Month: June 2025

  • ក្រសួងសុខាភិបាលរកឃើញករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីចំនួន ០១ករណីទៀតលើបុរសអាយុ៥២ឆ្នាំម្នាក់ នៅខេត្តស្វាយរៀង

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រកាសរកឃើញ ករណីស្លាប់ដោយជំងឺផ្តាសាយបក្សីចំនួន ០១ករណី ដែលបានកើតលើបុរសអាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ បុរសរូបនេះ ត្រូវបានបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ ទោះជាមានការយកចិត្តទុកដាក់ ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីព្រឹក ដោយសារមានស្ថានភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ តាមការសាកសួរបង្ហាញថាអ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់ ២ថ្ងៃមុនថ្ងៃដែលអ្នកជំងឺចាប់ផ្តើមឈឺ៕

  • ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវបានប្រកាសព័ត៌មាន ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន (ឯកតោភាគី)

    ខេត្តស្រះកែវ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន  ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន (ឯកតោភាគី)។ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានបញ្ជាក់ថាការបិតច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ជាបណ្តោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុ ជាបានបដិសេធមិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវបន្តទៀតថា ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥…

  • ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បញ្ជាក់ថា ពុំមានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនណាមួយ ដូចការចុះផ្សាយរបស់កាសែតថៃនោះទេ។

      យោងតាមសេចក្តីប្រកាសរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវកាលពីថ្ងៃទី 31 ខែឧសភាឆ្នាំ 2025 ស្តីពីករណីបិទច្រកព្រំដែនកម្ពុជា-ថៃចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្ន ចំនួន ១០ច្រក។ នៅក្នុងសេក្តីប្រកាសរបស់ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានបញ្ជាក់ចំៗថា កាលព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័ររបស់ Facebook ថៃ (កាសែត Khaosod English) បានចុះផ្សាយថា រាជរដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្នចំនួន ១០កន្លែង រួមមាន÷ 1. ច្រកព្រំដែនអន្តរជាតិចំនួន ៦ 1. ចុងសាង៉ាម ស្រុកភូស៊ីង ខេត្តស៊ីសាកេត 2.…

  • ក្រសួងសុខាភិបាល ប្រកាសពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោកលើកទី៧៨

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានចេញ​សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផល នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ ក្រសួងសុខាភិបាលបានបញ្ជាក់ថាតបតាមការអញ្ជើញរបស់អគ្គនាយកអង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានសិទ្ធិប្រទានដ៏ ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួម ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៨ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ ក្រសួងសុខាភិបាលបន្តទៀតថា សម័យប្រជុំពេញអង្គ នៃមហា សន្និបាតសុខភាពពិភពលោក គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិក ១៩៤ និងមាន១៨១…

Back to top button