ព័ត៌មាន

  • ភរិយាមេសហជីពវិស័យទេសចរណ៍ ទ្រទ្រង់ជីវភាពតែម្នាក់ឯង ដោយទន្ទឹងរង់ចាំស្វាមីចេញពីពន្ធនាគារ

      ជិត ៩ខែ ដែលលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា ឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយសារសកម្មភាពតវ៉ាជូនកម្មករ។ ភរិយាមេសហជីពរូបនេះ ក្លាយជាមេគ្រួសាររកចំណូលចិញ្ចឹមកូនតែម្នាក់ឯង ដោយតែងតែទន្ទឹងរង់ចាំផ្លូវស្វាមី និងសង្ឃឹមតុលាការដោះលែងលោក ម៉ម រិទ្ធី ឱ្យមានសេរីភាពឡើងវិញ។ លោក គីម ចាន់ចាវ រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/02/Chanchav-30-1-25-Soda.mp3   អ្នកស្រី គង់ សុដា៖ «ចូលទៅជួបគាត់ឃើញគាត់រស់នៅស្ថានភាពបែបហ្នឹង រហូតដល់ពេលភ្ជុំបិណ្ឌគេបើកឱ្យជួបបងអត់ហ៊ានយកកូនតូចៗទៅទេ ខ្លាចគាត់មានអារម្មណ៍ដិតដាម តែកូនស្រីទី៣ គាត់ចេះតែទាមទារចង់ទៅ តែបងចេះតែលួងគាត់ កូនឯងទ្រាំទៅ ខំប្រឹងរៀនឱ្យបានពូកែទៅប៉ាមកវិញសប្បាយចិត្ត នៅពេលដែលកូនស្រលាញ់ប៉ា កូនត្រូវខំរៀន ដល់អ៊‌ីចឹងគាត់ខំ»។ នេះជាប្រសាសន៍អ្នកស្រី ​គង់ សុដា…

  • អាណាព្យាបាលសិស្សគាំទ្រ ការបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញនៅតាមសាលារៀន

    ភ្នំពេញ៖ អាណាព្យាបាលសិស្ស រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះយុទ្ធសាស្រ្តរបស់ ក្រសួងអប់រំយុវជន និងកីឡា ក្នុងការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច ការរំលោភបំពាន និងការគំរាមកំហែងតាមអ៊ីនធឺណិត។ គេយល់ថា ការផ្តល់ព័ត៌មានផ្នែកបច្ចេកវិទ្យាទៅដល់សិស្សឱ្យបានយល់ដឹងអំពីសុវត្ថិភាពតាមអនឡាញមានសារៈសំខាន់ ចូលរួមកាត់បន្ថយ អត្រាហានិភ័យគ្រោះថ្នាក់ឱ្យបាននៅកម្រិតទាប។ អ្នកស្រី​ វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/31-1-25vattey.mp3-Completed.mp3 កាលពីពេលថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូនីសេហ្វកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច ការរំលោភបំពាន និងការគំរាមកំហែងតាមអ៊ីនធឺណិត ស្របពេល អំពើរុកកួនតាមអ៊ីនធឺណឺតបានធ្វើឱ្យកុមារ និងយុវជនមួយចំនួនបោះបង់ការសិក្សា ព្យាយាមធ្វើអត្តឃាត និងចាកចេញពីផ្ទះចូលរួមសង្គមងងឹត ពេស្យាចារ និងប្រព្រឹត្តិបទល្មើសផ្សេងៗ។ លោក ទូច កែវលក្ខតា អាណាព្យាបាលសិស្សនៅរាជធានីភ្នំពេញបានប្រាប់វិទ្យុស្រ្តីថា លោកគាំទ្រចំពោះក្នុងការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ដើម្បីបើកឱកាសឱ្យសិស្សានុសិស្ស…

  • តើពលរដ្ឋខ្មែរជិត ២ពាន់នាក់ ដែលរស់នៅសហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនមកកម្ពុជាវិញពិតឬទេ? – WMC

    ជនជាតិខ្មែរជិត ២ពាន់នាក់ ស្ថិតក្នុងបញ្ជីបណ្ដេញចេញពីសហអាមេរិក ដោយសារតែពួកគេជាជនអន្តោប្រវេសន៍រស់នៅមិនស្របច្បាប់។ មន្ត្រីរដ្ឋាភិបាល ទទួលស្គាល់ថាចំនួនជនអន្តោប្រវេសន៍ទាំងនោះ ពិតជារស់នៅមិនស្របច្បាប់របស់អាមេរិក ហើយប្រសិនជាបញ្ជូនត្រឡប់មកវិញ កម្ពុជានឹងផ្ដល់ដីសម្បទានសង្គមកិច្ច ក្នុងករណីមិនមានដី និងលំនៅឋាន។ លោក គីម ចាន់ចាវ រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/01/Chanchav-31-1-25-khmer-us.mp3   យោងតាមឯកសារពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថាមានជនអន្តោប្រវេសន៍ចំនួន ១, ៤៤៥, ៥៤៩នាក់ នឹងត្រូវបណ្ដេញចេញពីអាមេរិក ក្នុងនោះមានជនជាតិខ្មែរចំនួន ១ ៧៤៧នាក់។ ក្រៅពីកម្ពុជា ស្ថិតក្នុងបញ្ជីបណ្ដេញចេញពីសហអាមេរិក ក្នុងនោះក៏មានប្រទេសជិតខាងកម្ពុជាផងដែរ រួមមាន៖ ថៃមាន ៦១៩នាក់ ឡាវមាន ៤…

  • មន្រ្តីខេត្តព្រះវិហារស្នើពលរដ្ឋបង្ហាញឯកសារឈានទៅកំណត់ព្រំដីបញ្ចប់ជម្លោះជាមួយក្រុមឧញ៉ា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះជួបប្រជាពលរដ្ឋដែលបាន ប៉ះទង្គិចគ្នាដោយហិង្សាជាមួយបក្ខពួករបស់ឧញ៉ាម្នាក់កាលពីពេលកន្លងទៅថ្មីៗនេះ។ជាលទ្ធផលនៃកិច្ចសម្របសម្រួលព្រឹកមិញ ពលរដ្ឋបានសុ្រះស្រួលយល់ព្រមឱ្យភាគីរបស់ឧញ៉ាជួសជុលការខូចខាតម៉ូតូ និងតម្រូវឱ្យធ្វើការចុះវាស់វែងកំណត់ទីតាំងព្រំដីឱ្យច្បាស់លាស់ ជៀសវាងមានការឈូសឆាយបំពានចូលដីរបស់ប្រជាពលរដ្ឋបន្តទៀត។ ភ្លាប់ជាមួយករណីនេះអ្នកនាំពាក្យសាលាខេត្តព្រះវិហារអំពាវនាវដល់ពលរដ្ឋមកបង្ហាញឯកសារដើម្បីឈានទៅកំណត់កម្មសិទ្ធិច្បាស់លាស់ ជៀសវាងកើតជម្លោះជាមួយខាងក្រុមឧញ៉ា។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-sokha-31-01-25.mp3 សំណើរបស់ប្រជាពលរដ្ឋតម្រូវឱ្យភាគីក្រុមរបស់ឧញ៉ាសងសំណងនៃការខូចខាតម៉ូតូមួយគ្រឿង ត្រូវបានក្រុមការងារមន្រ្តីខេត្តព្រះ វិហារយល់ព្រម ក៏ប៉ុន្តែអ្នករងរបួសក្នុងការប៉ះទង្គិចគ្នាពុំត្រូវបានលើកមកនិយាយនោះទេកាលពីព្រឹកមិញ ក្នុងកិច្ចសម្របសម្រួលរបស់មន្រ្តីក្នុងជំនួបជាមួយពលរដ្ឋ។ ចំណែកបញ្ហារសើបដែលតែងកើតមានជម្លោះជារឿយៗរវាងពលរដ្ឋ និងក្រុមបក្ខពួករបស់ឧញ៉ាគឺដែនព្រំដីកម្មសិទ្ធិ ក៏ត្រូវបានចុះពិនិត្យកំណត់ឱ្យបានច្បាស់លាស់ផងដែរនៅល្ងាចថ្ងៃដដែរនេះ។នេះបើតាមការបញ្ជាក់របស់ពលរដ្ឋដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីព្រឹកមិញ។ សូមរំលឹកជូនបន្តិចថា កាលពីថ្ងៃទី២៨ ខែមករា​ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នាមួយបានកើតឡើងរវាងក្រុមប្រជាពលរដ្ឋភូមិដងផ្លិត និងភូមិណារ៉ុង ស្ថិតក្នុងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ជាមួយក្រុមបក្ខពួករបស់ឧញ៉ាម្នាកដោយផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមក។ ក្នុងហេតុការណ៍ពលរដ្ឋរាយការណ៍ថា ខាងក្រុមរបស់ឧញ៉ាបានបើកត្រាក់ទ័រសម្រុកមកបុកសម្លាប់ពលរដ្ឋទាំងកំរោល តែពុំបានបង្កគ្រឿងថ្នាក់ដល់អាយុជីវិតនោះទេ។ ប៉ុន្តែមានពលរដ្ឋត្រូវរងរបួលមុតផ្លែដាវចំភ្លៅខាងស្តាំដែលក្រុមបក្ខពួករបស់ឧញ៉ាដេញកាប់ពលរដ្ឋ។ ក្នុងវីដេអូនៃហេតុការណ៍នោះ គេឃើញប្រជាពលរដ្ឋក៏ទាញដំបងនិងរើសដុំដីគប់លើក្រុមរបស់ឧញ៉ាដែលបើកត្រាក់ទ័រនោះដែរ។ សកម្មភាពប៉ះទង្គិចគ្នារវាងពលរដ្ឋនិងក្រុមបក្ខពួកឧញ៉ា។រូបភាពពីពលរដ្ឋ។…

  • សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ករណីចាប់នារីៗញាត់ចូលវ៉ាលីជំរិតទារប្រាក់ – WMC

    សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ករណីចាប់នារីៗញាត់ចូលវ៉ាលីជំរិតទារប្រាក់

  • តំណាងអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត ស្នើរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើការអនុវត្តច្បាប់ការងារ និងប្រកាស ១៩៤ – WMC

      ភ្នំពេញ៖តំណាងអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត ចង់ឃើញ រដ្ឋាភិបាលបច្ចុប្បន្ន យកចិត្តទុកដាក់បន្ថែមពង្រឹងលើការអនុវត្តច្បាប់ការងារ និងប្រកាសលេខ១៩៤ ដើម្បីជួយដល់ជីវភាពអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្តបានល្អប្រសើរ និងទទួលបានលក្ខខណ្ឌការងារល្អប្រសើរ និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ អ្នកស្រី វ៉ាយ វត្តី  ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/29-1-25vattey.mp3Completed.mp3 នៅក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ អ្នកស្រី សេន ចន្ធូ តំណាង      អង្គការបណ្តាញការងារស្រ្តីរួបរួមគ្នា ប្រាប់ឱ្យដឹងថា កន្លងមកអ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត បានបាត់បង់អត្ថប្រយោជន៍ជាច្រើនដែលមានចែងនៅក្នុងច្បាប់ ជាពិសេស ច្បាប់ការងារ និងប្រកាស១៩៤ រួមទាំងប្រឈមនឹងបញ្ហាផ្សេងៗ។ ដូច្នេះហើយ អ្នកស្រី ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងប្រកាស ១៩៤ ដើម្បីធានានូវលក្ខខណ្ឌការងារល្អប្រសើរ សម្រាប់អ្នកធ្វើការនៅគ្រឹះស្ថានសេវាកម្សាន្ត និងរួមបញ្ចូលទាំង អត្ថប្រយោជន៍ពី ប.ស.ស…

  • ក្រុមជនជាតិដើមភាគតិចកួយខេត្តព្រះវិហារស្នើឱ្យក្រុមហ៊ុនបញ្ឈប់ការបំពានដីធ្លីរបស់សហគមន៍

    ភ្នំពេញ៖ បន្ទាប់ពីផ្ទុះហេតុការណ៍ប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយព្រះវិហារនិងបក្ខពួកក្រុមហ៊ុនរបស់ឧញ៉ាម្នាក់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ រួមមក គឺនៅថ្ងៃទី២៩ ខែមករានេះ ក្រុមប្រជាពលរដ្ឋបានស្នើសុំមន្ត្រីខេត្តព្រះវិហារ អន្តរាគមន៍ទៅភាគីក្រុមហ៊ុនឱ្យដកខ្លួនចេញពីសកម្មភាពឈូសឆាយទន្ទ្រានដីព្រៃសហគមន៍ និងដីកសិកម្មរបស់ពលរដ្ឋ។ យ៉ាងណាអ្នកនាំពាក្យសាលាខេត្តព្រះវិហារបញ្ជាក់ថា មន្រ្តីខេត្តបាននឹងកំពុងអន្តរាគមន៍ពិនិត្យរឿងនេះ ករណីក្រុមហ៊ុនធ្វើសកម្មភាពបំពានលើកិច្ចសន្យានោះមន្រ្តីខេត្តនឹងអនុវត្តតាមផ្លូវច្បាប់។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-sokha-29-01-25.mp3 នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលសាលាខេត្តព្រះវិហារបានដឹកនាំក្រុមមន្រ្តីរបស់ខ្លួនចុះជួបប្រជាពលរដ្ឋភូមិដងផ្លិត និងភូមិណារ៉ុង ស្ថិតក្នុងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីបើកកិច្ចសម្របសម្រួលមួយ បន្ទាប់ពីក្រុមប្រជាពលរដ្ឋ និងបក្ខពួកក្រុមហ៊ុនរបស់ឧញ៉ាម្នាក់ បានប៉ះទង្គិចគ្នាដោយហិង្សារហូតបណ្តាលឱ្យពលរដ្ឋម្នាក់រងរបួស។ ក្នុងជំនួបនោះ ក្រុមប្រជាពលរដ្ឋបានដាក់សំណើសុំទៅកាន់មន្រ្តីខេត្តនិងមន្រ្តីស្រុក ចំនួនពីរចំណុច គឺស្នើឱ្យអាជ្ញាធរពិនិត្យនិងបញ្ជាឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពឈូសឆាយក្នុងតំបន់ដីចម្ការ និងដីព្រៃជំនឿរបស់ជនជាតិដើមភាគតិចកួយ ដែលធ្លាប់អាស្រ័យផងជាយូរឆ្នាំមកហើយនោះ។ មួយទៀត ពលរដ្ឋក៏ស្នើឱ្យមានវិធានការផ្លូវច្បាប់លើបក្ខពួកក្រុមហ៊ុនរបស់ឧញ៉ាម្នាក់ដែលពលរដ្ឋស្គាល់ថាជាអភិបាលរងខេត្តព្រះវិហារឈ្មោះ អ៊ុក គឹមសាន…

  • បទសម្ភាស៖ ប្រធានសមាគមគ្រូបង្រៀន សោកស្ដាយដែលក្រសួងអប់រំផ្អាកការប្រឡងសិស្សពូកែទូទាំងប្រទេស – WMC

    បទសម្ភាស៖ ប្រធានសមាគមគ្រូបង្រៀន សោកស្ដាយដែលក្រសួងអប់រំផ្អាកការប្រឡងសិស្សពូកែទូទាំងប្រទេស

  • គុណភាពខ្យល់ប្រែជាសភាពធម្មតា តែត្រូវតាមដានជាបន្ត – WMC

    គុណភាពខ្យល់ប្រែជាសភាពធម្មតា តែត្រូវតាមដានជាបន្ត

  • សុខភាពកុមារីនិងស្រ្តីក្នុងពន្ធនាគារគួរត្រូវបានក្រុមគ្រួសារយកចិត្តទុកដាក់បន្ថែម

    តាមរយៈគំនិតផ្តួចផ្តើមរបស់អង្គការលីកាដូទាក់ទិននឹងការផ្តល់សំឡីអនាម័យទៅកាន់កុមារីនិងស្រ្តីនៅតាមពន្ធនាគារប្រមាណ ១៩ទីតាំងសម្រាប់ឆ្នាំ២០២៥ បានបិទបញ្ចប់ជាទីមោទកក្រោយមានសប្បុរសជនចូលរួមជាហូរហែ។ យ៉ាងណា បញ្ហាកង្វះសំឡីអនាម័យនេះបានបង្ហាញពីតម្រូវការចាំបាច់របស់ស្រ្តីជាប់ឃុំ ដែលត្រូវការប្រើប្រាស់ជារៀងរាល់ខែ។ ទាំងអង្គការសង្គមស៊ីវិល និងមន្រ្តីពន្ធនាគារមើលឃើញថា ទោះមានអង្គការមិនមែនរដ្ឋាភិបាល សប្បុរសជន និងរបបរដ្ឋផ្តល់ឱ្យកុមារីនិងស្រ្តីថែទាំអនាម័យសុខភាពខ្លួនប្រាណបានខ្ជាប់ខ្ជាន់យ៉ាងណាក្តី ក៏ប៉ុន្តែក្រុមគ្រួសារគឺជាបុគ្គលដ៏សំខាន់ដែលត្រូវចូលរួមនៅក្នុងកាតព្វកិច្ចនេះ។ (កញ្ញា កែវ សុជាតា​ រាយការណ៍) https://wmc.org.kh/wp-content/uploads/2025/01/270525-cheata-padforwomen.mp3   លោក អំ សំអាត នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូ បានប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ថា គម្រោង«កុមារតាមម្តាយក្នុងពន្ធនាគារ» ដែលធ្វើឡើងក្នុងគោលបំណងប្រមែប្រមូលសំឡីអនាម័យឱ្យទៅកុមារីនិងស្រ្តីជាប់ឃុំក្នុងពន្ធនាគារប្រើប្រាស់ដោយឥតគិតថ្លៃ បានឈានដល់សម្រេចបានជាផ្លែផ្កា ដែលក្នុងនោះស្ត្រី និងក្មេងស្រីជាអនីតិជនសរុបជាង ២៨០០នាក់ នឹងទទួលបានការផ្គត់ផ្គង់សំឡីអនាម័យប្រើប្រាស់ជាប់លាប់ពេញមួយឆ្នាំ២០២៥។ មូលហេតុចម្បងដែលធ្វើឱ្យអង្គការលីកាដូផ្តួចផ្តើមគំនិតនេះឡើង គឺដោយសារតែសង្កេតឃើញថា ស្រ្តី និងក្មេងស្រីក្នុងពន្ធនាគារកំពុងខ្វះខាតសំឡីអនាម័យដើម្បីប្រើប្រាស់ប្រចាំខែ ដែលធ្វើឱ្យការថែទាំសុខភាពនៅពេលមករដូវហាក់នៅមានចន្លោះប្រហោង។ ក្នុងន័យនេះ លោកពន្យល់ថា ក្រុមគ្រួសារជនជាប់ឃុំមួយចំនួនបានមើលរំលងនិងមិនសូវអើបពើពីសុខភាព…

Back to top button