ព័ត៌មាន
-
កង្វះភាពក្លាហាន ជាឧបសគ្គក្នុងការដោះស្រាយ បញ្ហាសុខភាពបន្តពូជ – WMC
ក្នុងពេលបច្ចុប្បន្នការជជែកពីបញ្ហាសុខភាពបន្តពូជត្រូវបានចាត់ទុកជាបញ្ហាសាមញ្ញដែលស្ត្រី និងបុរសបានជួបប្រទះ មិនថាតែការមករដូវរបស់ស្រ្តី ការបន្តពូជ ជំងឺកាមរោគ ឬសុខភាពផ្លូវភេទ។ បើទោះជាបែបនេះក្តី ក៏ស្រ្តីមួយចំនួនហាក់នៅមានភាពខ្មាសអៀន និងមិនទាន់មានភាពក្លាហាន ក្នុងការជជែកពីបញ្ហានានាពាក់ព័ន្ធជាមួយនឹងសុខភាពបន្តពូជជាមួយគ្រួសារ ឬគ្រូពេទ្យ។ សិទ្ធិសុខភាពបន្តពូជ គឺជាសិទ្ធិមួយក្នុងចំណោមសិទ្ធដទៃរបស់មនុស្ស។ សិទ្ធិសុខភាពបន្តពូជ សំដៅលើសិទ្ធិនានារបស់បុរស និងស្ត្រី ក្នុងការសម្រេចចិត្តលើការបន្តពូជ ដែលស្របតាមច្បាប់ ទទួលបានសិទ្ធិក្នុងការថែទាំសុខភាព សិទ្ធក្នុងការពិភាក្សា ស្វែងរកការព្រឹក្សាយោបល់ និងទទួលបានការព្យាបាលពីគ្រូពេទ្យ ពាក់ព័ន្ធនឹងសុខភាពបន្តពូជប្រកបដោយសុវត្ថិភាព។ សិស្សានុសិស្ស និងស្រ្តីមួយចំនួនក្នុងរាជធានីភ្នំពេញបានបង្ហាញពីការយល់ឃើញរបស់ពួកគេរៀងៗខ្លួនពាក់ព័ន្ធនឹងភាពអៀនខ្មាសក្នុងការជជែក និងស្វែងរកការព្យាបាលពាក់ព័ន្ធនឹងសុខភាពបន្តពូជ។ កញ្ញា ជិត ស៊ីនួន កំពុងសិក្សាជំនាញអក្សរសាស្រ្តខ្មែរ ឆ្នាំទី២ យល់ឃើញថា ស្ត្រីភាគច្រើនសុទ្ធតែធ្លាប់ជួបបញ្ហាទាក់ទងនឹងសុខភាពបន្តពូជ។ កញ្ញាលើកទឹកចិត្តឱ្យស្ត្រីដែលធ្លាប់តែមានភាពខ្មាសអៀនឱ្យរៀនបើកចំហរនូវបញ្ហាដែលខ្លួនជួបប្រទះដោយពិភាក្សាជាមួយគ្រួសារ ឬគ្រូពេទ្យ។ កញ្ញា ស៊ីនួន និយាយថា៖ «បើគាត់មានបញ្ហាអ៊ីចឹងហើយគាត់អត់សូវមានភាពក្លាហាន…
-
ជនជាតិដើមភាគតិចបន្តពិធីសែនព្រេនអ្នកតាបញ្ចៀសក្រុមហ៊ុនកុំឱ្យសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ – WMC
ជនជាតិដើមភាគតិចបន្តពិធីសែនព្រេនអ្នកតាបញ្ចៀសក្រុមហ៊ុនកុំឱ្យសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣
-
បទដ្ឋានវប្បធម៌ក្នុងសង្គមផ្ដល់ផលប៉ះពាល់ដល់ការបញ្ជ្រាបសិទ្ធិសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ – WMC
March 11, 2024 – Sasarsdam Health Center, Siem Reap, Cambodia. Ms. Py Hoy (36 years old) is receiving breastfeeding and nutrition counseling service during an anternatal care check up with Ms. Chev Hany (21 Nov 1989), a…
-
ស្ដ្រីមកពីគណបក្សនយោបាយនានា ជំរុញឱ្យស្ដ្រីវ័យក្មេងផ្សេងទៀត ក្លាហានចូលប្រឡូកនយោបាយ
សកម្មជនគណបក្សនយោបាយនានាដែលជាស្ដ្រី បង្ហាញឆន្ទៈតស៊ូធ្វើនយោបាយរបស់ពួកគេ ដើម្បីមានសិទ្ធិអំណាចក្នុងការសម្រេចក្នុងបក្ស ជាពិសេសមានសំឡេងក្នុងការធ្វើគោលនយោបាយថ្នាក់ជាតិ រហូតថ្នាក់ក្រោមជាតិ។ ពួកគេជំរុញឱ្យស្ដ្រីវ័យក្មេងផ្សេងទៀតដែលស្រលាញ់ និងមានក្ដីស្រម៉ៃចង់ធ្វើជាអ្នកនយោបាយ ក្លាហានក្នុងការប្រឡូកវិស័យនេះ។ លោក គីម ចាន់ចាវ រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/Chanchav-21-1-25-famale-politician.mp3 «ខ្ញុំស្រលាញ់ចង់ដើរប្រឡូកនយោបាយ ហើយពេលដែលខ្ញុំធ្វើសកម្មភាពតែងតែមានផលប៉ះពាល់ទីមួយខាងអាជ្ញាធរ គេឃើញខ្ញុំលើកស្លាកគណបក្សនៅឃុំទួលពេជ្រ គេនាំគ្នាបើកឡានបើកម៉ូតូមក ដើម្បីធ្វើឱ្យយើងមានការភ័យខ្លាច ប៉ុន្តែចិត្តខ្ញុំអត់ខ្លាចទេ ខ្ញុំនៅតែតស៊ូ ស្រលាញ់ និងចូលរួមជានិច្ច»។ នេះជាប្រសាសន៍ អ្នកស្រី សួង សុខា សកម្មជនគណបក្សកម្លាំងជាតិ មកពីខេត្តកណ្ដាល។ អ្នកស្រីបានផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្ដ្រី ក្នុងអំឡុងពេលចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការបង្កើនចំនួនស្រ្តីជាអ្នកដឹកនាំក្នុងវិស័យនយោបាយនិងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស»។ អ្នកស្រី សុខា ចូលរួមប្រឡូកក្នុងឆាកនយោបាយតាំងពីគណបក្សសង្គ្រោះជាតិ ក្រោយមកចូលគណបក្សភ្លើងទៀន រហូតមកដល់បច្ចុប្បន្ននេះរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ។ ជីវិតនយោបាយក្នុងបក្សប្រឆាំង…
-
នៅពីក្រោយអត្រាធ្លាក់ចុះការបំបៅដោះកូនដោយទឹកដោះម្តាយ
ភ្នំពេញ៖ ទោះបីដឹងថា ការបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់ ធ្វើឱ្យកុមារមានសុខភាពល្អ ជួយការពារប្រឆាំងនឹងជំងឺផ្សេងៗ និងជួយដល់ការលូតលាស់ខួរក្បាលរបស់កុមារបានល្អ តែអត្រានៃការបំបៅដោះកូនដោយទឹកដោះម្តាយបានបន្តធ្លាក់ចុះត្រឹម៥១ភាគរយនៅឆ្នាំ២០២១ និងមានកុមារ ចំនួន៣៧ភាគរយ ប៉ុណ្ណោះ ដែលបានបំបៅដោយទឹកដោះម្តាយ។ តើមានអ្វីនៅពីក្រោយអត្រានៃការធ្លាក់ចុះការបំបៅដោះកូនដោយទឹកដោះម្តាយនេះ? អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/21-1-25vtey.mp3Completed.mp3 លោកវេជ្ជបណ្ឌិត ហេង សុខន ប្រធានមន្ទីរពេទ្យខេត្តក្រចេះ បានប្រាប់វិទ្យុស្រ្តីថា តាមរយៈការអនុវត្តកន្លងមកនេះនៅក្នុងមន្ទីរពេទ្យខេត្តក្រចេះ លោកបានសង្កេតឃើញថា ឧបសគ្គប្រឈមរារាំង ម្តាយមិនអាចបំបៅកូនដោយទឹកដោះម្តាយ រួមមានកត្តាធនធានមនុស្ស គ្រូពេទ្យ និងកត្តា អ្នកជំងឺ(ម្តាយទារក) រួមទាំងបន្ទប់បំបៅកូន និងសម្ភារៈផ្សេងៗជាដើម។ លោកវេជ្ជបណ្ឌិត ហេង សុខន៖ «នៅក្នុងអ្វីមួយមិនបានអ្វីល្អ១០០ភាគរយនោះទេ អ៊ីចឹងជាឧបសគ្គ បុគ្គលិកយើងកាលមិនទាន់អនុវត្តន៍មួយចំនួនមិនទាន់មានឆន្ទៈក្នុងការកែលម្អទាល់តែយើងធ្វើការបញ្ចុះបញ្ជូលពន្យល់គាត់ក្រោយការអនុវត្តទៅបានជោគជ័យគាត់មានឆន្ទៈគាត់សប្បាយចិត្តក្នុងការកែលម្អ ដោយសារខេត្តក្រចេះយើងជាខេត្ត…
-
សម័យកាលកាន់តែទំនើបជនជាតិដើមភាគតិចមួយចំនួនប្រឈមបាត់បង់ភាសាខ្លួនឯង
ភ្នំពេញ៖ ជនជាតិដើមភាគតិចមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជាមានរហូតទៅដល់ជាង ២០ អម្បូរឯណ្ណោះ ហើយវប្បធម៌ក៏ខុសប្លែកពីជនជាតិដទៃ ទាំងការរស់នៅ ការគោរពប្រពៃណីជំនឿ ម្ហូបអាហារ សម្លៀកបំពាក់ ពិសេសគឺការប្រើប្រាស់ភាសាតែម្តង។ ស្របពេលសម័យបច្ចេកវិទ្យាកាន់តែទាន់សម័យ ជនជាតិដើមភាគតិចក៏កំពុងប្រឈមការបាត់បង់ភាសារបស់ខ្លួន ដ្បិតដើម្បីសម្របខ្លួនក្នុងបរិបទនៃការរស់នៅប្រចាំថ្ងៃ ដោយផ្តោតលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាចម្បង។ ដោយឡែកលទ្ធភាពនៃការប្រើភាសាជនជាតិដើមភាគតិចហាក់តូចចង្អៀតខ្លាំងណាស់នៅក្រៅតំបន់ ពោលពួកគេអាចនិយាយភាសាខ្លួនឯងតែក្នុងតំបន់តែប៉ុណ្ណោះ ដោយកត្តាទាំងនេះហើយធ្វើឱ្យមនុស្សជំនាន់ក្រោយកាន់តែប្រើប្រាស់ភាសាខ្លួនតិចទៅពីមួយជំនាន់ទៅមួយជំនាន់។ រាយការណ៍ដោយ កញ្ញា ឃ្វិះ ផលឡា https://wmc.org.kh/wp-content/uploads/2025/01/Phalla-20-01.mp3 ជនជាតិដើមភាគតិចមានលក្ខណៈរស់នៅដាច់ដោយឡែកពីជនជាតិដទៃ មានវប្បធម៌ប្រពៃណីខុសប្លែកពីអម្បូរមួយទៅអម្បូរមួយទៀត ពិសេសការប្រើប្រាស់ភាសាក៏ប្លែកទៅតាមជនជាតិរៀងៗខ្លួនផងដែរ។ បើនិយាយដល់ការប្រើប្រាស់ភាសាដើម្បីប្រាស្រ័យទាក់ទងគ្នាវិញ បច្ចុប្បន្នគេសង្កេតឃើញថា មានការវិវត្តន៍ច្រើនជាងមុន ដោយក្រុមជនជាតិដើមភាគតិចនីមួយៗហាក់សូវលែងប្រើប្រាស់ភាសាខ្លួនឯងច្រើនដូចមុនទាំងក្នុងសកម្មភាពសិក្សារៀនសូត្រ ការទំនាក់ទំនងលើការងារនិងការរកស៊ីទទួលទានប្រចាំថ្ងៃ។ សម្រាប់អ្នកតាមដានបញ្ហានេះ មើលឃើញថា ការប្រើប្រាស់ភាសាដើមកាន់តែបាត់បង់គឺមានកត្តានៃការហូរចូលភាសាខ្មែរកណ្តាលតាមរយៈការមករស់នៅរបស់អ្នកចំណូលថ្មី បញ្ហាគ្មានសាលាបង្រៀនភាសាជនជាតិដើមភាគតិច គួបផ្សំនឹងជនជាតិដើមភាគតិចខ្លួនឯងគ្មានអក្សរប្រើប្រាស់ផង កត្តាទាំងនេះហើយនាំឱ្យការប្រើប្រាស់ភាសាកាន់តែបាត់បង់ទៅៗ។…
-
ស្ថាប័នម្ហូបអាហារអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មក្នុងអង្ករកម្ពុជាលើសកម្រិតកំណត់
ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មកម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានបញ្ចេញព័ត៌មានពីការរកឃើញរបស់ស្ថាប័នម្ហូបអាហាររបស់សហភាពអឺរ៉ុប(RASFF)ដោយបញ្ជាក់ថា អង្កររបស់កម្ពុជាដែលនាំចូលទីផ្សារអឺរ៉ុបមានផ្ទុកកម្រិតសំណល់ថ្នាំកសិកម្មលើសស្តង់ដាកំណត់។ គេហទំព័រប្រព័ន្ធជូនដំណឹងរហ័ស សម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់សហភាពអឺរ៉ុប (Rapid Alert System for Food and Feed-RASFF)រកឃើញថា អង្ករកម្ពុជាមានផ្ទុកសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិជាធរមាន ដែលសហភាពអឺរ៉ុបកំណត់ត្រឹម ០,០១មីលីក្រាម/គីឡូក្រាម។ បញ្ហានេះ បើតាមអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា កំពុងតែជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ខណៈកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយចំនួនដែលមានបញ្ហានេះត្រូវបានដឹកត្រឡប់មកវិញ។ សេចក្តីជូនដំណឹងទទួលបានពីទំព័រហ្វេសប៊ុកក្រសួងកសិកម្ម។ ទាក់ទងរឿងនេះវិទ្យុស្រ្តីព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្មទាំងពីររូបតែអ្នកនាំពាក្យមិនទាន់ឆ្លើយតប។ ចំណែកក្រុមហ៊ុននាំអង្ករចេញក៏ពុំទាន់ទទួលទូរស័ព្ទផងដែរនៅថ្ងៃនេះ។ យ៉ាងណាឆ្លើយតបនឹងបញ្ហាខាងលើ អគ្គនាយកដ្ឋានកសិកម្មបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញការអនុវត្តវិធានការមួយចំនួន ដើម្បីកែប្រែស្ថានភាពស្របតាមចង់បានរបស់សហភាពអឺរ៉ុបដែលកំណត់ត្រឹម ០,០១ មីលីក្រាម/គីឡូក្រាមនេះ។ ក្នុងនោះក្រសួងជំរុញឱ្យ ការរៀបចំចងក្រង«សហគមន៍កសិកម្មទំនើប»ដំណាំស្រូវត្រូវផ្សារភ្ជាប់នឹងយន្តការលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប បង្ការយ៉ាងណាមិនឱ្យមានសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់។ ជាងនេះ គឺត្រូវផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលមានកម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ សម្រាប់ប្រជាកសិករ…
-
ពលរដ្ឋមិនទាន់ទទួលសំណងនៃគម្រោងវារីអគ្គិសនីស្រែពកក្រោម ៣ ខណៈអាជ្ញាធរបន្ថែមលទ្ធភាពផ្សះផ្សា
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តមណ្ឌលគិរី និងភាគីក្រុមហ៊ុន ព្រមជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចបានបើកវេទិកាសាធារណៈមួយផ្សព្វផ្សាយគោលនយោបាយសំណងនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ នៅមុខសាលាឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជាលទ្ធផល ពលរដ្ឋមិនទាន់យល់ព្រមទៅរស់នៅកន្លែងថ្មីដែលក្រុមហ៊ុនរៀបចំ ហើយចង់បន្តរស់នៅទីតាំងចាស់ដដែល តែមន្រ្តីសាលាខេត្តមណ្ឌលគិរីនឹងព្យាយាមសិក្សាលទ្ធភាពផ្សះផ្សាបន្ថែម ហើយសំណងដោះដូរជាសាច់ប្រាក់ក៏ត្រូវបន្ថែមការសិក្សាផងដែរជាមួយពលរដ្ឋ។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-sokha-20-01-25_mixdown.mp3 ប្រជាពលរដ្ឋឃុំណងឃីលិក ដែលភាគច្រើនជាជនជាតិដើមភាគតិចបានបង្ហាញជំហរក្នុងកម្មវិធីវេទិកាពិគ្រោះយោបល់ដែលមានតំណាងមន្រ្តីខេត្ត និងភាគីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដោយពួកគេថា មិនចង់ចាកចេញពីភូមិស្រុកកំណើតរបស់ពួកគេនោះទេ ស្របពេលដែលគោលនយោបាយសំណងរបស់ក្រុមហ៊ុននៅមិនទាន់សមាមាត្រនឹងទ្រព្យសម្បត្តិដែលពលរដ្ឋមាន។ នៅដំណាក់កាលដំបូងនៃសិក្សាលទ្ធភាពសំណងជាគោលនយោបាយដោះដូរលំនៅឋានរបស់ជនជាតិដើមភាគតិចនៅឃុំណងឃីលិក ទៅរស់នៅទីតាំងថ្មីរបស់ក្រុមហ៊ុនកំណត់ឱ្យដែលឆ្ងាយពីទីតាំងចាស់ប្រហែល ៤០ គីឡូម៉ែត្រនេះ ពលរដ្ឋមិនទាន់ព្រមនៅឡើយទេ។ ចំពោះមុខនេះ ពលរដ្ឋចង់រស់នៅទីតាំងចាស់ដដែល បើទោះបីថ្ងៃអនាគទៅ ពួកត្រូវរងផលប៉ះពាល់ដោយទឹកជន់លិចក្តី ក៏ពលរដ្ឋសុខចិត្តរើចេញពីភូមិមករស់នៅមាត់អាងវារីអគ្គិសនីជាជាងទៅនៅកន្លែងថ្មី។ នេះជាការបញ្ជាក់របស់លោក សេវ…
-
កម្មការិនី ទាមទារលក្ខខណ្ឌរស់នៅ និងសេវាសង្គមឱ្យបានល្អប្រសើរ តាមគោលនយោបាយរដ្ឋាភិបាល – WMC
កម្មករោងចក្រកំពុងកាត់ដេរសម្លៀកបំពាក់នៅក្នុងរោចក្រមួយនៅកម្ពុជា។រូបភាព៖ ក្រសួងការងារ(facebook) ការចែកចាយទឹកក្នុងតម្លៃខ្ពស់ជាងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៅតែបន្តអនុវត្តរហូត មកទល់ពេល បច្ចុប្បន្ននេះ បើទោះបីជាសេចក្តីសម្រេចស្តីពីការលក់ទឹកនេះ ត្រូវបានប្រកាសដាក់ចេញ ឱ្យអនុវត្តចាប់តាំង ពីឆ្នាំ ២០១៧ ដោយរាជរដ្ឋាភិបាលក៏ដោយ។ បើទោះបីជាមានការអំពាវនារពីសំណាក់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅលើការពន្លឿន ការតបណ្តាញទឹក ភ្លើងឱ្យកម្មការិនី-កម្មករទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលមានស្រាប់ក្តី ក៏ប៉ុន្តែកម្មការិនី-កម្មករភាគច្រើនដែលកំពុងរស់នៅតាមបន្ទប់ជួលក្នុងរាជធានីភ្នំពេញ បន្ត មិនទទួលបានតម្លៃទឹកទៅ តាមសេចក្តីសម្រេចណែនាំរបស់រាជរដ្ឋាភិបាលទេនោះទេ។ ក្នុងឆ្នាំ២០២៤ ប្រាក់ឈ្នួលអប្បបរមារបស់កម្មការិនី-កម្មករក្នុងវិស័យនេះគឺ ២០៤ដុល្លារអាមេរិក ប្រាក់រង្វាន់ ធ្វើការទៀងទាត់ ១០ដុល្លារអាមេរិកប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិក។ រាជរដ្ឋាភិបាលបាន សម្រួលដល់ការរស់នៅរបស់កម្មការិនី-កម្មករ តាមរយ:ការដាក់ចេញ នូវ គោលនយោបាយផ្សេងៗដូចជា ច្បាប់ស្តីពីភតិសន្យាពិសេស គោលនយោបាយភូមិឃុំមានសុវត្ថិភាព សេចក្តីជូនដំណឹងពីការតបណ្តាញអគ្គីសនីតាមបន្ទប់ជួលក្នុងតម្លៃ៣៨០រៀលក្នុងមួយគីឡូវ៉ាត…
-
សក្ដានុពលស្ដ្រីមានលើគ្រប់វិស័យ តែស្ដ្រីក្នុងវិស័យនយោបាយ នៅមានចំនួនតិចតួចនៅឡើយ – WMC
សក្ដានុពលស្ដ្រីមានលើគ្រប់វិស័យ តែស្ដ្រីក្នុងវិស័យនយោបាយ នៅមានចំនួនតិចតួចនៅឡើយ