ខេត្តកំពង់ស្ពឺក៏មានកុមារាម្នាក់អាយុ ១១ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី !
ករណ៍នេះ មិនម៉ែនធ្លាប់តែកើតនៅខេត្តកំពង់ចាម និងខេត្តក្រចេះនោះទេ! ពេលនេះ ខេត្តកំពង់ស្ពឺក៏មានកុមារាម្នាក់អាយុ ១១ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី !
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើកុមារាអាយុ ១១ឆ្នាំ ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ(H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីលំនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមការសាកសួរបង្ហាញថា ហេតុការណ៍ខាងលើដែលបង្កអោយកុមារាម្នាក់អាយុ ១១ឆ្នាំ បានបាត់បង់ជិវិត នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ផ្តើមឈឺនៅក្នុងភូមិស្រីសំពោង ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងថា ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយ សង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានស្លាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយសារមូលហេតុ មកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។ តាមការ សាកសួរបង្ហាញថា នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ ផ្តើមឈឺ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងបានបន្លែមទៀតថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅ អ្នកដទៃ។