ព័ត៌មាន

  • អង្គការចំនួន៣ ខកចិត្តខណៈសាជីវកម្ម Oikocredit មិនបង្ហាញកិច្ចសម្របសម្រួលលើកូនបំណុលដែលរងបញ្ហាបំពានសិទ្ធិមនុស្ស – WMC

    ភ្នំពេញ៖ អង្គការចំនួន ៣ ស្ថាប័នដែលធ្វើការងារលើកស្ទួយសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ ដោយសម្តែងការខកចិត្តលើសាជីវកម្ម Oikocredit ដែលមិនបានបង្ហាញកិច្ចដំណើរការដោះស្រាយជាក់លាក់ជូនកូនបំណុលនៅកម្ពុជា ខណៈពួកគេទទួលរងការរំលោភបំពានសិទ្ធិមនុស្សព្រោះកម្ចីរបស់ធនាគារមួយចំនួននៅកម្ពុជា។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-sokha-28-01-2025.mp3 សម្ព័ន្ធខ្មែរជំរឿននិងការពាសិទ្ធិមនុស្ស លីកាដូ (LICADHO)  អង្គការសមធម៌កម្ពុជា (EC) និងអង្គការ FIAN អាឡឺម៉ង់ (FIAN Germany) អង្គការទាំងបីនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបង្ហាញការខកចិត្ត ដ្បិតដំណើរការសម្រុះសម្រួល ស្តីពីការរំលោភបំពានសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មិនបានឈានដល់ការព្រមព្រៀងណាមួយរវាងភាគីសមីអង្គការ និងភាគីក្រុមហ៊ុនសាជីវកម្ម Oikocredit។ សេចក្តីថ្លែងការណ៍បានរំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២២ អង្គការទាំងបីបានដាក់ពាក្យបណ្តឹងទៅស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិរបស់ប្រទេសហូឡង់ ពាក់ព័ន្ធសាជីវកម្ម…

  • ខេត្តចំនួន១១ ប្រឈមការខ្វះខាតទឹកធ្វើស្រូវប្រាំង តែបច្ចុប្បន្នស្រូវមិនទាន់មានការខូតខាតនៅឡើយ – WMC

    ខេត្តចំនួន១១ ប្រឈមការខ្វះខាតទឹកធ្វើស្រូវប្រាំង តែបច្ចុប្បន្នស្រូវមិនទាន់មានការខូតខាតនៅឡើយ

  • ពលរដ្ឋជាង២០០នាក់បន្តប្រមូលផ្តុំគ្នាស្នើមន្រ្តីក្រុងសៀមរាបដោះស្រាយបញ្ហាទឹកនៅឃ្លាំងទឹកទំនប់៧៨

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរស់នៅសង្កាត់សៀមរាប ស្វាយដង្គំ និងសង្កាត់សំបួរប្រមាណ ២០០ នាក់ បានលើកគ្នាមកដល់មុខសាលាក្រុងសៀមរាបជាថ្មីម្តងទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ឱ្យមន្រ្តីក្រុងដោះស្រាយបញ្ហាកង្វះខាតទឹកធ្វើស្រែ។ ហើយការខ្វះខាតទឹកប្រើប្រាស់បង្កបង្កើនផលនេះ ធ្វើឱ្យកសិករត្រូវឈ្លោះប្រកែកគ្នារឿងដណ្តើមទឹកប្រើប្រាស់ថែមទៀតផងកាលពីឆ្នាំទៅ។ ទិដ្ឋភាពពលរដ្ឋប្រមូលផ្តុំគ្នាមកសាលាក្រុងសៀមរាប ដើម្បីសំណូរដោះស្រាយបញ្ហាទឹកប្រើប្រាស់នៅអាងទំនប់៧៨។រូបភាពពីពលរដ្ឋ។ ប្រជាពលរដ្ឋបញ្ជាក់ថា ការប្រឈមមុខនឹងកង្វះខាតទឹកប្រើប្រាស់នេះ គឺបន្ទាប់ពីក្រុមហ៊ុនឯកជនមួយដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីជីកអាចក៍ដីលក់បានហ៊ុមព័ន្ធប្រព័ន្ធត្រពាំងប្រឡាយឃ្លាំងទឹកទំនប់ ៧៨ មិនអាចមានលំហូរទឹកដូចមុន។ និងរឿងមួយទៀត គឺឆ្មាំទទួលខុសត្រូវបិទបើកទ្វារទឹកនៅអាងទំនប់ ៧៨នោះ មិនបានអនុវត្តតាមកាតព្វកិច្ចបណ្តាលការបង្ហូរទឹកមានភាពរអាក់រអួលធ្វើឱ្យដីស្រែពលរដ្ឋគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់។ ទិដ្ឋភាពអាងទំនប់៧៨ ដែលក្រុមហ៊ុនបានហ៊ុមព័ទ្ធមិនឱ្យពលរដ្ឋអាចចូលបានដូចមុន។រូបភាពពីពលរដ្ឋ។ លោក គ្រុំ វេត ពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាបនិយាយថា អាងទំនប់៧៨នេះ ជាប្រភពទឹកមួយដែលប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់អាស្រ័យផលជាយូរណាស់មកហើយ មិនដែលមានបញ្ហាខ្វះខាតប្រើនោះទេ។ តែចាប់តាំងពីឆ្នាំ២០២២មក ដោយមានការវិនិយោគឱ្យទៅក្រុមហ៊ុនមួយមានសិទ្ធិជីកយកអាចក៍ដីលក់ ក៏ធ្វើឱ្យប្រភពទឹកត្រូវបានកាត់ផ្តាច់ ហើយប្រជាពលរដ្ឋត្រូវពឹងប្រភពទឹកនៅតំបន់ផ្សេងដែលនាំឱ្យខ្វះខាតទឹកប្រើប្រាស់ជាមួយកសិករនៅសង្កាត់ដទៃ។ចំពោះមុខបញ្ហានេះ ប្រជាពលរដ្ឋចង់ស្នើឱ្យអាជ្ញាធរក្រុងខេត្ត…

  • រាជរដ្ឋាភិបាលបង្ហាញវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធនានាក្រោយបក្សកាន់អំណាចបិទសន្និបាត

    ភ្នំពេញ៖ ក្រោយបិទសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤៥ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា កន្លងទៅនេះ គេសង្កេតឃើញរាជរដ្ឋាភិបាល តាមរយៈបណ្តាញសង្គមរបស់ខ្លួន បានបង្ហោះនូវសមិទ្ធផលហេដ្ឋារចនាសម័្ពន្ធធំៗដែលបាននិងកំពុងសាងសង់។ តាមរយៈលទ្ធផលនៃសន្និបាទបក្សប្រជាជនកម្ពុជាកាន់ ក៏បង្ហាញនូវមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយក្នុងឆ្នាំ២០២៤ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៦% ដែលបញ្ជាក់ថា ជីវភាពប្រជាជនមានភាពល្អប្រសើរ។ សមិទ្ធផលរបស់រដ្ឋាភិបាលបង្ហាញលើបណ្តាញសង្គម។រូបភាពពីតេលេក្រាមសម្តេច ហ៊ុន ម៉ាណែត។ សមិទ្ធផលជាសំណងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួនត្រូវបានប្រមុខរដ្ឋាភិបាលបង្ហោះចែករំលែកលើបណ្តាញសង្គមតេឡេក្រាមនិងហ្វេសប៊ុក ស្របពេលនិងក្រោយពេលគណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរបស់បក្សកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែមករាកន្លងទៅថ្មីៗនេះ។ សមិទ្ធផលធំៗក្នុងនោះមានគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយបច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨% ដែលទំនប់នេះជាហិរញ្ញប្បទានពីចិន។ បើតាមរដ្ឋាភិបាលទំនប់ដងកាំបិតនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ ក្នុងស្រុកចំនួន ៦ នៅខេត្តកំពង់ធំ សរុប២៥.០០០គ្រួសារ អាចស្រោចស្រពផ្ទៃដីដំណាំជាង ១៣ម៉ឺនហិកតា និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានគ្រប់គ្រាន់។ ក្នុងខេត្តកំពង់ធំដដែរ ក៏មានគម្រោងស្តារស្ទឹងស្លាប់ផងដែរ…

  • អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធយល់ថា យន្តការថ្មីសម្រាប់បុគ្គលស្វ័យនិយោជន៍ចុះប.ស.សមានភាពស្មុគស្មាញ

    ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ តទៅ បុគ្គលស្វ័យនិយោជន៍ដែលចង់ចុះបញ្ជីជាសមាជិក ប.ស.ស. ត្រូវភ្ជាប់មកបន្ថែមនូវវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះជាយន្តការថ្មីរបស់រាជរដ្ឋាភិបាលក្នុងការកំណត់អត្តសញ្ញាណអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធថា យន្តការថ្មីនេះបង្កភាពស្មុគស្មាញ និងខាតពេលវេលាច្រើន។ អ្នកស្រី វ៉ាយ វត្តីជូន សេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/24-1-25.mp3-Vattey-Completed.mp3   លោក កូប យូសុះ មានមុខរបរលក់ប្រហិតចៀនបានប្រាប់វិទ្យុស្រ្តីថា លោកមានបំណងចង់ចុះបញ្ជីជាសមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ តែបច្ចុប្បន្ននេះ ខាងប.ស.ស តម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតម្រូវឱ្យទៅចុះឈ្មោះនៅការិយាល័យច្រកចេញចូលតែមួយ  ត្រូវចំណាយពេលវេលាច្រើន​ និងមានភាពស្មុគស្មាញច្រើន បើប្រៀបធៀបកាលពីលើកមុន លោកថា គ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចចុះបញ្ជីជាសមាជិក ប.ស.សបានហើយ។ លោក កូប យូសុះ ៖«…

  • កសិករទន្ទឹងចង់ឃើញកម្ពុជាមានសមត្ថភាពផលិតជីកសិកម្មក្នុងស្រុក

    ភ្នំពេញ៖ ស្របពេលដែលរដ្ឋាភិបាលជំរុញឱ្យក្រសួងចំនួនពីរប្រឹងប្រែងរៀបចំគោលនយោបាយគាំទ្រឱ្យកម្ពុជាមានសមត្ថភាពផលិតជីកសិកម្មក្នុងស្រុក កសិករមួយចំនួនក៏បង្ហាញការសាទរ ដោយចង់ឃើញកម្ពុជាអាចធ្វើជីបានដោយខ្លួនឯងមិននាំចូលជីពីបរទេស។ សង្គមស៊ីវិលដែលធ្វើការងារផ្នែកកសិកម្មក៏ទន្ទឹងចង់ឱ្យកម្ពុជាមានជីកសិកម្មដោយខ្លួនឯងផងដែរ ដ្បិតអាចកាត់បន្ថយថ្លៃដើមផលិតនិងមិនធ្វើឱ្យខូចបរិស្ថាន។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-sokha-24-01-25-.mp3 ការប្រើប្រាស់ជីនិងថ្នាំកសិកម្ម របស់កសិករក្នុងប្រទេសកម្ពុជាពុំទាន់មានភាពច្បាស់លាស់ និងប្រាដកនិយមនៅឡើយទេ ខណៈជីថ្នាំមួយចំនួនធំដែលប្រើប្រាស់ក្នុងការងារបង្កបង្កើនផលត្រូវបានដឹងថា នាំចូលពីបរទេស។ ចំពោះមុខបញ្ហាការផលិតដើម្បីផ្គត់ផ្គង់ជីថ្នាំកសិកម្មត្រូវបានរដ្ឋាភិបាលលើកទឹកចិត្តឱ្យក្រសួងចំនួន ២ គឺក្រសួងកសិកម្ម និងក្រសួងឧស្សាហកម្មធ្វើយ៉ាងណាជំរុញឱ្យកម្ពុជាអាចមានសមត្ថភាពឈានទៅផលិតជីកសិកម្មបានដោយខ្លួនឯង កាត់បន្ថយការនាំចូលជីពីបរទេស។ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងឱ្យនាយករដ្ឋមន្រ្តីបានថ្លែងក្នុងកម្មវិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និង ទិសដៅ អនុវត្តឆ្នាំ២០២៥» កាលពីថ្ងៃ២២ ខែមករា  ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា កម្ពុជាត្រូវការជីកសិកម្មដោយផ្តោតលើអាទិភាពលើជីសរីរាង្គ។ គំនិតផ្តួចផ្តើមនេះ បើតាមលោកឧបនាយករដ្ឋមន្រ្តី គឺដើម្បីជំរុញកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើការទិញជី ហើយការប្រើប្រាស់ជីក្នុងស្រុកក៏អាចរក្សាគុណភាពដីបានល្អ។…

  • សកម្មជនទីក្រុងប៉ារីសបន្តជាប់ឃុំខណៈអ្នកជាប់ឃុំពាក់ព័ន្ធគម្រោង CLV ខ្លះត្រូវដោះលែង

    អ្នកជាប់ឃុំដែលរងបទចោទពាក់ព័ន្ធព្រឹត្តិការណ៍គម្រោង CLV ជាច្រើននាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលរងបទចោទពាក់ព័ន្ធនឹងព្រឹត្តិការណ៍គម្រោងនេះដូចគ្នា ពួកគេបន្តនៅជាប់ឃុំខ្លួន។ យ៉ាងណាអង្គការសិទ្ធិមនុស្ស បន្តស្នើឱ្យអាជ្ញាធរដោះលែងសកម្មជនទាំងនោះ ពីព្រោះគម្រោង CLV នេះ ត្រូវរដ្ឋាភិបាលសម្រេចដកខ្លួនចេញហើយ។ លោក គីម ចាន់ចាវ រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/01/Chanchav-24-1-25-clv.mp3   លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៤ ខែមករានេះថា តាមការឃ្លាំមើល គឺគិតត្រឹមថ្ងៃទី១៧ ខែមករា ខាងពន្ធនាគារបានដោះលែងអ្នកជាប់ឃុំ ដែលរងបទចោទប្រកាន់ព្រឹត្តិការណ៍គម្រោង CLV មានចំនួន ១៧នាក់។ ចំណែកនៅថ្ងៃទី២០ ខែមករានេះដដែល ពន្ធនាគារបន្តដោះលែងអ្នកជាប់ឃុំចំនួន ២០នាក់បន្ថែមទៀត។…

  • អ្នកនាំពាក្យបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាមិនទាន់ដល់កម្រិតប្រកាសអាសន្នទេ

    លោក​ ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ថា បច្ចុប្បន្នកំហាប់ភាគល្អិតនៃការបំពុលខ្យល់​នៅកម្ពុជា​បានកើនឡើងដល់កម្រិតជាង ៣០មីក្រូក្រាមក្នុងមួយម៉ែត្រគីប ក៏ប៉ុន្តែកម្រិតគុណភាពខ្យល់​នេះមិនទាន់អាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈនោះទេ។ (កញ្ញា កែវ សុជាតា រាយការណ៍) https://wmc.org.kh/wp-content/uploads/2025/01/230125-cheata-air.mp3   លោកថ្លែងបែបនេះ បន្ទាប់ពីមានសាធារណជនមួយចំនួន បង្ហោះព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុកពីបញ្ហាគុណភាពខ្យល់នៅកម្ពុជាហាក់មានសញ្ញាគួរឱ្យព្រួយបារម្ភ។ ចំពោះមុខក្តីបារម្ភរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនេះ អ្នកនាំពាក្យបំភ្លឺថា កំហាប់ភាគល្អិតនៃការបំពុលខ្យល់​នៅកម្ពុជាមិនទាន់ឈានដល់កម្រិតបន្ទាត់ក្រហមដែលត្រូវប្រកាសអាសន្ននៅឡើយទេ។ លោក​ ខ្វៃ អាទិត្យា៖«ជាមធ្យមនៅក្នុងថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២៥​ គឺយើងរកឃើញកំហាប់គុណភាពខ្យល់ហ្នឹងមានការកើនឡើង​ខុសពីធម្មតា[ឡើង]រហូតដល់ ៣៥.៧មីក្រូក្រាមក្នុងមួយម៉ែត្រគីប ប៉ុន្តែគុណភាពខ្យល់នេះកើនឡើងតែអត់ដល់កម្រិតស្តង់ដាមួយដែលយើងហៅថាបន្ទាត់ក្រហមដែលការកំណត់ស្តង់ដាសាធារណៈរបស់យើងគឺ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគីប។»។ លោក​ ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន   ជុំវិញបញ្ហាគុណភាពខ្យល់នេះ អ្នកនាំពាក្យខាងលើប្រាប់ថា បរិយាកាសបែបនេះ គឺជាកម្រិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់ខ្ពស់មួយដែលកើតឡើងនារដូវប្រាំងឆ្នាំនេះ។ បើធៀបនឹងឆ្នាំកន្លងទៅ…

  • ពលរដ្ឋក្រីក្រដាក់ញត្តិស្នើសុំដីសម្បទានសង្គមកិច្ចខណៈអាជ្ញាធរខេត្តកោះកុងសិក្សាដោះស្រាយ

    ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងសហគមន៍ ៩៥៥គ្រួសារ ដែលអះអាងថាខ្លួនជាកសិករក្រីក្របានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដើម្បីសុំកិច្ចអន្តរាគមន៍ពន្លឿនដោះស្រាយដីសម្បទានសង្គមកិច្ចឱ្យពួកគេបានបង្កបង្កើនផលទ្រទ្រង់ជីវភាពល្អប្រសើរជាងមុន។ ជុំវិញរឿងនេះ មន្រ្តីរដ្ឋបាលខេត្តកោះកុងបញ្ជាក់ ខាងខេត្តបានទទួលញត្តិរបស់ពលរដ្ឋរួចហើយ ដោយកំពុងកំណត់ពេលប្រជុំសិក្សាជាមួយមន្រ្តីពាក់ព័ន្ធរកដំណោះស្រាយជូនពលរដ្ឋ។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-sokha-23-01-25.mp3 យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៦០នាក់តំណាងឱ្យសហគមន៍មានបញ្ហាដីធ្លីចំនួន ៤ សហគមន៍ បានប្រមូលផ្តុំគ្នាលើកបដានិងដាក់ញត្តិមកកាន់សាលាខេត្តកោះកុងឱ្យជួយអន្តរាគមន៍ពន្លឿនដោះស្រាយដីសម្បទានសង្គមកិច្ចជូនកសិករក្រីក្រ និងស្នើឱ្យទម្លាក់ចោលបទចោទលើតំណាងពួកគេដែលមានរឿងក្តីជាមួយក្រុមហ៊ុននានាពេលកន្លងមក។ សកម្មភាពដាក់ញត្តិរបស់ប្រជាសហគមន៍នៅមុខសាលាខេត្តកោះកុង។រូបភាពពីហ្វេសប៊ុកCCFC។ លោក ហាន់ ទៀត តំណាងពលរដ្ឋសហគមន៍៩៥៥គ្រួសារ ប្រាប់ថា សហគមន៍របស់លោកមានសរុបជាង១០ភូមិ ដោយមានគ្រួសារក្រីក្រប្រមាណជិតមួយពាន់គ្រួសារ។ លោកថា ពលរដ្ឋក្រីក្រក្នុងសហគមន៍ពុំសូវមានដីកសិកម្មជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ដោយភាគច្រើនជាអ្នកស៊ីឈ្នួលធ្វើស្រែចម្ការឱ្យគេតែប៉ុណ្ណោះ។ លោកថា ការស្នើសុំនេះក្នុងគោលបំណងឱ្យអាជ្ញាធរផ្តល់ផ្ទៃដីសម្រាប់សង់ផ្ទះរស់នៅ និងអាស្រ័យផលកសិកម្ម ជំរុញលទ្ធភាពដល់កសិករអាចបង្កបង្កើនផលចិញ្ចឹមជីវិត និងអាចផ្តត់ផ្គង់ការសិក្សារបស់កូនៗ។ លោក ហាន់…

  • ២១ឆ្នាំ សហជីព និងអង្គការសិទ្ធិមនុស្ស បន្តទាមទារឱ្យសមត្ថកិច្ចស្វែងរកឃាតករសម្លាប់លោក ជា វិជ្ជា

    សកម្មជននយោបាយ សហជីព កម្មករ និងអង្គការសិទ្ធិមនុស្ស ប្ដេជ្ញាបន្តទាមទារឱ្យសមត្ថកិច្ចស្វែងរកឃាតករពិត ដែលបាញ់សម្លាប់លោក ជា វិជ្ជា ​អតីតប្រធាន​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលពួកគេប្រមូលផ្ដុំគ្នាគោរពវិញ្ញាណក្ខន្ធខួប ២១ឆ្នាំ នៃការបាញ់សម្លាប់អតីតសហជីពរូបនេះ។ យ៉ាងណាគណបក្សកាន់អំណាច នៅតែបញ្ជាក់ថា សមត្ថកិច្ចមិនទាន់បិទសំណុំរឿងនេះឡើយ ដោយបន្តស្រាវជ្រាវ និងស៊ើបអង្កេត។ លោក គីម ចាន់ចាវ រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/01/Chanchav-23-1-25.mp3   លោក ជា វិជ្ជា ជាសហជីពមួយរូបដែលសកម្មធ្វើការតវ៉ាជូនកម្មករ លោកត្រូវគេបាញ់សម្លាប់​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់កាសែត​មួយ​កន្លែង​​ម្ដុំរបង​វត្តលង្កា។ អស់រយៈពេលជាងពីរទសវត្សរ៍ហើយ ឃាតកពិត​ប្រាកដ​​ដែលបាញ់សម្លាប់មេសហជីពរូបនេះ មិនទាន់ចាប់បានដើម្បីផ្ដន្ទទោសនៅឡើយ។ តាមអង្គការលីកាដូ ក្រោយខ្មាន់កាំភ្លើងបាញ់សម្លាប់លោក ជា វិជ្ជា មានមនុស្សពីរនាក់​…

Back to top button