ព័ត៌មាន

  • ភរិយាថ្នាក់ដឹកនាំមូលដ្ឋានសមាគម IDEA រ៉ាប់រងជីវភាពតែឯង ក្រោយស្វាមីជាប់ឃុំដោយសារធ្វើការសង្គម – WMC

    លោក ជា ចាន់ថា ដែលគេស្គាល់ជាថ្នាក់ដឹកនាំមូលដ្ឋានម្នាក់របស់សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង ត្រូវជាប់ឃុំដល់ ១៨ខែ ក្នុងពន្ធនាគារ ដោយសារសកម្មភាពការងារលោកចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណ ប.ស.ស ទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រោយពីជាប់ឃុំជាង ៧ខែនេះ ជីវភាពក្រុមគ្រួសារលោកកាន់តែលំបាក ដោយភរិយាថ្នាក់ដឹកនាំមូលដ្ឋានរូបនេះ ត្រូវរ៉ាប់រងជីវភាពគ្រួសារផង និងត្រូវចំណាយថ្លៃស្វាមីរស់នៅក្នុងពន្ធនាគារ។ កញ្ញា កែវ សុជាតា រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/02/19022025-cheata-chea-chantha.mp3     ភរិយាមេសមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង លោក ជា ចាន់ថា គឺអ្នកស្រី ឡេង ចន្ធី ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៩ ខែកុម្ភៈនេះថា កាលលោក ចាន់ថា មិនទាន់ជាប់ឃុំ…

  • កម្មកររោងចក្រ​ហ្វ្ល័ររីថេក​ជិត២០០នាក់លាឈប់ពីការងារក្រោយក្រុមហ៊ុនមិនព្រមដកប្រធានរដ្ឋបាល

    ភ្នំពេញ៖ នៅទីបំផុតកម្មកររោងចក្រ​ ហ្វ្ល័ររីថេក ប្រមាណជិត២០០នាក់បានមូលមតិគ្នាដាក់ពាក្យលាឈប់ពីការងារ បន្ទាប់ពីនាយកក្រុមហ៊ុនពុំព្រមដកប្រធានរដ្ឋបាលពីការងារតាមការទាមទាររបស់កម្មករ។ សម្រាប់ភាគីក្រុមហ៊ុនវិញបញ្ជាក់ថា ពុំអាចធ្វើតាមការសំណើរបស់កម្មករបែបតក់ក្រហល់នោះទេ ដូច្នេះជម្រើសរបស់ក្រុមហ៊ុនគឺទុកលទ្ធភាពឱ្យកម្មករណាដែលមិនសុខចិត្តអាចលាឈប់ពីការងារ ព្រោះរោងចក្រចង់ស៊ើបអង្កេតលើប្រធានរដ្ឋបាលរយៈ ២ខែសិន។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/News-sokha-19-02-25.mp3 ជាលទ្ធផលក្រោយកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២៥ និងជាជំហររបស់កម្មករនៅថ្ងៃទី១៩ ខែកុម្ភៈ នេះ គឺកម្មករប្រមាណជិត២០០នាក់ ក្នុងចំណោមកម្មករសរុបប្រមាណ ១២០០នាក់ បានសម្រេចចិត្តសុំលាឈប់ពីការងារ ព្រោះយល់ថា ពួកគេពុំអាចស៊ូទ្រាំធ្វើការងារក្នុងរោងចក្រដែលមានប្រធានរដ្ឋបាលជាមនុស្សតែងប្រើពាក្យសម្តីអសុរោះ ជេរប្រមាថកម្មករដូចសត្វធាតុយ៉ាងដូច្នេះនោះទេ។ សកម្មភាពប្រមូលផ្តុំគ្នាតវ៉ាសុំដកប្រធានរដ្ឋបាលរោងចក្រ ហ្វ្ល័ររីថេក ចេញពីការងារកាលពីថ្ងៃទី១៧ ខែកុម្ភៈ។រូបភាពពីកម្មករ។ អ្នកស្រី រឿង សុខល័ក្ខ តំណាងកម្មកររោងចក្រ ហ្វ្ល័ររីថេក និយាយថា កម្មករប្រមាណជិត ២០០នាក់បានដាក់ពាក្យលាឈប់កាលពីម្សិលមិញ…

  • ក្រសួងអប់រំ កំពុងអនុវត្តន៍សាកល្បងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត  AI នៅតាមគ្រឹះស្ថានសិក្សា – WMC

    ក្រសួងអប់រំ កំពុងអនុវត្តន៍សាកល្បងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត  AI នៅតាមគ្រឹះស្ថានសិក្សា

  • អាជ្ញាធរខ្មែរ-ថៃ អនុញ្ញាតឱ្យពលរដ្ឋទាំងពីរប្រទេសចូលលេងប្រាសាទតាមាន់ធំក្រោយថៃហាមខ្មែរច្រៀងក្នុងប្រាសាទនេះ

    ក្រសួងការពារជាតិ បានឱ្យដឹងថា អាជ្ញាធរខ្មែរ និងថៃ បានសម្របសម្រួលគ្នាឱ្យពលរដ្ឋទាំងពីរប្រទេសអាចចូលលេងប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យបានឡើងវិញ ក្រោយភាគីថៃហាមពលរដ្ឋខ្មែរច្រៀងចម្រៀងភ្លេងជាតិរបស់ខ្លួនក្នុងប្រាសាទនេះ ដោយយល់ច្រឡំថាពលរដ្ឋខ្មែរច្រៀងចូលទឹកដីថៃ។ កញ្ញា កែវ សុជាតា រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/02/1802-cheata-thai-khmer.mp3   ការហាមឃាត់ពីសំណាក់អាជ្ញាធរថៃ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើននៅខ្មែរ ចែករំលែកខ្លីបវីដេអូតៗគ្នា និងរិះគន់ចំពោះរដ្ឋាភិបាលកម្ពុជា ដែលមិនខ្វល់ខ្វាយរឿងបាត់បង់អធិបតេយ្យភាព ខណៈពលរដ្ឋព្រួយបារម្ភខ្លាចប្រាសាទតាមាន់ធំត្រូវធ្លាក់ក្នុងដៃប្រទេសជិតខាង។ ស្របពេលដែលមានការហាមឃាត់ទាំងនោះ ភ្លាមៗ លោក នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានឡើងទៅប្រតិកម្មចំពោះទាហានថៃដែលហាមពលរដ្ឋខ្មែរមិនឱ្យច្រៀងចម្រៀងលើប្រាសាទនេះ។ ការប្រតិកម្មនោះលោកតបតទៅភាគីថៃថា ប្រសិនមានខាងថៃចូលមកទីតាំងនេះវិញ ទាហានខ្មែរ ក៏ហាមមិនឱ្យចូលជាដាច់ខាតដែរ។ ជុំវិញរឿងនេះលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៨ ខែកុម្ភៈនេះថា រឿងដែលភាគីអាជ្ញាធរថៃហាមពលរដ្ឋខ្មែរមិនឱ្យច្រៀងចម្រៀងភ្លេងជាតិខ្មែរ បានកើតឡើងតាំងពីថ្ងៃទី១៣…

  • កម្មកររោងចក្រ​ ហ្វ្ល័ររីថេក​ ជាង៤០០នាក់ផ្ទុះតវ៉ាទាមទារដកប្រធានរដ្ឋបាល​ចេញពីការងារ

    ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ នេះកម្មករនិយោជិត នៃរោងចក្រ ហ្វ្ល័ររីថេក ស្ថិតនៅភូមិត្រពាំងព្រៃភូមិ​ ឃុំទំនប់ធំ​ ស្រុកពញាឮ​ ខេត្ដកណ្ដាល​ (ផ្លូវ៥១) ប្រមាណជិត ៤០០នាក់បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅមុខរោងចក្រទាមទារដកប្រធានរដ្ឋបាលនិងបក្ខពួកដៃជើងរបស់រដ្ឋបាលពីការងារ បន្ទាប់ពីពួកគេរដ្ឋបាលតែងតែប្រើពាក្យសម្តី អាកប្បកិរិយាមិនសមរម្យ ប្រមាថមើលងាយកម្មករ។ បន្ថែមពីនេះ កម្មករថា រដ្ឋបាលរោងចក្រនេះក៏ប្រើអំណាចគំរាម ដកកម្មករពីការងារនៅពេលកម្មករហ៊ានជំទាស់ឬខ្ទាស់ពាក្យសម្តីជាមួយប្រធានរដ្ឋបាលរូបនេះ។ យ៉ាងណា ប្រធានរដ្ឋបាលរោងចក្រដែលកំពុងរងការតវ៉ាសុំដកដំណែងខាងលើបំភ្លឺប្រាប់វិទ្យុស្រ្តីដោយទទួលស្គាល់ថា រូបលោកពិតជាបានស្តីបន្ទោសដោយបញ្ចេញសំឡេងលឺៗ តែលោកអនុវត្តចំពោះតែបុគ្គលដែលប្រព្រឹត្តិកំហុស មិនអនុវត្តតាមបទបញ្ជានិងច្បាប់ក្រុមហ៊ុនតែប៉ុណ្ណោះ។ លោក កែវ សុខា ជូនសេចក្តីរាការណ៍ https://wmc.org.kh/wp-content/uploads/2025/02/News-sokha-18-02-25.mp3 រយៈពេលពីរថ្ងៃមកហើយ ពោលគឺតាំងពីថ្ងៃទី១៧ និងទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលកម្មកររោងចក្រ ហ្វ្ល័ររីថេក ស្ថិតនៅភូមិត្រពាំងព្រៃ…

  • អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានរៀបចំកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)នៅខេត្តសៀមរាប

    ខេត្តសៀមរាប​៖ លោកស្រី ញ្ញាណ ភួងម៉ាលី នាយិកាប្រតិបត្តិអង្គការរចនាស្រ្តី(RS)លើ​កឡើងថាវត្តមានអង្គការក្នុងការចូលរួមអភិរក្សធនធានជលផលគឺពិតជាមានសារៈសំខាន់,លោក​ យុក សេងឡុង​​ នាយក​ប្រតិបត្តិ​​នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលថាកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF)គឺកិច្ចការសំខាន់ដើម្បីបង្កើនវត្តមានស្រ្តីនិងយុវជនក្នុងការអភិរក្សធនធានជលផល! លោកស្រី ញ្ញាណ ភួងម៉ាលី នាយិកាប្រតិបត្តិអង្គការរចនាស្រ្តី(RS) និងជាប្រធានបណ្តាញអង្គការសង្គមស៊ីវិលខេត្តសៀមរាបបានសម្តែង​មតិស្វាគមន៍ដល់​អ្នកចូលរួម​ និង​សង្កត់ធ្ងន់​លើ​កឡើងថាវត្តមានអង្គការក្នុងការចូលរួមអភិរក្សធនធានជលផលគឺពិតជាមានសារៈសំខាន់​៖​ លោក​ យុក សេងឡុង​​ នាយក​ប្រតិបត្តិ​​នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល Fisheries ​Action Coalition Team  ហៅកាត់ថា ហ្វេក (FACT) បានលើកឡើងពីគោលបំណ​ងនៃកិច្ចប្រជុំបណ្តាញស្តីពីជលផល លើកទី១ ប្រចាំឆ្នាំ២០២៥នោះគឺ ​ដើម្បីពង្រឹងការងារបណ្តាញ និងផ្តោតលើក្រុមស្រ្តី យុវជនក្នុងការចូលរួមគ្រប់គ្រងធនធានជលផលប្រកបដោយមាននិរន្តរភាព ៖៖ នៅក្នុងកិច្ចប្រជុំបណ្តាញស្តីពីជលផល (NGO-CF) លោក មិញ ប៊ុនលី ប្រធានសម្រប សម្រួលកម្មវិធីអភិរក្សបានធ្វើបទបង្ហាញកិច្ចប្រជុំក្នុងនោះលោកបានលើកឡើងថា ត្រូវមានបញ្ចូលវត្តមានស្រ្តីនិងយុវជនដើម្បីទទួលបាននិរន្តាំភាពផ្នែកធនធានជលផល ៖…

  • ម្ដាយលោក កើត សារ៉ាយ មានវ័យកាន់តែចាស់ជរា ខណៈសកម្មជនសង្គមរូបនេះត្រូវជាប់ឃុំដល់៤ឆ្នាំ

      អ្នកស្រី ចាប យ៉េន ដែលជាម្ដាយលោក កើត សារ៉ាយ កាន់តែមានវ័យចាស់ជរា ហើយរាងកាយក៏ទ្រុធទ្រោម តែងតែទន្ទឹមរង់ចាំចង់ជួបមុខកូន ស្របពេលខ្លួនមិនមានលទ្ធភាពឡើងមកភ្នំពេញ ដើម្បីសួរសុខទុក្ខលោក សារ៉ាយ ដែលត្រូវជាប់ឃុំដល់ ៤ឆ្នាំក្នុងពន្ធនាគារ ដោយសារសកម្មភាពការងារសង្គមរបស់លោក។ លោក គីម ចាន់ចាវ រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/Chanchav-17-2-25-Sarays-mom.mp3   អ្នកស្រី ចាប យ៉េន៖ «តាំងពីកើតមកតាំងពីតូចដឹងក្ដីមក កូនខ្ញុំអត់ដែលបានទៅប្រព្រឹត្តអីមួយខុស ឬមួយអាក្រក់ឱ្យអ្នកស្រុកគេស្អប់ គេខ្ពើម ហើយសូម្បីតែក្រុមគ្រួសារក៏មិនដែលស្អប់ឱ្យប្រព្រឹត្តអីធ្វើឱ្យម្ដាយពិបាកចិត្ត ឬមួយក៏តូចចិត្តរឿងអីមួយអត់មានទេកូន។ តាំងពីលោកនៅបួសមិនដែលធ្វើឱ្យម្ដាយពិបាកចិត្ត ឬមួយក៏ទាមទារលុយអី អត់រៀនអត់កាក់អីអត់មានទេ គឺអត់ដែលមានធ្វើឱ្យម្ដាយពិបាកចិត្តទេ មានតែរឿងលួងម្ដាយ កុំឱ្យម្ដាយពិបាកចិត្ត»។ នេះជាប្រសាសន៍របស់អ្នកស្រី ចាប យ៉េន…

  • ភាគីពាក់ព័ន្ធជំរុញ គោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា – WMC

    ភាគីពាក់ព័ន្ធជំរុញ គោលការណ៍ណែនាំសុវត្ថិភាពយេនឌ័រសម្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា

  • អ្នកពាក់ព័ន្ធការងារបរិស្ថានរៀបចំពិធីបំបួសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរកាទប់ស្កាត់ការកាប់បំផ្លាញ

    ភ្នំពេញ៖ យ៉ាងហោចណាស់អ្នកពាក់ព័ន្ធក្នុងកិច្ចការងារអភិរក្សបរិស្ថានប្រមាណ៤០០នាក់ កាលពីថ្ងៃទី១៣និងទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីបុណ្យបំបួសព្រៃឈើលើកទី៨ នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃបន្តទៀតពីសំណាក់ជនខិតខូច និងដើម្បីការពារមុខរបររបស់ប្រជាសហគមន៍ដែលអាស្រ័យអនុផលព្រៃឈើនៅទីនោះ។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/02/News-sokha-17-02-25.mp3 នាឱកាសទិវានៃក្តីស្រលាញ់ឆ្នាំ២០២៥នេះ ក្រុមយុវជនបរិស្ថាន អង្គការសង្គមស៊ីវិលផ្នែកបរិស្ថាន ដោយមានការចូលរួមពីប្រជាសហគមន៍ ព្រះសង្ឃ និងមន្រ្តីឧទ្យាននុរក្សសរុបប្រមាណ ៤០០នាក់ បានរៀបចំពិធីបុណ្យបំបួសព្រៃឈើលើកទី ៨​ ស្ថិតនៅក្នុងភូមិ ទឹកខ្មៅចាស់ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ។ ពិធីតាមបែបជំនឿសាសនានេះ ដូចសព្វមួយដងគឺដើម្បីរំឭកគុណដល់អ្នកដែលបានបូជាជីវិតនៅក្នុងកិច្ចការពារបរិស្ថាន ព្រមទាំងបណ្តុះស្មារតីឲ្យមានកិច្ចសហការគ្នាក្នុងការថែរក្សាព្រៃឈើឲ្យបានគង់វង្ស។ សកម្មភាពបំបួសដើមឈើនៅព្រៃព្រះរកា ខេត្តព្រះវិហារ។រូបភាពពីហ្វេសប៊ុកអង្គការ ភ ប អ។ លោក ម៉ន សុផែន…

  • ភាគីពាក់ព័ន្ធ រួមគ្នាផ្ដល់អនុសាសន៍ ដើម្បីកែលម្អការបោះឆ្នោតខាងមុខ មានភាពសេរី និងយុត្តិធម៌

    ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកនយោបាយមកពីគណបក្សនានា បានរួមគ្នាពិភាក្សាពីបញ្ហាប្រឈម និងអនុសាសន៍ ពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីធ្វើឱ្យដំណើរការនៃការបោះឆ្នោតខាងមុខកាន់តែប្រសើរឡើង ស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោក គីម ចាន់ចាវ រាយការណ៍   https://wmc.org.kh/wp-content/uploads/2025/02/Chanchav-14-2-25-Election.mp3   ការពិភាក្សាគ្នានេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីបញ្ហាប្រឈម និងអនុសាសន៍លើកំណែទម្រង់ការបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សិក្ខាសាលានេះមានគោលបំណងបង្ហាញលទ្ធផលពីសិក្ខាសាលា និងកិច្ចសន្ទនានៅតាមបណ្តាខេត្ត និងផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ឋ ពិភាក្សាបន្ថែម និងរួមទាំងការបង្ហាញពីការប្ដេជ្ញាចិត្តចូលរួមកែលម្អការបោះឆ្នោតទៅខាងមុខឱ្យកាន់តែប្រសើរឡើង ស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌។ ភាគីពាក់ព័ន្ធ មានសមាសភាពមកពីរដ្ឋសភា ព្រឹទ្ធសភា គ.ជ.ប ក្រសួងមហាផ្ទៃ គណបក្សនយោបាយ ស្ថានទូត…

Back to top button