ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវបានប្រកាសព័ត៌មាន ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន (ឯកតោភាគី)

ខេត្តស្រះកែវ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន  ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន (ឯកតោភាគី)។

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានបញ្ជាក់ថាការបិតច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ជាបណ្តោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុ ជាបានបដិសេធមិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវបន្តទៀតថា ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានទទួល ព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុ ជាបានបដិសេធមិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បញ្ជាក់ថា ច្រកតំបន់ ច្រករបៀង នៅតាមបណ្តាខេត្តនានា ជាប់ព្រំដែន ថៃ-កម្ពុជា ក៏នឹងត្រូវបិទជាបន្តបន្ទាប់ផងដែរ។ ស្ថានអគ្គកុងស៊ុលនឹងរាយការណ៍បន្ថែមនៅពេលទទួលបាន ព័ត៌មានជាក់លាក់។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button