ព័ត៌មាន
-
ក្រសួងកិច្ចការអឺរ៉ុបនិងការបរទេសបារាំងប្រកាសតាមដានការស៊ើបអង្កេតករណីឃាតកម្មលើលោក លិម គិមយ៉ា – WMC
ក្រសួងកិច្ចការអឺរ៉ុបនិងការបរទេសបារាំងប្រកាសតាមដានការស៊ើបអង្កេតករណីឃាតកម្មលើលោក លិម គិមយ៉ា
-
សហគមន៍ឧត្តមស្រែពស់ស្នើចូលយកទ្រព្យសម្បត្តិសង្ឃមកវិញខណៈក្រុមទាហានព័ទ្ធព្រំព្រៃមេត្តាធម្មជាតិ
ភ្នំពេញ៖ ប្រជាសហគមន៍ឧត្តមស្រែពស់ក្នុងស្រុកឱរ៉ាល់បានរាយការណ៍មកវិទ្យុស្រ្តីនៅថ្ងៃទី១០ ខែមករាឆ្នាំ២០២៥នេះថា ពួកគេចង់សុំកិច្ចអន្តរាគមន៍ពីអ្នកពាក់ព័ន្ធអាចចូលក្នុងព្រៃតំបន់អាស្រមមេត្តាធម្មជាតិ ដើម្បីប្រមូលយកសម្ភារៈនិងទ្រព្យសម្បត្តិរបស់សង្ឃមករក្សាទុកវិញ។ ការស្នើនេះ បន្ទាប់ពីកាលពីថ្ងៃទី០៤ ខែមករា ថ្មីៗនេះខាងក្រុមទាហានកងរថក្រោះ«ង-៧០»បានដាក់គ្រឿងចក្រជីកដីលើកទំនប់កម្ពស់ប្រហែលកន្លះម៉ែត្រព័ទ្ធព្រំលើដីព្រៃអាស្រម និងហាមមិនឱ្យប្រជាសហគមន៍ចេញចូលបាន។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/News-sokha-10-01-25.mp3 ក្រោយការប្រទូសរ៉ាយគ្នាមួយប្រាវរវាងក្រុមទាហាននិងក្រុមប្រជាសហគមន៍ឧត្តមស្រែពស់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់មានរឿងប្តឹងផ្តល់ផងនោះ ឥឡូវនេះភាគីខាងទាហានកងរថក្រោះ«ង-៧០»បានបោះជំហានថ្មីទៀត ដោយប្រើគ្រឿងចក្រជីកដីលើកជាទំនប់កម្ពស់ប្រហែលកន្លះម៉ែត្រ កំណត់ព្រំព័ទ្ធយកតំបន់ព្រៃមេត្តាធម្មជាតិដែលមានជម្លោះរុំារ៉ៃជាច្រើនឆ្នាំនោះតែម្តង។ នេះបើតាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ឧត្តមស្រែពស់ផ្តល់ដំណឹងមកកាន់វិទ្យុស្រ្តីនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។ រូបភាពទីតាំងដីព្រៃសហគមន៍មេត្តាធម្មជាតិដែលពលរដ្ឋថាត្រូវក្រុមទាហានជីដីលើកទំនប់ធ្វើជារបងព្រំដីកម្មសិទ្ធិរបស់ទាហានដោយលែងអនុញ្ញាតឱ្យប្រជាសហគមន៍ឆ្លងកាត់។រូបភាពពីពលរដ្ឋសហគមន៍ផ្តល់ជូន។ ចំពោះមុខស្ថានភាពនេះ ប្រជាសហគមន៍សំណូមពរត្រឹមតែអាចចូលទៅកាន់ព្រៃអាស្រមមេត្តាធម្មជាតិ ដើម្បីប្រមូលយកសម្ភារៈ និងទ្រព្យសម្បត្តិរបស់សង្ឃ ពិសេសពុទ្ធបដិមាដែលនៅសេសសល់ក្នុងព្រៃមករក្សាទុកតែប៉ុណ្ណោះ ព្រោះវត្ថុខ្លះមានតម្លៃប្រាក់និងអាចប្រើប្រាស់បាន។ ការទទូចសុំកិច្ចអន្តរាគមន៍នេះ ដោយសារប្រជាពលរដ្ឋហាក់អស់ជំនឿចិត្តពឹងពាក់អាជ្ញាធរមូលដ្ឋានលើរឿងនេះទៀតហើយ ហើយប្រជាសហគមន៍ក៏ធ្លាប់រងការប៉ះទង្គិចគ្នាជាមួយទាហានផងដែរ គ្រាដែលប៉ុនប៉ុងចូលទៅតំបន់អាស្រមប្រមូលទ្រព្យសម្បត្តិ។ ត្រង់ចំណុចនេះ សូមរំលឹកជូនបន្តិចថា កាលពីថ្ងៃទី២៨ ខែធ្នូ…
-
ពិតទេលោក ពេជ្រ គឹមស្រ៊ិន ជាប់ករណីបាញ់សម្លាប់តំណាងរាស្ដ្រខ្មែរ ជាប្អូនបង្កើតលោក ពេជ្រ ស្រស់?
សកម្មជននយោបាយបក្សប្រឆាំង អះអាងថា លោក ពេជ្រ គឹមស្រ៊ិន ដែលជាប់ពាក់ព័ន្ធនឹងឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង ជាប្អូនបង្កើតលោក ពេជ្រ ស្រស់ មេបក្សយុវជនកម្ពុជា។ ប៉ុន្តែលោក ពេជ្រ ស្រស់ បដិសេធមិនឆ្លើយតបនឹងការអះអាងនេះឡើយ។ កញ្ញា ជា សុខនី រាយការណ៍ https://wmc.org.kh/wp-content/uploads/2025/01/1012025-sokny.mp3 លោក ពេជ្រ គឹមស៊្រិន ក្លាយជាជនជាប់សង្ស័យជាមួយឃាតករជនជាតិថៃ លោក ឯកាឡាក់ ផែណយ (Aekkalak Paenoi) អតីតទាហានជើងទឹកថៃ ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ។ ការក្លាយជាជនសង្ស័យនេះ ដោយសារសារព័ត៌មានប្រទេសថៃ ទម្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាព…
-
ការបង្ការជំងឺផ្តាសាយបក្សី គឺជារឿងសំខាន់ណាស់សម្រាប់ការការពារបក្សី និងសហគមន៍
ការបង្ការជំងឺផ្តាសាយបក្សីត្រូវការប្រព័ន្ធសុខភាពដែលរឹងមាំ និងការទាក់ទងសម្រាប់ការពារបក្សីពីជំងឺ,សហគមន៍គួរតែចូលរួមគ្នាក្នុងការបង្ការនិងពង្រឹងសុខភាពសត្វនេះ។ ជំងឺផ្តាសាយបក្សីអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្ស.សត្វ និងសម្បត្តិសហគមន៍, យុវតី សង ស្រីពេជ្រ នៅវិទ្យាល័យសង្កែ បានលើកឡើងថា ការយល់ដឹងពីជំងឺផ្តាសាយបក្សីគឺជារឿងសំខាន់សម្រាប់សិស្សានុសិស្សទាំងអស់គ្នា, លោក សុ ណៃ នាយកវិទ្យាល័យសង្កែបានថ្លែងអំណរអរគុណដល់អង្គការ FAO បានគាំទ្រថិវិកាសម្រាប់រៀបចំយុទ្ធនាការផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី, លោក មិន សោភ័ណ ប្រធានអង្គការAVSF អៈអាងថាសហគមន៍ចិញ្ចឹមមាន់របស់អង្គការលោកគឺមានការអប់រំពីវិធានការនៃការទប់ស្កាត់ជំងឺផ្តាសសាយបក្សី ,លោកហួត សួ មានតួនាទីជាមន្ត្រីវិភាគព័ត៌មាននៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វដើម្បីធានាថាមាន់ដែលលក់មានគុណភាពខ្ពស់ និងសុវត្ថិភាពសម្រាប់អាហាររបស់មនុស្សត្រូវយកសំណាកនៅក្នុងបំពង់កមាន់និងលាមកមកពិនិត្យ! យុវតី សង ស្រីពេជ្រ ជាសិស្សថ្នាក់ទី១២ A នៅវិទ្យាល័យសង្កែ បានចូលរួមក្នុងវេទិកាស្ដីពី វិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានបង្ហាញថា ជំងឺផ្ដាសាយកើតឡើងដោយប៉ះពាល់លើសត្វបក្សីដូចជា មាន់ ទា…