីមុន តែការចំណាយវាខ្ពស់ជាងមុនខ្លាំង»។ នេះជាការលើកឡើងរបស់កម្មការិនីរោងចក្រកាត់ដេរ មួយកន្លែងនៅរាជធានីភ្នំពេញ អ្នកស្រី នយ សារ៉ាន់ បន្ទាប់ពីបានចំណាយប្រាក់ខែដំបូងសម្រាប់ឆ្នាំ២០២៥ របស់អ្នកស្រី។ រយៈពេល១០ឆ្នាំក្នុង អាជីពជាកម្មការិនីរោងចក្រកាត់ដេរ អ្នកស្រី នយ សារ៉ាន់ បានប្រាប់វិទ្យុស្រ្តីថា អ្នកស្រីមិនបានសល់លុយកាក់អ្វីទេ តែអ្នកស្រីបានជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងជួយដល់ក្មួយៗបានរៀនសូត្រ។…
-
កូនស្រីសកម្មជនដីធ្លីបឹងកក់ម្នាក់ ជាប់ឃុំ ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ
អ្នកស្រី អេង សុខា ជាសកម្មជនស្ដ្រីដែលសកម្មក្នុងការចូលរួមសកម្មភាពតវ៉ានានារបស់សកម្មជនដីធ្លីសកម្មជនបរិស្ថាន និងអ្នកនយោបាយ ត្រូវឃុំខ្លួនក្នុងពន្ធានាគារព្រៃស ក្រោមបទចោទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ» ក្នុងអំឡុងពេលអ្នកស្រីស្រែកទាមទារយុត្តិធម៌ជូនម្ដាយខ្លួន។ យ៉ាងណាអង្គការឃ្លាំមើលសិទ្ធិមនុស្សថា ការទាមទារអ្នកស្រីជាការអនុវត្តសិទ្ធិបញ្ចេញមតិ ប៉ុន្តែសាលាដំបូង ចាត់ទុកសកម្មភាពនេះមិនមែនជាការបញ្ចេញមតិ តែជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ លោក គីម ចាន់ចាវ រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/Chanchav-3-2-25-.mp3 អ្នកស្រី អេង សុខា វ័យ ៣៧ឆ្នាំ ត្រូវសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ មុនចាប់ខ្លួនអ្នកស្រី អេង សុខា នៅថ្ងៃនោះអ្នកស្រីសុខា បានផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុកខ្លួននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយនិយាយរិះគន់ការអនុវត្តរបស់តុលាការថាជារឿងអយុត្តិធម៌ចំពោះម្ដាយខ្លួន ដែលត្រូវគេវាយឱ្យរងរបួសក្បាល ក្នុងពេលតវ៉ារកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោកឧកញ៉ា ឡាវ…