ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បញ្ជាក់ថា ពុំមានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនណាមួយ ដូចការចុះផ្សាយរបស់កាសែតថៃនោះទេ។
យោងតាមសេចក្តីប្រកាសរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវកាលពីថ្ងៃទី 31 ខែឧសភាឆ្នាំ 2025 ស្តីពីករណីបិទច្រកព្រំដែនកម្ពុជា-ថៃចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្ន ចំនួន ១០ច្រក។
នៅក្នុងសេក្តីប្រកាសរបស់ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានបញ្ជាក់ចំៗថា កាលព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័ររបស់ Facebook ថៃ (កាសែត Khaosod English) បានចុះផ្សាយថា រាជរដ្ឋាភិបាលថៃកំពុងរៀបចំប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ ចំនួន ៦កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្នចំនួន ១០កន្លែង រួមមាន÷
1. ច្រកព្រំដែនអន្តរជាតិចំនួន ៦
1. ចុងសាង៉ាម ស្រុកភូស៊ីង ខេត្តស៊ីសាកេត
2. ចុងចម ស្រុកកាចាញ ខេត្តសុរិន្ទ
3. បានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
4. បានឡែម ស្រុកពងណាំរ៉ង ខេត្តចន្ទបូរី
5. បានផាត់កាដ ស្រុកពងណារ៉ុន ខេត្តចន្ទបូរី
6. បានហាតឡេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត
II. ប៉ុស្តិ៍ត្រួតពិនិត្យបណ្ដោះអាសន្នចំនួន ១០ ច្រក
1. ចុងអានម៉ា ស្រុកណាំយ៉េន ខេត្តឧប៊ុនរាជធានី
2. បានតាប្រា ស្រុកតាប្រា ខេត្តស្រះកែវ
3. បាណង់ជឿ ស្រុកអារញ្ញ ខេត្តស្រះកែវ
4. បានទៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ
5. បានសាបតារី ស្រុកសូយដាវ ខេត្តចាន់ថាបុរី
6. បានបឹងចាន់ឡាង ស្រុកពង់ណាំប៊ុន ខេត្តចាន់ថាបុរី
7. បានសួនសោម ស្រុកសយដាវ ខេត្តចាន់ថាបុរី
ខ. បានមឿនដាន់ ស្រុកបររី ខេត្តត្រាត
9. បានចាមុង ស្រុកបររី ខេត្តត្រាត
10. ចុងសៀតាគូ ស្រុកបានផាត់ ខេត្តបុរីរ៉ាំ
ពាក់ព័ន្ធនឹងករណីខាងលើ ស្ថានអគ្គកុងស៊ុលក៏បានទាក់ទងសាកសួរព័ត៌មានទៅការិយាល័យ ទំនាក់ទំនងព្រំដែនថៃ-កម្ពុជា លោកវរសេនីយ៍ឯក ឃុំឃិត ចំរើនសិរី ប្រធានផ្នែកទំនាក់ទំនងថៃ-កម្ពុជា នៃ ទីចាត់កិច្ចការការងារព្រំដែន និងមន្ត្រីអន្តោប្រវេស្តន៍ខេត្តស្រះកែវ បានឲ្យដឹងថាៈ
ការហាមឃាត់ និងមិនអនុញ្ញាតិឱ្យឆ្លងកាត់ ២០Km គឺនៅត្រង់បរិវេណសងខាងនៃតំបន់មានជម្លោះ មុំបី – តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មកម៉្លេះ។
មិនមានការបិទច្រកទ្វារឆ្លងកាត់ណាមួយ ដូចកាសែតថៃបានចុះផ្សាយនោះទេ។
នៅក្នុងសេចក្តីប្រកាសនោះក៏បានបញ្ជាក់បន្ថែមទៀតដែរថាពុំមានបទបញ្ជាពីថ្នាក់លើឱ្យបិទច្រកទ្វារណាមួយផងដែរ។